កីឡា
ក្លិបព្រះខ័នរាជស្វាយរៀង បានរៀបចំពិធីក្រុងពាលីបញ្ចុះបឋមសិលា ដើម្បីកសាងកីឡដ្ឋានថ្មី
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានរៀបចំថ្វាយហោមពិធីក្រុងពាលី សុំម្ចាស់ទឹកដីបញ្ចុះបឋមសិលា ដើម្បីកសាងកីឡដ្ឋានខេត្តស្វាយរៀងជាថ្មី ក្រោមវត្តមានឯកឧត្តម ឌី វិជ្ជា ប្រធានក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង និងក្រុមការងារ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥។

កីឡដ្ឋានខេត្តស្វាយរៀង ត្រូវបានកសាងជាលើកដំបូងកាលពី ឆ្នាំ ២០១៥ ដោយអាចផ្ទុកអ្នកទស្សនាបានប្រមាណ ២០០០នាក់ ប៉ុន្តែនៅឆ្នាំ ២០២៣ កីឡដ្ឋានត្រូវបានពង្រីកបន្ថែមដោយអាចផ្ទុកអ្នកទស្សនាប្រមាណ ៤០០០នាក់។

ទោះបីជាយ៉ាងណា កីឡដ្ឋាននៅមិនទាន់ស្របតាមកម្រិតស្តង់ដារបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ឡើយ ខណៈក្លិបមានភារកិច្ចក្នុងការប្រកួតលើឆាកអន្តរជាតិដែលទាមទារឲ្យមានកីឡដ្ឋានស្តង់ដាអាស៊ីទើបអាចធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតអន្តរជាតិបាន។ ប្រការនេះហើយទើបថ្នាក់ដឹកនាំក្លិបបានចាប់ផ្តើមកសាងជាថ្មីដើម្បីបំពេញទៅតាមតម្រូវការស្តង់ដាអន្តរជាតិ និងអ្នកគាំទ្រដែលបានកើនឡើងជាលំដាប់។

សូមបញ្ជាក់ថា កីឡដ្ឋានខេត្តស្វាយរៀង មានអ្នកគាំទ្រចូលទស្សនាផ្ទាល់ច្រើនជាងគេសម្រាប់ពីររដូវកាលចុងក្រោយនៃលីគបាល់ទាត់កំពូលកម្ពុជា៕





អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានជាតិ៤ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន