ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី ណែនាំឲ្យគិតគូរដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ នៅរាជធានីភ្នំពេញ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យគិតគូរដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ នៅរាជធានីភ្នំពេញ ខណៈបច្ចុប្បន្នការពង្រីកផ្លូវនៅរាជធានីភ្នំពេញ គឺលែងពង្រីកកើតទៀតហើយ។

ការណែនាំនេះ ធ្វើឡើងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ «ចាក់អង្រែក្រោម-ព្រែកប្រា» ប្រវែង ៨៤៥,៧០ម៉ែត្រ និងផ្លូវតភ្ជាប់ប្រវែងសរុប ៨០៤,៣០ម៉ែត្រ នាព្រឹកថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរ ត្រូវគិតគិរដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ នៅរាជធានីភ្នំពេញ ហើយត្រូវគិតគូរចាប់ពីពេលនេះតទៅ។
«ផ្លូវយើងពង្រីកលែងបានហើយ ជាពិសេសនៅក្នុងតំបន់ក្រុងរបស់យើង ភ្នំពេញ ពង្រីកលែងបានហើយ អស់ចិញ្ចើមផ្លូវហើយ កន្លែងដែលត្រូវពង្រីក ពង្រីកហើយ អស់ហើយ»។ នេះជាប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។
ចំពោះដោះស្រាយនោះ គឺសម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យសិក្សាអំពីមធ្យោបាយនៃការដឹកជញ្ជូនសាធារណៈ ធ្វើយ៉ាងណាឲ្យដំណើរការកាន់តែច្រើន។ ក្នុងនោះ ក៏ត្រូវគិតគូរអំពីការរៀបចំកសាងផ្លូវក្រវ៉ាត់ក្រុងបន្ថែមទៀត ក៏ដូចជាការរៀបចំផ្លូវក្រោមដីជាដើម។
សម្ដេចធីបតី ហ៊ុន ម៉ាណែត បានបន្ថែមថា «ហើយទីពីរសិក្សាអាក្រោមដី ព្រោះឥឡូវអាលើដីអស់ហើយ លើអាកាសទៀត ឥឡូវទាល់តែសិក្សាអាក្រោមដី ខ្ញុំទៅចិនថ្ងៃមុន ទៅបារាំងអី ក៏មានការជជែកជាមួយក្រុមហ៊ុនមួយចំនួន ហើយក្រុមហ៊ុនចិនមួយចំនួន ក៏បានសិក្សាលទ្ធភាពធ្វើអាក្រោមដីដែរ»។
បើតាមសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្រៅពីការសិក្សាធ្វើផ្លូវក្រោមដីហើយ ក៏ត្រូវសិក្សាផងដែរអំពីការរៀបចំជាសណ្ឋាគារ ទីផ្សារ និងកន្លែងចតរថយន្ដ ជាដើម៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


