Connect with us

សន្តិសុខសង្គម

ចាប់ខ្លួនស្ត្រីម្នាក់ ក្រោយរត់គេចលាក់ខ្លួនជាង ១ ឆ្នាំ

បានផុស

នៅ

កម្លាំង​កង​រាជ​អាវុធ​ហត្ថខេត្ត​បាត់ដំបង ចាប់​ខ្លួន​ស្ត្រី​ម្នាក់​ក្រោយ​បង្ហាញ​មុខពី​ការ​រត់​គេច​លាក់​ខ្លួន​​ជាង ១ឆ្នាំ ពាក់ព័ន្ធបទល្មើស​គ្រឿងញៀន។ ការ​ឈាន​ដល់​ការ​ចាប់​ខ្លួន​ស្ត្រី​ខាង​លើ​ត្រូវ​បាន​សមត្ថកិច្ច​អនុវត្ត​ច្បាប់​អះអាង​ថា ធ្វើ​ឡើង​តាមដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ និង​ឃុំ​ខ្លួន​ លេខ​៥៥៤ត​ព្រ ចុះ​ថ្ងៃ​ទី​០៦ ខែកញ្ញា ឆ្នាំ​២០២២ របស់​លោក គឹ​ម ហេង ចៅ​ក្រម​ជំនុំជម្រះ​សាលាដំបូង​ខេត្ត​បាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាមដីកា​បង្គាប់​ឲ្យ​ចាប់ និង​ឃុំខ្លួន​របស់​ចៅក្រម​ជំនុំ​ជម្រះ​សាលាដំបូង​ខេត្ត ដែល​បាន​កាត់ក្ដី​កំបាំង​មុខ​បាន​សម្រេច​ផ្ដន្ទាទោស​ពិរុទ្ធជន​រូប​នេះ​រយៈ​ពេល​២​ឆ្នាំ ៦​ខែ ក្រោម​បទ​ចោទ​ថា​បានជូ​ញ​ដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ដែល​ស្ត្រី​រូប​នេះ​បាន​ប្រព្រឹត្តកាលពី​ថ្ងៃ​ទី​០៤ ខែមក​រា ឆ្នាំ​២០២២ នៅ​ភូមិ​សាមសិប ឃុំ​តា​ក្រី ស្រុក​កំ​រៀង។ ផ្អែក​តាម​របាយការណ៍​របស់​មន្ត្រី​កងរាជអាវុធហត្ថ​ បាន​ឲ្យ​ដឹង​បន្ថែម​ថា ពិរុទ្ធជន​រូប​នេះ​ឈ្មោះ សួង អូន ភេទ​ស្រី អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​សាមសិប ឃុំ​តាក្រី ស្រុក​កំ​រៀង។

ទន្ទឹម​នេះ ​សមត្ថកិច្ច​បាន​បញ្ជាក់​ឲ្យ​ដឹង​អំពី​អង្គហេតុ​ថា សមត្ថកិច្ច​បាន​ចុះ​បង្ក្រាប​ក្រុម​បក្សពួក​ស្ត្រី​រូប​នេះ ពេល​កំពុង​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន តែ​ស្ត្រី​ឈ្មោះ សួង អូន នេះ​បាន​រត់គេច​ខ្លួន​ផុត​រហូត​មក​តែ​មក​ដល់​ពេល​នេះ​ស្ត្រីរូប​នេះ ទើប​តែ​បាន​បង្ហាញ​មុខ​ក៏​ត្រូវ​ចាប់ខ្លួន​តាម​ដីកា​តុលាការ​ដែល​មាន​ក្នុង​ដៃ​សមត្ថកិច្ច​ស្រាប់​តែ​ម្ដង។

ក្រោយ​ចាប់​ខ្លួន​ស្ត្រី​រូប​នេះ​ ត្រូវ​បាន​ចៅក្រម​ជំនុំជម្រះ​កាត់ក្ដី​កំបាំង​មុខ​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល​ ២ឆ្នាំ ៦​ខែ ដោយ​គិត​ចាប់ពី​ថ្ងៃ​ចាប់ខ្លួន។ ពេល​នេះ​សមត្ថកិច្ច​ជំនាញ​បាន​នាំ​ខ្លួន​ពិរុទ្ធជន​រូប​នេះ​ទៅ​ប្រគល់​ជូន​តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត រួចរាល់​ហើយ មុន​និង​បន្ត​នាំ​ខ្លួន​ទៅ​មន្ទីរ​ឃុំ​ឃាំង ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៧ នាទីutes មុន

លោក គួច ចំរើន ជំរុញក្រុមបច្ចេកទេសសាងសង់ផ្លូវលេខ ១២១៨ ត្រូវសាងសងឲ្យត្រូវស្តង់ដារប្រកបដោយការទទួលខុសត្រូវ

ព័ត៌មានជាតិ១២ នាទីutes មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ចាប់ពីថ្ងៃទី ២២ កក្កដា តទៅ

ព័ត៌មានជាតិ៥៨ នាទីutes មុន

យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយកំពុងដើរតួនាទីយ៉ាងសំខាន់ស្របពេលរីកចម្រើនបច្ចេកវិទ្យា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារមូស្គូជាទ្រង់ទ្រាយធំ បង្ខំឲ្យបិទអាកាសយានដ្ឋាន ៤កន្លែង

សន្តិសុខសង្គម២ ម៉ោង មុន

Update៖ ករណីឆេះក្នុងអគារខុនដូនៅផ្លូវ២១៧​សង្កាត់ស្ទឹងមានជ័យទី១ កើតឡើងដោយសារឆ្លងចរន្ដពីម៉ាស៊ីនបោកខោអាវ

Sokha Hotels

ព័ត៌មានពេញនិយម