ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃ ថា ករណីជួញដូរមនុស្សខ្លះ គ្រាន់ជាល្បិចជនបរទេស ដើម្បីបិទបាំងភាពខុសច្បាប់ពួកគេប៉ុណ្ណោះ
រយៈពេល៦ខែ មានបណ្ដឹងពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សប្រមាណ១ពាន់ករណី ត្រូវបានប្ដឹងមកអាជ្ញាធរកម្ពុជា។ ប៉ុន្តែបើតាមការអះអាងរបស់ក្រសួងមហាផ្ទៃ គឺមានបទល្មើសជាក់ស្តែងតែជាង១៥០ករណីប៉ុណ្ណោះ។ ក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ បណ្ដឹងភាគច្រើនគ្រាន់តែជាល្បិចក្នុងការបន្លំធ្វើជាជនរងគ្រោះ ដើម្បីបិទបាំងភាពខុសច្បាប់របស់ពួកគេប៉ុណ្ណោះ។

ក្រសួងមហាផ្ទៃ បានឱ្យដឹងដូច្នេះថា ក្នុងរយៈពេលប្រមាណ៦ខែ ដើមនីតិកាលទី៧នេះ អាជ្ញាធរកម្ពុជា បានទទួលពាក់បណ្ដឹងពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សប្ដឹងដោយជនបរទេសប្រមាណ១ ០០០ករណី ប៉ុន្តែបទល្មើសជាក់ស្តែងមានតែជាង១៥០ករណីប៉ុណ្ណោះ ខណៈករណីផ្សេងទៀត គឺជាការក្លែងបន្លំធ្វើជាជនរងគ្រោះ ដើម្បីបិទបាំងភាពខុសច្បាប់របស់ខ្លួន ក្នុងគោលបំណងគេចវេសពីការទទួលខុសត្រូវក្នុងបទល្មើសអន្តោប្រវេសន៍ និងបទល្មើសឧក្រិដ្ឋដែលប៉ុនប៉ងប្រព្រឹត្តនៅកម្ពុជា ឬការលាក់ខ្លួនធ្វើការងារដោយមិនមានការអនុញ្ញាត ជាដើម។
ទន្ទឹមនឹងប្រតិបត្តិការបង្ក្រាបអំពើជួញដូរមនុស្សនេះ អាជ្ញាធរកម្ពុជា ក៏បានចេញវិធានការក្ដៅលើការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិតផងដែរ។ បើតាមក្រសួងមហាផ្ទៃ ការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត ដែលមានដូចជា អំពើឆបោក និងការប្រើប្រាស់ទឹកដីកម្ពុជា ដើម្បីបង្កើតបណ្ដាញលេងល្បែងអនឡាញខុសច្បាប់នោះ ត្រូវបានអាជ្ញាធរកម្ពុជា ស្រាវជ្រាវ និងឈានទៅធ្វើប្រតិបត្តិការបង្ក្រាបទីតាំងប្រព្រឹត្តខុសច្បាប់ជាបន្តបន្ទាប់។ ជាក់ស្ដែងក្នុងកិច្ចប្រតិបត្តិការនៅខេត្តព្រះសីហនុ កាលពីដើមខែមីនាកន្លងទៅ សមត្ថកិច្ច បានបង្ក្រាបទីតាំងប្រព្រឹត្តខុសច្បាប់ចំនួន២ទីតាំង ដោយឃាត់ខ្លួនមេក្លោង និងអ្នកប្រព្រឹត្តប្រមាណ៤០០នាក់។

បើតាមការអះអាងរបស់លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទាំងមេក្លោងនៃអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត គឺសុទ្ធតែត្រូវបានបញ្ជូនទៅតុលាការផ្តន្ទាទោស ខណៈអ្នកពាក់ព័ន្ធខ្លះដែលមកធ្វើការដោយខុសច្បាប់ និងខ្លះទៀតរងការឆបោកជាដើម ត្រូវបានអនុវត្តនីវិធីបណ្ដេញចេញពីកម្ពុជា ហើយដាក់ឈ្មោះក្នុងបញ្ជីខ្មៅ។
ពាក់ព័ន្ធនឹងបទឧក្រិដ្ឋទាំងនេះ ក្នុងនាមជាប្រមុខក្រសួងមហាផ្ទៃ លោក ស សុខា បានគូសបញ្ជាក់ជាថ្មីអំពីការប្ដេជ្ញាចិត្តដ៏ម៉ឺងម៉ាត់ មិនអនុញ្ញាតឱ្យជនបរទេស ឬជនជាតិខ្មែរណាម្នាក់ ប្រើប្រាស់ទឹកដីកម្ពុជា ដើម្បីបំផ្លាញផលប្រយោជន៍កម្ពុជា និងមនុស្សជាតិលើពិភពលោកឡើយ។ ថ្លែងក្នុងពិធីបិទកម្មវិធីផ្សព្វផ្សាយរបាយការណ៍ជាតិបូកសរុបលទ្ធលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ លោក ស សុខា បញ្ជាក់ថា ឆ្លងកាត់ប្រតិបត្តិការយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាពជាបន្តបន្ទាប់ ចាប់ពីអាណត្តិទី៦ ដល់រយៈពេល៧ខែ ដើមអាណត្តិទី៧នេះ សមត្ថកិច្ចកម្ពុជា បានរកឃើញថា ភាគច្រើននៃឧក្រិដ្ឋកម្មទដូចបានបញ្ជាក់មកនេះ បង្កឡើងដោយមេក្លោងជាជនបរទេស និងមានគោលដៅធ្វើឱ្យប៉ះពាល់សិទ្ធិ និងផលប្រយោជន៍ជនបរទេសនៅឯក្រៅប្រទេស។

តែយ៉ាងណា បើទោះបីជាកិច្ចប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទក្នុងសង្គម គឺជាភារកិច្ចស្នូលមួយរបស់ក្រសួងមហាផ្ទៃ ដើម្បីធានារក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋ ក៏ពិតមែន ក៏ប៉ុន្តែសម្រាប់ក្របខណ្ឌនៃកិច្ចប្រតិបត្តិការ ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិត និងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ត្រូវបានលោកឧបនាយករដ្ឋមន្ត្រី ស សុខា ចាត់ទុកថា ជាបេសកកម្មដែលមានតម្លៃជាសាកល៕
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


