ព័ត៌មានជាតិ
នាវាកងស្វ័យការពារជប៉ុន២គ្រឿងបាន ចាកចេញពីកំពង់ផែកម្ពុជា បន្ទាប់ពីបញ្ចប់បេសកកម្មការងាររួចមក
នាវាកងស្វ័យការពារជើងទឹកជប៉ុនចំនួន២គ្រឿង បានចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុដោយសុវត្ថិភាពនៅម៉ោង៩ព្រឹកថ្ងៃទី២៤ ខែកុម្ភៈនេះ បន្ទាប់ពីនាវានេះបានចូលចតអស់រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២២-២៤ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងដំណើរបំពេញបេសកកម្មការងារ និងការទូត ដើម្បីរឹតចំណងមិត្តភាពរវាងកម្ពុជាជប៉ុន ប្រកបដោយជោគជ័យរួចមក។នៅក្នុងដំណើរចាកចេញនេះ ក៏មានវត្តមានលោក ឧត្តមនាវាទោ រស់ វាសនា មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម បានដឹកនាំមន្ត្រីក្រោមឱវាទជូនដំណើរក្រុមប្រតិភូនៅលើនាវានេះប្រកបដោយភាពស្និទ្ធស្នាល និងរាក់ទាក់ផងដែរ។
សូមបញ្ជាក់ថា នាវាកងស្វ័យការពារជើងទឹកជប៉ុនចំនួន២គ្រឿងនេះ បានចូលចតប្រកបដោយសុវត្ថិភាពនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅម៉ោង៩ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។


នាវានេះឈប់សំចតរយៈពេល៣ថ្ងៃនៅក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី ២២ដល់២៤ ខែ កុម្ភៈ ឆ្នាំ២០២៤។មន្ត្រីកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម បានឲ្យដឹងថា គណៈប្រតិភូលើនាវាបរទេសនេះ ដឹកដោយលោក វរនាវីឯក យូណាជីហារ៉ូ ម៉ាកូតូ មេបញ្ជារកងពលធំទី១ហ្វឹកហ្វឺន ស្វ័យការពារជប៉ុន។មន្ត្រីដដែលបានឲ្យដឹងថា ក្រុមប្រតិភូ និងអញ្ជើញចូលជួបសំណេះសំណាលការងារជាមួយថ្នាក់ដឹកនាំខេត្តព្រះសីហនុ និងថ្នាក់ដឹកនាំជាន់ខ្ពស់នៅក្រសួងការពារជាតិ។


– លក្ខណៈបច្ចេកទេសនាវា៖
+នាវាទី1 ឈ្មោះ (DDG_172)TV_ 3521 SHIMAKAZE
– ទំងន់ផ្ទុក ៤៦៥០ តោន
– បណ្តោយ ១៥០ ម៉ែត្រ
– ទទឹង ១៦,៤ ម៉ែត្រ
-ជំរៅទឹក ៤.៨ ម៉ែត្រ
– នាវិកសរុបចំនួន ២៦០នាក់
– ដឹកនាំដោយលោក វរនាវីទោ កានីម៉ារ៉ូ ររូយ៉ូហៃ មេបញ្ជាការនាវា
+ នាវាទី2 ឈ្មោះ DD_ 114 SUZUNAMI
_ ទម្ងន់ ៤៦៥០ តោន
_ បណ្តោយ ១៥១ ម៉ែត្រ
_ ទទឹង ១៧,៤ ម៉ែត្រ
_ ជម្រៅទឹក ៥,៣ ម៉ែត្រ
_ នាវឹកសរុបចំនួន ១៧៥ នាក់ ដឹកនាំដោយលោក វរនាវីទោមេបញ្ជាការ គីណូហ្សីតា យូតាកា មេបញ្ជាការនាវា ៕
អត្ថបទ៖ ស៊ុយ ចាន់ធា

-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


