ព័ត៌មានអន្ដរជាតិ
លោក Araghchi៖ «ចាំសម្តីខ្ញុំទុក! អាមេរិកនឹងស្តាយក្រោយដែលហ៊ានបាញ់ពន្លិចនាវាចម្បាំងអ៊ីរ៉ង់»
ភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ា កាន់តែឆាបឆេះសន្ធោសន្ធៅទៅៗហើយ ដោយពេលនេះ អ៊ីរ៉ង់បានព្រមានថា សហរដ្ឋអាមេរិក នឹង «ស្តាយក្រោយ» ដែលហ៊ានបាញ់ពន្លិចនាវាចម្បាំងរបស់ខ្លួន។

ក្នុងសារបង្ហោះលើបណ្តាញសង្គម X នៅថ្ងៃព្រហស្បតិ៍ទី៥ខែមីនាឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abas Araghchi ចោទប្រកាន់ចំៗទៅអាមេរិកថា បានប្រព្រឹត្ត «អំពើឃោរឃៅ» តាមរយៈការបាញ់ពន្លិចនាវាចម្បាំងរបស់កងទ័ពជើងទឹកអ៊ីរ៉ង់នៅក្បែរឆ្នេរសមុទ្រស្រីលង្កា ហើយព្រមានខ្លាំងៗថា ទីក្រុងវ៉ាស៊ីនតោន នឹង «ស្តាយក្រោយបំផុត» ចំពោះការបង្កើតឲ្យមានបុទម្លាប់វាយប្រហារបែបនេះ។

លោកសរសេរថា៖ «សហរដ្ឋអាមេរិកបានប្រព្រឹត្តអំពើឃោរឃៅនៅលើលំហសមុទ្រ ដែលមានចម្ងាយរហូតដល់ទៅ ២ ០០០ ម៉ាយល៍ ពីឆ្នេររបស់ប្រទេសអ៊ីរ៉ង់។ នាវាចម្បាំង Dena ដែលជាភ្ញៀវរបស់កងទ័ពជើងទឹកឥណ្ឌា និងមានផ្ទុកនាវិកជិត ១៣០ នាក់ ត្រូវរងការវាយប្រហារនៅក្នុងដែនទឹកអន្តរជាតិទាំងគ្មានការព្រមានជាមុន។ ចាំសម្ដីខ្ញុំទុកចុះ! សហរដ្ឋអាមេរិកនឹងស្តាយក្រោយ ចំពោះរឿងដែលខ្លួនធ្វើនេះ»។
មុននេះ បញ្ជាការដ្ឋានកណ្តាលអាមេរិក (CENTCOM) បានបញ្ជាក់ពីការបាញ់ពន្លិចនាវាអ៊ីរ៉ង់ជាង២០គ្រឿង ក្នុងនោះរួមមានដូចជានាវាចម្បាំងខ្នាតធំ នាវាល្បាតល្បឿនលឿន និងនាវាដឹកជញ្ជូនភស្តុភារ។

ក្នុងនោះដែរ នាវា Iris Dena គឺជាការបាត់បង់ដ៏ធំបំផុតមួយ ដែលត្រូវបាននាវាមុជទឹកអាមេរិកបាញ់ពន្លិចដោយមីស៊ីល Torpedo ក្នុងមហាសមុទ្រឥណ្ឌា បណ្តាលឲ្យនាវិកយ៉ាង ៨៧ នាក់បាត់បង់ជីវិត។
នាវានេះត្រូវបាញ់ពន្លិចក្បែរឆ្នេរសមុទ្រស្រីលង្កា ដែលនេះបង្ហាញថា អាមេរិកកំពុងប្រើប្រាស់ប្រព័ន្ធស៊ើបការណ៍កម្រិតខ្ពស់ ដើម្បីតាមដាននិងកម្ទេចរាល់ទ្រព្យសម្បត្តិយោធាអ៊ីរ៉ង់ដែលព្យាយាមចាកចេញពីមូលដ្ឋាន ឬព្យាយាមបង្កើតសមរភូមិថ្មីនៅឆ្ងាយពីដែនទឹកខ្លួនឯង៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


