ព័ត៌មានជាតិ
បណ្ឌិត ឈត ប៊ុនថង៖ កំហុសអក្ខរាវិរុទ្ធលើបណ្តាញសង្គមដែលកើតដោយចេតនា ឬអចេតនា ជារឿងគួរឱ្យបារម្ភ
អ្នកជំនាញផ្នែកទស្សនវិជ្ជា និងសីលធម៌សង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ដិត ឈត ប៊ុនថង បានឱ្យដឹងថា កំហុសអក្ខរាវិរុទ្ធបច្ចុប្បន្ននៅលើបណ្តាញសង្គម អាចកើតមានដោយសារអចេតនា និងចេតនា ពោល គឺមនុស្សមួយចំនួនអាចមិនយល់ ឬ មិនចេះពីអក្សរខ្មែរច្បាស់ និងមួយចំនួនទៀតបានសរសេរពីអក្សរខ្មែរទៅជាអក្សរឡាតាំងជាដើម។

លោកបណ្ឌិតកត់សម្គាល់ថា កំហុសអក្ខរាវិរុទ្ធនេះ មិនមែនមានតែនៅលើបណ្តាញសង្គមនោះទេ សូម្បីតែនៅតាមក្រសួងស្ថាប័នរដ្ឋ ឯកជន ទួរទស្សន៍ និងផ្ទាំងផ្សព្វផ្សាយធំៗក៏មាននូវកំហុសឆ្គងនេះដែរ។ លោកសង្កត់ធ្ងន់ថា៖ “ការប្រើប្រាស់ពាក្យខ្មែរសព្វថ្ងៃ យើងឃើញមានច្រើនប្រភេទណាស់ដែលយើងចាត់ទុកថា ជាការព្រួយបារម្ភ។ នៅពេលដែលគេមិនសូវប្រើប្រាស់អក្សរខ្មែរ ពាក្យខ្មែរយូរៗ អក្សរខ្មែរមិនសូវពេញនិយម ធ្វើឱ្យអ្នកប្រើក៏គាត់មិនសូវចេះ មិនប្រើខ្មែរយូរៗ ភ្លេចខ្មែរទៀត”។

សម្រាប់កំហុសអក្ខរាវិរុទ្ធនេះ លោកបញ្ជាក់ថា កើតឡើងដោយកត្តាផ្សេងៗ។ ទី១ គឺការសរសេរអក្សរខ្មែរកាត់តាមចិត្តខ្លួនឯងមិនយកតាមក្បួនខ្នាត។ ទី២ គឺកំហុសកើតដោយសារមិនចេះអក្ខរាវិរុទ្ធខ្មែរតែម្តង ទី៣ កើតចេញពីអ្នកដែលតាំងខ្លួនថា ជាអ្នកនិពន្ធមិនចេះភាសាខ្មែរច្បាស់ដូចគ្នា។ មួយវិញទៀត ចំពោះអ្នកដែលបម្រើការងារផ្នែករដ្ឋបាល និងលិខិតស្នាមមួយចំនួន ក៏នៅតែមានអ្នកដែលមិនសូវចេះភាសាខ្មែរដូចគ្នា ហេតុដូច្នេះហើយ ទើបលិខិតផ្លូវការ សេចក្តីព្រាងច្បាប់មួយចំនួនក៏មានកំហុសដែរ។ ចំណែក ពិធីករ ពិធិការិនី អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកាមួយចំនួនអាចចេះភាសាបរទេសច្រើន ធ្វើឱ្យភាសាខ្មែរមិនសូវស្ទាត់ សរសេរព្រាវ មិនបានពិនិត្យត្រឹមត្រូវក៏កើតជាកំហុសដូចគ្នា។ ចំពោះកាលដែលមនុស្សភាគច្រើនយកអក្សរអង់គ្លេសមកសរសេរជាសូរខ្មែរ ដោយសារតែមួយចំនួនយល់ថា សរសេរអង់គ្លេសសូរខ្មែរនេះលឿនជាងសរសេរអក្សរខ្មែរ។

ជុំវិញបញ្ហានេះ ដើម្បីអាចស្តារអក្សរខ្មែរឡើងវិញ លោកបណ្ឌិត ឈត ប៊ុនថង ស្នើឱ្យមានការផ្សព្វផ្សាយផ្នែកអប់រំឱ្យបានទូលំទូលាយ បន្ថែមពីនេះ គួរសរសេរ និងរៀនអក្សរខ្មែរឱ្យបានច្រើន រាល់ពាក្យណាដែលមិនច្បាស់អ្នកសួរអ្នកដទៃ ឬ បើកវចនានុក្រមមើលតែម្តងចៀសវាងមានកំហុស។ ស្ថាប័នពាក់ព័ន្ធ ក្រសួង គួរបណ្តុះបណ្តាលសិស្សដោយប្រើភាសាខ្មែរជាគោល ដើម្បីលើកកម្ពស់ភាសាជាតិ។ អ្វីដែលសំខាន់នោះ គឺធ្វើយ៉ាងណាអប់រំ និងផ្សព្វផ្សាយឱ្យកូនខ្មែរចេះស្រឡាញ់អក្សរជាតិ ខិតខំថែរក្សា ព្រមទាំងខ្លាចបាត់បង់អក្សរជាតិឱ្យកាន់តែខ្លាំង។ លោកបណ្ឌិតថា បញ្ហានេះពិបាកក្នុងការដោះស្រាយណាស់ ដូចនេះមានតែការអំពាវនាវដល់អ្នកប្រើប្រាស់បណ្តាញសង្គម ឱ្យព្យាយាមសរសេរអក្សរខ្មែរឱ្យបានត្រឹមត្រូវ ដើម្បីកុំឱ្យបាត់បង់ភាសា និងកើតមានកំហុសបន្តគ្នា៕
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


