Connect with us

ព័ត៌មានអន្ដរជាតិ

EU ប្រកាសផ្ដល់កញ្ចប់ជំនួយ ៨ ពាន់លានដុល្លារដល់ អេហ្ស៊ីប ដោះស្រាយបញ្ហាលំហូរជនចំណាកស្រុក

បានផុស

នៅ

សហភាពអឺរ៉ុប (EU) បានប្រកាសកញ្ចប់ជំនួយចំនួន ៧.៤ ពាន់លានអឺរ៉ូស្មើនឹង ៨.០៦ ពាន់លានដុល្លារដល់ប្រទេសអេហ្ស៊ីបជាផ្នែកមួយនៃកិច្ចព្រមព្រៀងថ្មីដើម្បីទប់ស្កាត់លំហូរជនចំណាកស្រុកទៅកាន់អឺរ៉ុប បន្ទាប់ពីត្រូវបានរិះគន់ដោយក្រុមសិទ្ធិមនុស្ស ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន Al Jazeera កាលពីថ្ងៃទី​១៧ ខែមីនាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចព្រមព្រៀងនេះគ្រោងនឹងចុះហត្ថលេខាក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen និងមេដឹកនាំនៃប្រទេសបែលហ្ស៊ិក អ៊ីតាលី អូទ្រីស ស៊ីប និងក្រិក ខណៈមុនពេលពិធីចុះហត្ថលេខាលោកប្រធានាធិបតីអេហ្ស៊ីប Abdel Fattah el-Sisi ក៏បានជួបដាច់ដោយឡែកជាមួយលោកស្រី von der Leyen និងមេដឹកនាំអឺរ៉ុបផ្សេងទៀតផងដែរ ។

ការផ្តល់មូលនិធិនោះរួមមាន ៥ ពាន់លានអឺរ៉ូ ស្មើនឹង ៥.៤៥ ពាន់លានដុល្លារជាប្រាក់កម្ចីសម្បទាន និង ១.៩៦ ពាន់លានដុល្លារសម្រាប់ការវិនិយោគ ។ ចំណែក ៦៥៤ លានដុល្លារទៀតនឹងត្រូវបានផ្តល់ជាជំនួយ រួមទាំង ២១៨ លានដុល្លារសម្រាប់ការគ្រប់គ្រងបញ្ហាចំណាកស្រុក ខណៈបច្ចុប្បន្នមានជនចំណាកស្រុកចំនួន ៩ លាននាក់ រួមទាំងប្រហែល ៤៨ ម៉ឺននាក់ជាជនភៀសខ្លួនដែលបានចុះបញ្ជីជាមួយទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ ។

ទន្ទឹមនោះ កញ្ចប់ជំនួយទាំងនេះរួមមានទាំងជំនួយឥតសំណង និងប្រាក់កម្ចីក្នុងរយៈពេល ៣ ឆ្នាំខាងមុខដើម្បីធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងរបស់សហភាពអឺរ៉ុបជាមួយប្រទេសដែលមានប្រជាជនច្រើនបំផុតនៅអារ៉ាប់ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ” ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងនេះកើតឡើង ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ការវាយលុករបស់អ៊ីស្រាអែលទៅលើទីក្រុងរ៉ាហ្វា ភាគខាងត្បូងតំបន់ហ្គាហ្សា អាចបង្ខំប្រជាជនប៉ាឡេស្ទីនរាប់សែននាក់ធ្វើចំណាកស្រុកចូលទៅក្នុងឧបទ្វីប Sinai របស់ប្រទេសអេហ្ស៊ីប ៕

អត្ថបទ ៖​ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទី មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ២១ នាទី មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

ព័ត៌មានជាតិ៣៣ នាទី មុន

សាលាបឋមសិក្សាមុខនាគ ខេត្តសៀមរាប ប្រារព្ធទិវាអប់រំកាយ និងកីឡា ដើម្បីលើកកម្ពស់សុខភាព និងសមត្ថភាពរបស់សិស្ស

ចរាចរណ៍៣ ម៉ោង មុន

Update៖ ករណីគ្រោះថ្នាក់រថភ្លើងបុករថយន្ដដឹកអ្នកដំណើររបួសសរុប៤៦នាក់ ក្នុងនោះមានតៃកុងរថភ្លើងម្នាក់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

កាណាដា ប្ដឹងក្រុមហ៊ុន Meta, Snapchat និង TikTok ពីបទរំខានការ​សិក្សារបស់សិស្ស

Sokha Hotels

ព័ត៌មានពេញនិយម