កីឡា
ឯកឧត្តម ឌី វិជ្ជា បញ្ជាក់ថា គ្មានកីឡដ្ឋានអ័រគីដេ និងអ្នកគាំទ្រ១ម៉ឺននាក់
ឯកឧត្តម ឌី វិជ្ជា ប្រធានក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានបញ្ជាក់ពីការមិនមានឈ្មោះកីឡដ្ឋានអ័រគីដេ និងមិនមានអ្នកទស្សនា១ម៉ឺននាក់ដែរ។

ប្រហែលជាពីរថ្ងៃចុងក្រោយនេះផេកតាមបណ្តាញទំនាក់ទំនងសង្គមមួយចំនួនបានផុសថា កីឡដ្ឋានខេត្តស្វាយរៀង ដែលជាទីលានរបស់ក្លិបព្រះខ័នរាជស្វាយរៀង គ្រោងនឹងប្តូរឈ្មោះជា«អ័រគីដេ» និងអាចដាក់អ្នកទស្សនាផ្ទាល់បានប្រមាណ១ម៉ឺននាក់ ប៉ុន្តែនៅល្ងាចថ្ងៃសៅរ៍ ទី៦ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តម ឌី វីជ្ជា ប្រធានក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានបញ្ជាក់ថា «អត់មានកីឡដ្ឋានអ័រគីដេ ហើយក៏អត់មាន១ម៉ឺននាក់ដែរ»។

សូមបញ្ជាក់ថា កីឡដ្ឋានខេត្តស្វាយរៀងត្រូវបានជួសជុលកែលំអកាលពីពាក់កណ្តាលឆ្នាំ២០២៣។ លោក Cristoper Grant អ្នកចាត់ការទូទៅព្រះខ័នរាជស្វាយរៀងធ្លាប់បានប្រាប់សារព័ត៌មានកម្ពុជាថ្មីកាលពីពេលនោះថា បន្ថែមកន្លែងអង្គុយប្រមាណ៣៧៥០កៅអី បន្ទប់ភ្ញៀវពិសេស (VIP) ដាំស្មៅថ្មី និងប្រព័ន្ធទឹក ព្រមទាំងមានកន្លែងអាហារ និងភេសជ្ជៈបន្ថែម៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានជាតិ២០ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ