ជីវិតកម្សាន្ដ
តារាសិចស៊ី វ៉ាន់ វល័ក្ខ លេចវត្តមានសម្ដែងជាថ្មី ក្រោយបាត់ពីសិល្បៈមួយរយៈធំ
តារាសម្ដែងនិយមចូលចិត្តស្លៀកពាក់សិចស៊ី កញ្ញា វ៉ាន់ វល័ក្ខ ក្រោយសាងភាពល្បីឈ្មោះនៅលើវិថីសិល្បៈរយៈពេលជាច្រើនឆ្នាំកន្លងមក ស្រាប់តែបាត់វត្តមានពីវិស័យមួយនេះប្រមាណ ២ ឬ ៣ ឆ្នាំ មកហើយ ខណៈមានទស្សនិកជនមួយចំនួនបានសួរនាំចង់ដឹងពីរឿងរ៉ាវនេះផងដែរ។

ការបាត់វត្តមានពីអាជីពសិល្បៈមួយរយៈពេលធំរបស់តារាស្រី កញ្ញា វ៉ាន់ វល័ក្ខ បានធ្វើឲ្យទស្សនិកជនខ្លះយល់ថា ទំនងតារាស្រីរូបនេះ បានសម្រេចចិត្តឈប់ពីវិស័យមួយនេះហើយ ខណៈកន្លងមកកត់សម្គាល់ឃើញ វល័ក្ខ ជាតារាស្រីចូលចិត្តភាពហ៊ឺហា និងមានលុយចាយពេញដៃសមល្អដែលធ្វើឲ្យនាងចាយមួយជីវិតរស់នៅយ៉ាងមានសេចក្តីសុខជាមួយរបស់ទ្រព្យកើតចេញពីកម្លាំងញើសឈាម។

ដោយឡែករឿងដែលអ្នកគាំទ្រចាប់អារម្មណ៍ថ្មីៗ នេះ ស្រាប់តែលេចវត្តមាន កញ្ញា វ៉ាន់ វល័ក្ខ សម្តែងជាថ្មីក្នុង MV បទចម្រៀង និងភាពយន្តផងដែរ។ ប្រការនេះ បានធ្វើឲ្យមហាជនយល់ថា វល័ក្ខ នៅតែស្រលាញ់អាជីពរបស់ខ្លួនដែលបានខំប្រឹងសាងកេរ្តិ៍ឈ្មោះយ៉ាងលំបាកជាច្រើនឆ្នាំកន្លងមកនោះ។

ប្រាប់ កម្ពុជាថ្មី តាមសារអេឡិចត្រូនិក កញ្ញា វ៉ាន់ វល័ក្ខ បានបញ្ជាក់ថា អាជីពសិល្បៈនាងចាប់ផ្ដើមទទួលឡើងជាធម្មតា គ្រាន់តែមិនទាន់សូវមានពេលគ្រប់គ្រាន់ ព្រោះនៅរវល់ការងាររកស៊ីផ្ទាល់ខ្លួនតាមអនឡាញ។ នាងថា ដំបូងៗ នាងទទួលថតតែ MV ចម្រៀង និងឃ្លីបរឿងខ្លីៗ សិន ចាំមានពេលវេលាគ្រប់គ្រាន់ ទើបទទួលថតរឿងភាគដូចមុនវិញ។ ចំណែកឯមូលហេតុបាត់វត្តមានពីសិល្បៈមួយរយៈពេល ត្រូវបានស្រីស្អាត វ៉ាន់ វល័ក្ខ បញ្ជាក់បន្ថែមខ្លីថា ដោយសាររវល់ផង និងចាប់តាំងពីជាប់គាំងអំឡុងពេលផ្ទុះកូវីដ-១៩ ទើបនាងហាក់រយាលពីអាជីពសិល្បៈតែម្ដង៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?