ព័ត៌មានអន្ដរជាតិ
មកដឹងលក្ខណៈពិសេសរបស់នាវាចម្បាំងអាមេរិក USS CINCINNATI ដែលចូលសំចត នៅកំពង់ផែរាម
យោងតាមការឲ្យដឹងពីឧត្តមនាវីឯក សំ សុខា មេបញ្ជាការរងកងទ័ពជើងទឹកកម្ពុជានៅថ្ងៃសុក្រទី២៣ខែមករាឆ្នាំ២០២៦ នាវាចម្បាំងអាមេរិក USS CINCINNATI (LCS 20) នឹងចូលសំចតនៅមូលដ្ឋានកងទ័ពជើងទឹករាមរបស់កម្ពុជា រយៈពេល៥ថ្ងៃ ហើយនេះគឺជាការចូលចតលើកទី១របស់នាវាចម្បាំងអាមេរិក ក្នុងប្រទេសកម្ពុជា នៅឆ្នាំ២០២៦។

យោងតាមប្រភពព័ត៌មានក្នុងស្រុក នាវានេះនឹងចូលសំចតនៅកម្ពុជា ចាប់ពីថ្ងៃទី២៤ដល់២៨ខែមករា ដោយនាំមកជាមួយនូវនាវិក១០០នាក់ ដឹកនាំដោយមេបញ្ជាការ Andrew J. Rigem។
ដូចនេះតើ USS CINCINNATI មានលក្ខណពិសេសអ្វីខ្លះ?
គេហទំព័រ US Carriers ផ្សាយថា USS CINCINNATI មានទម្ងន់ប្រហែល ៣ ០០០តោន ជាមួយប្រវែង១៣០ម៉ែត្រ និងទទឹង៣១.៦ម៉ែត្រ ដែលធ្វើឲ្យផ្ទៃនាវាធំទូលាយសម្រាប់ចុះចតឧទ្ធម្ភាគចក្របាន។
USS CINCINNATI អាចធ្វើដំណើរក្នុងល្បឿនប្រហែល ៧៤ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយប្រើប្រាស់ម៉ាស៊ីន Waterjet ចំនួន៤គ្រឿង ជួយឲ្យវាមានភាពបត់បែននិងរក្សាលំនឹងបានល្អទោះនៅក្នុងផ្ទៃទឹកមានរលកធំៗ។

នាវានេះ ត្រូវបានរចនាឡើងតាមប្រព័ន្ធ «ម៉ូឌុល» ដែលមានន័យថា វាអាចប្តូរគ្រឿងបំពាក់ទៅតាមបេសកកម្មនានា។ វាអាចបំពាក់កាំភ្លើង Mk 110 ៥៧មិល្លីម៉ែត្រនៅផ្នែកខាងមុខ ដែលអាចបាញ់បាន ២២០គ្រាប់ក្នុងពេលត្រឹមមួយនាទី។
លើសពីនេះ USS CINCINNATI បំពាក់ជាមួយមីស៊ីល Rolling Airframe Missile (RAM) សម្រាប់បាញ់ស្ទាក់មីស៊ីល ឬយន្តហោះសត្រូវ។ វាក៏អាចបំពាក់ផងដែរនូវ Naval Strike Missile (NSM) ដែលជាមីស៊ីលបាញ់ចេញពីផ្ទៃទឹកទៅផ្ទៃទឹកកម្រិតខ្ពស់។
អ្វីដែលកាន់តែអស្ចារ្យជាងនេះទៅទៀតនោះគឺ USS CINCINNATI អាចផ្ទុកឧទ្ធម្ភាគចក្រ MH-60R/S Seahawk ចំនួន ២ គ្រឿង ឬដ្រូន MQ-8 Fire Scout បានផងដែរ។
សូមជម្រាបថា នាវា USS Cincinnati កំពុងត្រូវបានដាក់ពង្រាយនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីចូលរួមក្នុងសមយុទ្ធយោធានិងការល្បាត «សេរីភាពនៃការធ្វើនាវាចរណ៍»៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


