ព័ត៌មានជាតិ
ពេញមួយខែឧសភា កម្លាំងក្រសួងមហាផ្ទៃបន្តបង្ក្រាបបទល្មើស Online Scam បានចំនួន៩៥កន្លែង ឃាត់មនុស្សជាង៥ពាន់នាក់
ក្នុងរយៈពេលពេញមួយខែឧសភា ឆ្នាំនេះ កម្លាំងសមត្ថកិច្ចចំណុះក្រសួងមហាផ្ទៃ នៅតែបន្តវាយកម្ទេចទីតាំងលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលនៅសេសសល់ពីបោសសម្អាតទ្រង់ទ្រាយធំៗ ដែលជាលទ្ធផល បង្ក្រាបបានចំនួន៩៥កន្លែង ឃាត់ខ្លួនក្នុងប្រតិបត្តិការជាង៥ពាន់នាក់។

លោក ទូច សុខៈ អ្នកនាំពាក្យរងនៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចក្រោមចំណុះក្រសួងមហាផ្ទៃបានបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន៩៥កន្លែង ដែលក្នុងនោះ នៅរាជធានីភ្នំពេញមាន ២៣កន្លែង ខេត្តបន្ទាយមានជ័យ ១៦កន្លែង ស្វាយរៀង ១៥កន្លែង ខេត្តព្រះសីហនុ ១៤កន្លែង និងទីតាំងក្នុងខេត្តព្រៃវែង កំពត មណ្ឌលគិរី ប៉ៃលិន កណ្ដាល បាត់ដំបង កោះកុង រួមទាំងនៅខេត្តក្រចេះ។

បើតាមលោក ទូច សុខៈ ក្នុងប្រតិបត្តិការបង្ក្រាបនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រមាណ៥ ៤០៧នាក់ ស្មើ២៤សញ្ជាតិ ជនជាតិចិនជាងគេ ចំនួន២ ៧១០នាក់ បន្តបន្ទាប់មានជនជាតិវៀតណាម ឥណ្ឌូណេស៊ី ឥណ្ឌា បង់ក្លាដេស ថៃ ជប៉ុន មីយ៉ាន់ម៉ា ប៉ាគីស្ថាន នេប៉ាល់ ម៉ាឡេស៊ី ឡាវ និងជនជាតិផ្សេងៗដទៃទៀត រួមទាំងពលរដ្ឋកម្ពុជា។
ក្នុងចង្កោមមនុស្សដែលបានឃាត់ខ្លួនខាងលើ ក្នុងរង្វង់ខែឧសភាកន្លងទៅ គឺមានមនុស្សចម្រុះជាតិសាសន៍ប្រមាណ១ ៧២១នាក់ ត្រូវបានអនុវត្តនីតិវិធីបណ្ដេញចេញពីប្រទេសកម្ពុជា និង១៧០នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នតុលាការ ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់។

ដោយឡែកមនុស្សចំនួន២ ៨៣០នាក់ទៀត អ្នកនាំពាក្យរង ថា កំពុងនៅបន្តនីតិវិធីតាមស្នងការដ្ឋាននគរបាលរាជធានីខេត្ត ខណៈអ្នកមិនពាក់ព័ន្ធចំនួន៦៨៦នាក់ ត្រឹមធ្វើកិច្ចសន្យាអប់រំ និងឱ្យត្រឡប់ទៅផ្ទះ និងប្រទេសកំណើតវិញ៕
ដោយ៖ ធឿន វ៉ាន់សុង
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


