Connect with us

ព័ត៌មានជាតិ

​អាជីវករស្នើឱ្យម្ចាស់ផ្សារស្ទឹង​ គិតគូពីអនាម័យ​សំរាមនៅជុំវិញផ្សារ​

បានផុស

នៅ

ក្រុមអាជីវករលក់នៅលើលូទឹកស្អុយ ខ្មៅក្រខ្វក់ លាយឡំដោយសត្វដង្កូវ ដែលតំកល់កាកសំណល់ និងក្លិនមិនល្អជាច្រើនខែមកហើយ ការស៊ូទ្រាំលក់ដូរ មានលក់មាន់ ត្រី សាច់ជ្រូក លក់បន្លែ និងលក់ផ្លែឈើ ចំណុចផ្សារស្ទឹង ភូមិស្ទឹង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃុំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ពួកគាត់បានស្មើឲ្យថៅកែផ្សារ អាជ្ញាធរស្រុក និងជំនាញពាក់ព័ន្ធជួយដោះស្រាយ មេត្តាបូមទឹកស្អុយ​ចេញផង ព្រោះពួកគាត់អាចប្រឈមនឹងសុខភាពយ៉ាងធ្ងន់ធ្ងរ។

​ក្រុមអាជីវករផ្សារស្ទឹងបានលើកឡើងថា ការតស៊ូលក់ដូរនៅលើលូបែបនេះ ជាយូរឆ្នាំមកហើយ ដោយគ្មានកន្លែងលក់ ចេះតែនាំគ្នាទ្រាំលក់ទៅ ពួកគាត់តែងស្មើសុំឲ្យថៅកែផ្សារជួយ​បូមទឹកស្អុយ​ចេញពីលូផង ថៅកែផ្សារ បានត្រឹមតែថា ចាំដោះស្រាយបូមជូនតាំងពីមុនភ្ជុំបិណ្ឌមកម្លេះ តែឥត​ប្រយោជន៍។

​អាជ្ញាធរស្រុក បរិស្ថានខេត្ត ក៏មិនបានចុះត្រួតពិនិត្យបញ្ហាក្លិនស្អុយនេះដែរ ចំពោះសំរាមមុខផ្សារ​ទីតាំងជាប់ផ្លូវជាតិលេខ៧ ក៏គ្មានការរៀបចំធុងដាក់ឲ្យបានត្រឹមត្រូវដែរ មានក្លិនស្អុយស្ទើរ​ពេញ​ផ្សារ។

​លោក លី ភីលីន អភិបាល នៃគណៈអភិបាលស្រុកពញាក្រែកបានបញ្ជាក់ថា រង់ចាំស្រុកដាក់កម្លាំង​ចុះទៅពិនិត្យមើលសិន៕

អត្ថបទ៖ សាន វីឡែម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម