ព័ត៌មានជាតិ
រដ្ឋាភិបាលចំណាយថវិកាជាង១៣លានដុល្លារឧបត្ថម្ភដល់កម្មករស្ថិតក្នុងតំបន់បិទខ្ទប់លក្ខណៈទ្រង់ទ្រាយធំ
រហូតមកដល់ពេលនេះ រដ្ឋាភិបាលបានចំណាយថវិកាប្រមាណ៥៤,៤២៨,០០០,០០០រៀល ឬស្មើនឹង១៣,៦០៧,០០០ដុល្លារអាមេរិកសម្រាប់ឧបត្ថម្ភចំនួន៣លើក ដល់បងប្អូនកម្មករនិយោជិតចំនួន៣៤០,១៧៤នាក់ នៅរោងចក្រចំនួន៧៦២រោងចក្រ ក្នុងវិស័យកាត់ដេរសំលៀកបំពាក់ស្បែកជើង និងកាបូបស្ថិតនៅក្នុងតំបន់បិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំ នៃរាជធានីភ្នំពេញ ក្រុងតាខ្មៅនៃខេត្តកណ្ដាលនិងក្រុងព្រះសីហនុនៃខេត្តព្រះសីហនុ។

រដ្ឋាភិបាលបានផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករស្ថិតនៅក្នុងតំបន់បិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំជំហានទី១នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ទៅលើកម្មករចំនួន២៧៥,៧៤៧នាក់ នៅរោងចក្រចំនួន៥១៣ ជំហានទី២បានផ្តល់កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ទៅលើកម្មករចំនួន៥៩,០១២នាក់ នៅរោងចក្រចំនួន១៧៥ និងជំហានទី៣ចាប់ពីថ្ងៃ១២ ខែតុលា ឆ្នាំ២០២១នេះតទៅលើកម្មករចំនួន៥,៤១៥នាក់នៅរោងចក្រចំនួន៧៤។
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានមានប្រសាសន៍នៅក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី១២ ខែតុលានេះថា កម្មករនិយោជិតដែលត្រូវទទួលបានការឧបត្ថម្ភជំហានទី៣នេះមានចំនួន៥,៤១៥នាក់ នៅរោងចក្រចំនួន៧៤ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ស្បែកជើងនិងកាបូបដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំ នៃរាជធានីភ្នំពេញ ក្រុងតាខ្មៅ ខេត្តកណ្ដាល និងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយកម្មករម្នាក់ៗនឹងទទួលបានថវិកាចំនួន១៦ម៉ឺនរៀលតែមួយដងគត់។
លោករដ្ឋមន្ត្រីបានបន្តថា ធនាគារឯកទេសវីងនិងផ្ញើសារអំពីការបើកប្រាក់ឧបត្ថម្ភចំនួន១៦ម៉ឺនរៀលនេះស្របតាមកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទទុករបស់រាជរដ្ឋាភិបាលទៅលេខទូរសព្ទដែលបងប្អូនបានផ្ដល់មកឲ្យក្រសួងតាមរយៈរដ្ឋបាលរោងចក្រនេះពេលកន្លងមក។

លោករដ្ឋមន្ត្រីបានបន្តទៀតថា ធនាគារឯកទេសវីងនឹងបង្វិលប្រាក់ឧបត្ថម្ភនេះជូនរដ្ឋាភិបាលវិញបើសិនជាបងប្អូនខកខានមិនបានទៅបើកប្រាក់ឧបត្ថម្ភនេះក្នុងរយៈពេល១០ថ្ងៃបន្ទាប់ពីទទួលបានសារតាមទូរស័ព្ទពីធនាគារឯកទេសវីង។
លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា ដើម្បីបើកប្រាក់ឧបត្ថម្ភនេះបងប្អូនត្រូវយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនិងទូរសព្ទដែលទទួលបានសារនោះទៅកាន់ភ្នាក់ងារវីងដែលនៅជិតបំផុតហើយការបើកប្រាក់នេះមិនតម្រូវឲ្យបងប្អូនបង់ថ្លៃសេវាពេលប្រាក់ឧបត្ថម្ភនេះឡើយ។
លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា ក្នុងករណីបងប្អូនកម្មករនិយោជិតដែលបម្រើការងារនៅរោងចក្រចំនួន៧៤នេះមិនបានទទួលសារទូរសព្ទពីធនាគារឯកទេសវីងទេ សូមទំនាក់ទំនងតាមរយៈតេឡេក្រាម ឬលេខទូរស័ព្ទ១២៩៧៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


