Connect with us

ព័ត៌មានអន្ដរជាតិ

យានអវកាសអាមេរិក និងផ្កាយរណបរុស្ស៊ី កំពុងស្ថិតក្នុងគន្លង អាចហោះទៅបុកគ្នា

បានផុស

នៅ

តាមការផ្សាយរបស់ Reuters, ទីភ្នាក់ងារអវកាស ណាសា បានព្រមាននៅថ្ងៃពុធទី២៨ខែកុម្ភៈថា ក្រសួងការពារជាតិអាមេរិក កំពុងឃ្លាំមើលយ៉ាងដិតដល់ជាទីបំផុត ចំពោះយានអវកាសអាមេរិក Thermosphere Ionosphere Mesosphere Energetics and Dynamics Mission (TIMED) និងផ្កាយរណបរុស្ស៊ី Cosmos 2221 ដែលកំពុងស្ថិតក្នុងគន្លងត្រូវហោះមកទល់មុខគ្នា អាចនឹងបុកគ្នាថែមទៀត។ 

យានអវកាស Thermosphere Ionosphere Mesosphere Energetics and Dynamics Mission (រូបថត៖ ណាសា)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ត្បិតណាសា ប្រកាសថា យានអវកាសនិងផ្កាយរណបនេះ ទំនងចៀសផុតពីការប៉ះគ្នាក៏ដោយ ប៉ុន្តែបើវាបុកគ្នាមែន វាអាចបណ្តាលឲ្យបែកបាក់និងធ្លាក់កម្ទេចកម្ទី ប៉ុន្តែខ្លួនកំពុងបន្តតាមដានស្ថានភាពនេះជាប់ជានិច្ចជាមួយក្រសួងការពារជាតិ។

ទោះបីជាយ៉ាងណាក៏ដោយ សេចក្តី​ថ្លែងការណ៍ខាងលើ មិន​បញ្ជាក់ច្បាស់ថាតើយានអវកាសនិងផ្កាយរណបនេះ ហោះកៀកគ្នាជិតកម្រិតណានោះទេ ប៉ុន្តែក្រុមអ្នកវិទ្យាសាស្រ្តរំពឹងថា បើបុកមែន វានឹងបុកគ្នានៅរយៈកម្ពស់៦០០គីឡូម៉ែត្រលើផ្ទៃផែនដី។

យានអវកាស Thermosphere Ionosphere Mesosphere Energetics and Dynamics Mission (រូបថត៖ ណាសា)

សូមបញ្ជាក់ យានអវកាស TIMED របស់សហរដ្ឋអាមេរិក ត្រូវបានបាញ់បង្ហោះក្នុងបេសកកម្មវិទ្យាសាស្ត្រ ដើម្បីសិក្សាពីឥទ្ធិពលនៃព្រះអាទិត្យនិងសកម្មភាពរបស់មនុស្សនៅលើមណ្ឌលកណ្តាលនិងបរិយាកាសខាងលើរបស់ផែនដី។

ចំណែក Cosmos 2221 គឺជាផ្កាយរណបប្រភេទ ELINT ទម្ងន់២តោនរបស់រុស្ស៊ី ដែលបាញ់បង្ហោះក្នុងឆ្នាំ ១៩៩២ តាមរយៈរ៉ុកកែត Tsiklon-3 នៅស្ថានីយ Plesetsk៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ក្រុមហ៊ុនអាមេរិក បង្កើតប្រវត្តិសាស្រ្ត នាំយានអវកាសឯកជន ចុះចតលើឋានព្រះចន្ទ ដោយជោគជ័យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៨ នាទីutes មុន

ទិវា​ចងចាំ​នឹង​​ប្រារព្ធ​​ឡើង ក្នុង​កម្រិត​ធំ​ជាងឆ្នាំមុន ដោយ​មាន​អង្គទូត និង ពលរដ្ឋ​ចូល​រួម​ជិត១ម៉ឺននាក់

ព័ត៌មានជាតិ២ ម៉ោង មុន

កូន​ស្វា​ដ៏​កម្រ ស្ទើរផុតពូជ៣ក្បាល ត្រូវ​ពលរដ្ឋ​សង្រ្គោះរួច​ប្រគល់​ជូនជំនាញមន្ទីរ​បរិស្ថាន​

ព័ត៌មានជាតិ២ ម៉ោង មុន

ដំណើរជិះកង់សប្បុរសធម៌ តារារិទ្ធ ត្រូវចាត់ទុកជាបេសកកម្មដ៏មានតម្លៃ និងបានការយកចិត្តទុកដាក់ពីរដ្ឋមន្ត្រីព័ត៌មាន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ខេត្តភូកេតប្រទេសថៃប្រកាសអាសន្នទឹកជំនន់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ប៉ូលិសថៃចាប់ខ្លួនស្ត្រី​ឡាវ​នៅ​ព្រំដែន​ពី​បទ​រត់ពន្ធ​ថ្នាំ​ញៀន​១៤ម៉ឺន​គ្រាប់​

ព័ត៌មានជាតិ១០ ម៉ោង មុន

រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

រថយន្តក្រុង​រដ្ឋ​ដឹកអ្នកដំណើរជាង​៥០នាក់​​ ធ្លាក់​ចូល​ជ្រលងភ្នំ​នៅស្រីលង្កា​ មិនទាន់​ដឹង​មូលហេតុ​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ហ្សេលេនស្គី ព្រមជួបពូទីន ទល់មុខ នៅតួកគី តែមានលក្ខខណ្ឌមួយ 

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋ ថា ទុរេនមួនថងវៀតណាម លក់ជាច្រើនកន្លែងក្នុងខេត្តត្បូងឃ្មុំ តែគ្មានការត្រួតពិនិត្យ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រុស្ស៊ីប្រើ​ដ្រូន​ជាង​១០០​គ្រឿង​វាយ​អ៊ុយក្រែន មិន​ខ្វល់​ពី​ការ​គំរាម​និង​បទ​ឈប់បាញ់​អឺរ៉ុប

Sokha Hotels

ព័ត៌មានពេញនិយម