ព័ត៌មានអន្ដរជាតិ
នាវាកងទ័ពជើងទឹកអាមេរិក២គ្រឿង បុកគ្នាក្នុងសមុទ្រការ៉ាប៊ីន
នាវាកងទ័ពជើងទឹកអាមេរិក២គ្រឿងបានបុកគ្នា ក្នុងសមុទ្រការ៉ាប៊ីន បណ្តាលឲ្យមនុស្ស២នាក់ រងរបួស។

តាមការផ្សាយរបស់ CBS News នៅថ្ងៃសុក្រទី១៣ខែកុម្ភៈឆ្នាំ២០២៦, ហេតុការណ៍នេះគឺពាក់ព័ន្ធជាមួយនាវាចម្បាំង USS Truxtun (DDG-103) បានបើកបុកជាមួយនាវា USNS Supply (T-AOE-6) ដែលមានតួនាទីដឹកជញ្ជូនស្បៀង យុទ្ធភណ្ឌ និងប្រេងឥន្ធនៈ។
លោកវរសេនីយ៍ឯក Emmanuel Ortiz នៃបញ្ជាការដ្ឋានភាគខាងត្បូង (SOUTHCOM) បានចេញសេចក្តីថ្លែងការណ៍ថា៖ នាវាទាំងពីរ បានបុកគ្នាក្នុងអំឡុងពេលផ្ទេរស្បៀង និងប្រេងនៅកណ្តាលសមុទ្រ។ បុគ្គលិកចំនួនពីរនាក់ ត្រូវរបួសស្រាល ហើយកំពុងទទួលការព្យាបាល ខណៈហេតុការណ៍នេះកំពុងស្ថិតក្រោមការស៊ើបអង្កេត។

ការផ្ទេរស្បៀងនិងប្រេងនៅកណ្តាលសមុទ្រគឺជាប្រតិបត្តិការដ៏គ្រោះថ្នាក់បំផុតមួយ ដែលទាមទារឲ្យនាវាពីរគ្រឿងបើកក្បែរគ្នាបំផុតជាមួយល្បឿនដូចគ្នា។
តាមរយៈវីដេអូដែលគេចែករំលែកលើបណ្ដាញសង្គម បង្ហាញឲ្យឃើញថា នាវា USS Truxtun បានបើកចូលទៅកៀកនាវា USNS Supply ក្នុងមុំមួយដែលចោទខ្លាំងពេក រហូតធ្វើឲ្យផ្នែកខាងមុខនៃនាវា ប៉ះកកិតយ៉ាងខ្លាំងជាមួយចំហៀងនាវាស្បៀង បង្កឲ្យមានសម្លេងកកិតលោហៈលាន់សន្ធឹក។
នាវាទាំងពីរនេះគឺជាផ្នែកមួយនៃការពង្រាយកម្លាំងយោធាទ្រង់ទ្រាយធំរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ នៅសមុទ្រការ៉ាប៊ីន ដើម្បីបង្ក្រាបការរត់ពន្ធគ្រឿងញៀន និងតាមដានបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន។

ដ្បិតការបុកគ្នារវាងនាវាចម្បាំងអាមេរិកគឺជាករណីកម្រក៏ដោយ ប៉ុន្តែធ្លាប់មានហេតុការណ៍ដែលបណ្តាលឲ្យមនុស្សស្លាប់ជាច្រើនករណីរួចមកហើយ។ ដូចជាកាលពីខែមិថុនា ឆ្នាំ២០១៧, នាវាចម្បាំង USS Fitzgerald បានបុកគ្នាជាមួយនាវាដឹកកុងតឺន័រ ACX Crystal នៅចម្ងាយប្រហែល ១៤៤ គីឡូម៉ែត្រ ពីឆ្នេរសមុទ្រនៃប្រទេសជប៉ុន ដែលបណ្តាលឲ្យនាវិកកងទ័ពជើងទឹកអាមេរិក ៧ នាក់បាត់បង់ជីវិត និង ៣ នាក់ទៀតរងរបួស។
ពីរខែក្រោយមក នាវាដឹកប្រេង Alnic MC បានបុកជាមួយនាវាចម្បាំង USS John S. McCain នៅច្រកសមុទ្រម៉ាឡាកា ក្បែរប្រទេសសិង្ហបុរី។ គ្រោះថ្នាក់នេះបានសម្លាប់នាវិកចំនួន ១០ នាក់នៅលើនាវា USS John S. McCain ហើយនាវាចម្បាំងអាមេរិកមួយនេះ ក៏បានរងការធ្លាយប្រហោងយ៉ាងធំនៅផ្នែកខាងឆ្វេងនៃតួនាវាផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១០ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


