Connect with us

ព័ត៌មានជាតិ

មន្ត្រីរាជការគាំទ្រជំហរ រាជរដ្ឋាភិបាលដែលប្រកាន់ការសន្ទនាដោយសន្តិភាព ដោះស្រាយបញ្ហាព្រំដែន

បានផុស

នៅ

លោក សេង ជី ជាចៅសង្កាត់វាលវង់ នៃរដ្ឋបាលខណ្ឌ៧មករា ក្នុងនាមមន្ត្រីរាជការ បង្ហាញការគាំទ្រាំយ៉ាងខ្លាំងលើជំហររបស់រាជរដ្ឋាភិបាលដែលប្រកាន់ការសន្ទនាដោយសន្តិភាព ក្នុងការដោះស្រាយបញ្ហាព្រំដែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សេង ជី ជាចៅសង្កាត់វាលវង់

លោកបានបន្តទៀតថា សម្លេង នៃការគាំទ្រពីគ្រប់មជ្ឈដ្ឋាន ទាំងពលរដ្ឋ និងមន្ត្រីរាជការ ធ្វើឡើងដោយបានមើលឃើញច្បាស់ ពីកិត្តិបណ្ឌិតដឹកនាំដ៏វៀងវៃរបស់សម្តេចប្រមុខថ្នាក់ដឹកនាំកំពូលៗទាំង០២របស់ប្រទេសជាតិ ទាំងសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជាថ្នាក់ដឹកនាំតម្កល់យកឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ។

ពិសេសក្នុងពេលដែលប្រទេសជាតិ កំពុងនៅមានបញ្ហាព្រំដែនជាមួយប្រទេសជិតខាងនៅឡើយនោះ ក៏សម្តេចទាំងទ្វេ នៅតែបន្តជ្រើសរើសផ្លូវចចារដោយសន្តិភាព តាមរយៈការទូត ទាំងទ្វេភាគី និងអន្តរជាតិ សំដៅធ្វើយ៉ាងណាធ្វើឲ្យបញ្ហាដែលកំពុងកើតមាន អាចរលត់ទៅវិញបានដោយភាពល្អប្រសើរ ជាជាងការកើតមាននូវជម្លោះប្រដាប់ណាវិញ ដែលបង្កនូវវិនាសកម្មធ្ងន់ធ្ងរដល់ប្រទេសជាតិ។

ទាក់ទងបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ នេះដែរ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសជាថ្មីមិនទទួលស្គាល់ជាដាច់ខាតនូវ «ខ្សែបន្ទាត់ព្រំដែន» បង្កើតឡើងដោយការប្រើប្រាស់កម្លាំង ហើយជំរុញឱ្យថៃអនុវត្តសេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ធ្នូ ឆ្នាំ២០២៥ ឱ្យបានពេញលេញ និង ជាបន្ទាន់ ជាពិសេសចំណុចទី៣ ដែលអំពាវនាវឱ្យមានការបន្តការស្ទង់មតិ និង ការបោះបង្គោលព្រំដែនដោយ JBC ឡើងវិញ ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ដោយមិនមានការពន្យារពេលបន្តទៀត៕ អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម