ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនអាមេរិក បង្កើតប្រវត្តិសាស្រ្ត នាំយានអវកាសឯកជន ចុះចតលើឋានព្រះចន្ទ ដោយជោគជ័យ
តាមសេចក្តីរាយការណ៍របស់ Reuters និង AFP នៅថ្ងៃសុក្រទី២៣ខែកុម្ភៈ, យានអវកាសដែលផលិតនិងបាញ់បង្ហោះដោយក្រុមហ៊ុន Intuitive Machines បានទៅដល់ឋានព្រះចន្ទដោយជោគជ័យហើយ ដែលនេះគឺជាការចុះចតលើកដំបូងរបស់សហរដ្ឋអាមេរិកលើផ្ទៃព្រះចន្ទក្នុងរយៈពេលជាងកន្លះសតវត្សរ៍ និងជាការចុះចតលើកដំបូងក្នុងប្រវត្តិសាស្រ្តដោយក្រុមហ៊ុនឯកជនមួយ។

យានអវកាស បាននាំយកមនុស្សយន្តជើងប្រាំមួយឈ្មោះ Odysseus ទៅកាន់រណ្ដៅ Malapert A នៅជិតប៉ូលខាងត្បូងរបស់ឋានព្រះចន្ទ ហើយបេសកកម្មដែលមានការជួយជ្រោមជ្រែងដោយអង្គការណាសាមួយនេះ នឹងផ្តោតសំខាន់លើការប្រមូលទិន្នន័យស្តីពីអន្តរកម្មអាកាសធាតុក្នុងលំហជាមួយផ្ទៃព្រះចន្ទ តារាសាស្ត្រវិទ្យុ និងទិដ្ឋភាពផ្សេងទៀតនៃបរិយាកាសព្រះច័ន្ទសម្រាប់ជួយសម្រួលដល់ការសិក្សារបស់យានអវកាសដទៃនាពេលអនាគត។
ក្រុមហ៊ុននិយាយថា Odysseus នៅតែមានសភាពល្អ ពេលវាបន្តគោចរជុំវិញព្រះច័ន្ទ ដោយអាចបញ្ជូនទិន្នន័យហោះហើរ និងរូបភាពទៅកាន់មជ្ឈមណ្ឌលគ្រប់គ្រងបេសកកម្មរបស់ក្រុមហ៊ុន Intuitive Machines នៅទីក្រុង Houston។

សូមបញ្ជាក់ជាថ្មី Odysseus ត្រូវបានបាញ់បង្ហោះកាលពីថ្ងៃទី១៥ខែកុម្ភៈនៅលើរ៉ុកកែត SpaceX Falcon 9។ យានអវកាសនេះ មានបំពាក់ជាមួយប្រព័ន្ធអុកស៊ីសែនរាវសូពើខូល និង មេតានប្រូភូលសិនរាវ ប្រភេទថ្មីដែលអនុញ្ញាតឲ្យវារត់ឆ្លងកាត់អវកាសក្នុងពេលវេលាយ៉ាងរហ័ស។
បេសកកម្មក្រុមហ៊ុន Intuitive Machines គឺតំណាងជាការចុះចតលើផ្ទៃព្រះចន្ទលើកដំបូងដោយយានអវកាសអាមេរិក ចាប់តាំងពីយាន Apollo 17 ក្នុងឆ្នាំ១៩៧២។

មកទល់នឹងពេលនេះ មានយានអវកាសមកពីប្រទេសតែ៤ផ្សេងទៀតប៉ុណ្ណោះ ដែលបានចុះចតនៅលើឋានព្រះចន្ទដូចជាអតីតសហភាពសូវៀត ចិន ឥណ្ឌា និងជប៉ុន ខណៈសហរដ្ឋអាមេរិក គឺជាប្រទេសតែមួយគត់ដែលបានបញ្ជូនមនុស្សទៅកាន់ឋានព្រះចន្ទ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ យានអវកាសណាសា វិលមកផែនដីវិញ ជាមួយសំណាកអាចម៍ផ្កាយ ក្រោយរង់ចាំអស់រយៈពេល ៧ឆ្នាំ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ