ព័ត៌មានអន្ដរជាតិ
លោកសេដ្ឋា ប្រាប់ថា សិង្ហបុរីឆ្លាត ដែលមិនឲ្យ Taylor Swift មកប្រគំតន្ត្រីក្នុងប្រទេសថៃ
លោកនាយករដ្ឋមន្រី្ត សេដ្ឋា ថាវីស៊ីន បានពន្យល់មូលហេតុដែលការប្រគំតន្ត្រី Taylor Swift មិនដែលធ្វើឡើងនៅប្រទេសថៃ នេះក៏ដោយសារតែរដ្ឋាភិបាលសិង្ហបុរីបានឧបត្ថម្ភថវិកាចំនួន៥០០លានបាត(១២២,៥០៣ដុល្លារ)សម្រាប់សិល្បករស្រីសម្តែងតែមួយកន្លែងក្នុងប្រទេសអាស៊ានប៉ុណ្ណោះ។ ពួកគេមានបំណងចង់ឲ្យថៃដើរតាម ដោយជឿថា វានឹងបង្កើតតម្លៃទេសចរណ៍មួយជាក់ជាមិនខាន។

បន្ទាប់ពីលុបចោលការប្រគំតន្ត្រីនៅប្រទេសថៃកាលពីឆ្នាំ ២០១៤ Taylor Swift មិនដែលត្រលប់មកសម្តែងនៅថៃម្តងទៀតទេ ប៉ុន្តែកាលពីពេលថ្មីៗនេះក្នុងកម្មវិធី Eras Tour តារាចម្រៀងប៉ុបរូបនេះ បានប្រកាសដំណើរប្រគំតន្ត្រីជាច្រើនកន្លែងនៅអាស៊ាន រួមទាំងសិង្ហបុរី តែបែរជាលើកលែងតែប្រទេសថៃទៅវិញ។
យោងតាមសារព័ត៌មាន workpointtoday បានផ្សាយកាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៤ ដោយបង្ហាញវត្តមានលោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន បានឡើងលើឆាកដើម្បីថ្លែងសុន្ទរកថានៅក្នុងព្រឹត្តិការណ៍ iBusiness Forum 2024 ដែលមានចំណងជើងថា RESHAPING THAILAND FOR A SUSTAINABLE FUTTURE ការផ្លាស់ប្តូរសេដ្ឋកិច្ចថៃ ឆ្ពោះទៅមុខប្រកបដោយនិរន្តរភាពនៅមជ្ឈមណ្ឌលសន្និបាតជាតិ Queen Sirikit ដោយឆ្លើយពីមូលហេតុដែលការប្រគំតន្ត្រី Taylor Swift មិនបានជ្រើសរើសរៀបចំព្រឹត្តិការណ៍នេះនៅប្រទេសថៃ ព្រោះរដ្ឋាភិបាលសិង្ហបុរីបានឧបត្ថម្ភ Taylor ក្នុងការប្រគំតន្ត្រីចំនួន ៥ ដង ចំនួនទឹកប្រាក់ ១០០ លានបាត (២,៧៩៧,៨៨៤ដុល្លារ) ជាមួយនឹងលក្ខខណ្ឌថា គាត់នឹងមិនទៅសម្តែងនៅប្រទេសផ្សេងក្នុងអាស៊ាននោះទេ។
លោក សេដ្ឋា បានសម្ដែងការចាប់អារម្មណ៍ចំពោះលក្ខខណ្ឌទាំងនោះថា “រដ្ឋាភិបាលសឹង្ហបុរីឆ្លាត ហើយប្រាប់គេថាកុំរៀបចំកន្លែងណាផ្សេងនៅអាស៊ាន។ ៥០០ លានបាត សម្រាប់ខ្ញុំគឺជាចំនួនតិចតួចណាស់ បើខ្ញុំដឹងរឿងនេះ ខ្ញុំចង់នាំយកការប្រគំតន្ត្រី Taylor ទៅប្រារព្ធនៅប្រទេសថៃ។ ក្នុងមួយកម្មវិធីដែលមានតម្លៃមិនដល់ ២លានដុល្លារ ខ្ញុំប្រាកដថាគាត់អាចទាក់ទាញអ្នកឧបត្ថម្ភ ទាក់ទាញភ្ញៀវទេសចរពីបរទេសមកកាន់ប្រទេសថៃបានកាន់តែច្រើន បើទោះបីជាបានឧបត្ថម្ភធនចំនួន ៥០០ លានសម្រាប់ការបង្ហាញចំនួន ៥ ខ្ញុំជឿថាវិស័យសណ្ឋាគារ ឧស្សាហកម្មទេសចរណ៍ហាងលក់ដូរតាមផ្លូវ ហាងសាច់ជ្រូកអាំង ព្រមទាំងអាជីវកម្មទាក់ទងនឹងមនុស្ស ឬទេសចរណ៍នឹងមានប្រាក់ចំណូលកើនឡើងជាក់ជាមិនខានទេ”។
យ៉ាងណាមិញ ក្នុងសន្ទរកថា លោកនាយករដ្ឋមន្រី្តបានថ្លែងទៀតថា គ្រោងនឹងធ្វើដូចសឹង្ហបុរីនៅចុងឆ្នាំនេះ ប៉ុន្តែត្រួវរង់ចាំអាកាសធាតុក្នុងប្រទេសល្អប្រសើរសិន។ ក្នុងនោះលោកបានសង្កត់ធ្ងន់នូវសម្ដីចុងក្រោយថា ថែខ្លួនឯងមានសេចក្តីថ្លៃថ្នូរ។ មានកន្លែងគួរឲ្យចាប់អារម្មណ៍ជាច្រើនដែលយើងអាចធ្វើរឿងទាំងនេះបាន នឹងទាក់ទាញភ្ញៀវទេសចរ ធ្វើឲ្យឧស្សាហកម្មទេសចរណ៍ ផ្តល់ឲ្យយើងនូវឱកាសដើម្បីក្លាយជាគោលដៅទេសចរណ៍នៅលើពិភពលោក។ នេះសន្មតថា Soft Power ក៏ដើរតួក្នុងការទាក់ទាញមនុស្សទាំងនេះផងដែរ។ សិង្ហបុរីមិនចង់ទាបជាងប្រទេសជិតខាងទេ វាគ្រាន់តែជាកោះតូចមួយដែលមានស្ថិរភាពខ្លាំង មានកន្លែងរៀបចំព្រឹត្តិការណ៍ល្អ។ ថៃក៏មានវាដែរហើយមានច្រើនជាងនេះទៅទៀតផង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖នាយករដ្ឋមន្ត្រី ថៃ បញ្ជាក់ច្បាស់ៗពីថ្ងៃដោះលែងលោក ថាក់ស៊ីន ឲ្យមានសេរីភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


