Connect with us

ព័ត៌មានជាតិ

ប្រមុខរាជរដ្ឋាភិបាល ណែនាំឱ្យក្រសួងសុខាភិបាល បន្តពង្រឹងការតាមដាន និងកែលម្អសេវានៅតាមមូលដ្ឋាន

បានផុស

នៅ

ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ណែនាំដល់ ក្រសួងសុខាភិបាល ឱ្យបន្តពង្រឹងការអនុវត្តយន្តការតាមដាន និងកែលម្អគុណភាពសេវានៅតាមមូលដ្ឋាន រួមទាំងការតាមដាននិន្ទាការនៃកាពេញចិត្តចំពោះសេវាសុខាភិបាលរបស់អ្នកជំងឺ ឬអតិថិជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចបានមានប្រសាសន៍ថា ក្រសួងសុខាភិបាល ត្រូវបន្តរៀបចំ និងអនុវត្ត សកម្មភាពកែលម្អរគុណភាពជាប្រចាំ ដោយរាប់បញ្ចូលទាំងសកម្មភាពអភិបាលកិច្ចគ្លីនិក និងការប្រើប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ប្រកបដោយនវានុវត្ត ដើម្បីបង្កើនគុណភាពសេវាទៅដល់កម្រិតមួយដែលអ្នកជំងឺ និងប្រជាពលរដ្ឋទទួលយកបានដោយពេញចិត្ត។ ទន្ទឹមនេះ ត្រូវលើកកម្ពស់ភាពឆ្លើយតប និងគណនីយភាពក្នុងការផ្តល់សេវាថែទាំងសុខភាព មានគុណភាពខ្ពស់ ដើម្បីរក្សាជំនឿទុកយកចិត្តរបស់អ្នកជំងឺ និងសាធារណៈតាមរយៈការអនុវត្តយន្តការសម្រាប់ទទួលព័ត៌មានត្រឡប់ ឬការត្អូញត្អែរបស់អ្នកជំងឺនៅមូលដ្ឋានសុខាភិបាល និងការដោះស្រាយទាន់ពេលវេលាត្រឹមត្រូវ និងតាមស្មារតីវិជ្ជាជីវៈ។

បន្ថែមពីនេះ ប្រមុខរាជរដ្ឋាភិបាល បានផ្តល់អនុសាសន៍ដល់ ក្រសួងសុខាភិបាល សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល គ្រឹះស្ថានបណ្តុះបណ្តាលវិទ្យាសាស្ត្រសុខាភិបាលទាំងរដ្ឋ និងឯកជន បន្តធ្វើការកែទម្រង់ប្រព័ន្ធសិក្សាឱ្យកាន់តែល្អប្រសើរ តាមរយៈការបន្តអភិវឌ្ឍ និងធ្វើបច្ចុបន្បន្នភាពកម្មវិធីសិក្សា ដោយឈរលើសមត្ថភាពស្នូលជាគោល និងផ្តោតការយកចិត្តទុកដាក់បន្ថែមទាំងជំនាញបច្ចេកទេស ទាំងជំនាញរឹង និងជំនាញទន់។ ជាពិសេស ការធ្វើការងារជាក្រុម ការគោរពវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈ ក្នុងពេលបម្រើសេវាជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានសុខាភិបាលរដ្ឋ និងឯកជន។

លើសពីនេះ ក្រសួងសុខាភិបាល ត្រូវបន្តពង្រឹងកម្មវិធីសិក្សា និងបំផុសឱ្យនិស្សិត និងអ្នកប្រករបរវិជ្ជាជីវៈសុខាភិបាល ឱ្យអភិវឌ្ឍចំណេះដឹងជាប់ជាប្រចាំ តាមរយៈស្វ័យសិក្សា និងការសិក្សាស្រាវជ្រាវ ក៏ដូចជាការសិក្សាបន្ត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សប្រកបដោយសក្តានុពល និងផលិតភាព។ ព្រមទាំង ការកសាងពលរដ្ឋឌីជីថលនៅកម្ពុជា សម្រាប់ការទាញយកផលប្រយោជន៍ ជាអតិបរមាពីបដិវត្តកម្មឌីជីថល ដែលជាការរួមចំណែកដល់ការកសាងម៉ូលឌែលកំណើនថ្មីនៅកម្ពុជា ដោយផ្អែកលើជំនាញបច្ចេកវិទ្យា និងនវានុវត្ត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវថ្មើរជើង ៖ រដ្ឋបាល​រាជធានីមិន​អនុញ្ញាត​ឱ្យ​ក្រាល​កន្ទេល លក់ដូរ​លើ​សួន​ច្បារ​ និង​ លើស្មៅទេ

សន្តិសុខសង្គម៤ ម៉ោង មុន

ចត​រថយន្តក្បែរផ្លូវរថភ្លើង​ទៅហូបបាយមួយភ្លែត​ ត្រូវរថភ្លើងបុករុញចូលផ្ទះ

សន្តិសុខសង្គម៦ ម៉ោង មុន

ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន

កីឡា៦ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង បន្ត​ឈរ​កំពូល​តារាងរឹង​មាំ​ ដោយនាំ​មុខពិន្ទុ ភ្នំពេញក្រោន កាន់​តែ​ច្រើន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​ចំនួន​អ្នក​​​​ស្លាប់​ក្នុងគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា​កើនលើស​៣៣០០​នាក់

Sokha Hotels

ព័ត៌មានពេញនិយម