ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រី ថៃ បញ្ជាក់ច្បាស់ៗពីថ្ងៃដោះលែងលោក ថាក់ស៊ីន ឲ្យមានសេរីភាព
នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន បានបញ្ជាក់ច្បាស់ៗនៅថ្ងៃសៅរ៍នេះថា អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ដែលកំពុងជាប់ពន្ធនាគារនឹងត្រូវបានដោះលែងឲ្យមានសេរីភាពនាថ្ងៃទី១៨ ខែកុម្ភៈស្អែកនេះហើយ ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters ។

លោក ថាក់ស៊ីន ដែលកំពុងសម្រាកព្យាបាលជំងឺនៅពេទ្យប៉ូលិសក្រុងបាងកកស្ថិតក្នុងបញ្ជីអ្នកទោសចំនួន ៩៣០ នាក់ដែលត្រូវបានគេចាត់ទុកថាជាមនុស្សចាស់ និងមានជំងឺ ឬមានអាយុលើស ៧០ ឆ្នាំដែលក្នុងច្បាប់តម្រូវឲ្យមានការដោះលែងពីពន្ធនាគារមុនកាលកំណត់ ពោលនៅថ្ងៃទី១៨ ខែកុម្ភៈនេះ ។
ពាក់ព័ន្ធនឹងរឿងរ៉ាវនេះដែរ យោងតាមកាសែត Bangkok Post បានរាយការណ៍ថា កូនស្រីរបស់លោក ថាក់ស៊ីន គឺលោកស្រី ផែថងថាន មេដឹកនាំគណបក្សភឿថៃក៏បានបញ្ជាក់កាលពីថ្ងៃអង្គារដែរថា ក្រោយការដោះលែងឲ្យមានសេរីភាព ឪពុករបស់លោកស្រីនឹងអញ្ជើញត្រឡប់ទៅរស់នៅជុំគ្រួសារក្នុងផ្ទះនៅទីក្រុងបាងកក ។
លោក ថាក់ស៊ីន ដែលបច្ចុប្បន្នមានវ័យ ៧៤ ឆ្នាំ បានវិលត្រឡប់ចូលមកស្រុកថៃវិញកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីរស់នៅនិរទេសអស់រយៈពេល ១៥ ឆ្នាំ ហើយនៅថ្ងៃដដែលនោះ តុលាការកំពូលក៏បានកាត់ទោសអតីតនាយករដ្ឋមន្ត្រីរូបនេះឲ្យជាប់ពន្ធនាគាររយៈពេល ៨ ឆ្នាំក្នុងសំណុំរឿងក្ដីក្ដាំចំនួន ៣ ករណី ។

ប៉ុន្តែភ្លាមៗនោះលោក ថាក់ស៊ីន ត្រូវបានគេបញ្ជូនចេញពីពន្ធនាគារក្រុងបាងកកទៅកាន់មន្ទីរពេទ្យប៉ូលិសទាំងកណ្ដាលយប់ ដោយសារតែលោកមានអាការតឹងទ្រូង និងគេងមិនលក់ ខណៈក្រោយការពិនិត្យរូចហើយ មន្ត្រីពេទ្យបានរកឃើញថា លោក ថាក់ស៊ីន មានជំងឺលើសឈាម ដោយតម្រូវឲ្យមន្ត្រីពន្ធនាគារធ្វើការតាមដានសុខភាពរបស់លោកយ៉ាងដិតដល់ ក្នុងអំឡុងពេលសម្រាកព្យាបាល ។
ទោះយ៉ាងណា លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ត្រូវបានព្រះមហាក្សត្រ មហាវជ្ជរ៉ា ឡុងកន សម្រេចព្រះទ័យបន្ថូរបន្ថយទោសដាក់ពន្ធនាគារពីរយៈពេល ៨ ឆ្នាំមកនៅត្រឹម ១ ឆ្នាំកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ដោយសារតែទ្រង់មានព្រះរាជតម្រិះពិចារណាលើអង្គហេតុ ក៏ដូចជាកត្តាមួយចំនួនដូចជា មហាសេដ្ឋីរូបនេះមានភក្ដីភាពចំពោះរាជានិយម នៅពេលលោកកាន់តំណែងជានាយករដ្ឋមន្ត្រី និងនាំប្រទេសជាតិ និងប្រជានុរាស្ត្រទទួលបានផលប្រយោជន៍ជាច្រើន ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ មេដឹកនាំពិភពលោកដាក់បន្ទុកលោក ពូទីន ចំពោះករណីស្លាប់មេបក្សប្រឆាំង ខណៈ រុស្ស៊ី ក៏ចេញបកស្រាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


