កីឡា
ការកសាង កីឡដ្ឋានខេត្តស្វាយរៀងជាថ្មី ប្រើពេល ១ រដូវកាល ជាមួយអំពូលភ្លើង LED ថ្មី ស្របតាមស្តង់ដាអាស៊ី AFC
ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បានចាប់ផ្តើមសាងសង់កីឡដ្ឋានជាថ្មី កាលពីថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៥ ដើម្បីបំពេញទៅតាមកម្រិតស្តង់ដារបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី។

លោក Christopher Grant អ្នកចាត់ការទូទៅរបស់ក្លិបព្រះខ័នរាជស្វាយរៀង បានប្រាប់«កម្ពុជាថ្មី» នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២៥ ថា ការសាងសង់ជាថ្មីនៃកីឡដ្ឋានខេត្តស្វាយរៀងគឺ ត្រូវប្រើពេលពេញមួយរដូវកាលថ្មី ២០២៥-២៦ ដោយគ្រោងបញ្ចប់ និងប្រើប្រាស់នៅដើមរដូវកាល ២០២៦/២៧។
ការសាងសង់ជាថ្មីនេះ កីឡដ្ឋានអាចផ្ទុកអ្នកទស្សនាបានប្រមាណ ៧២០០ នាក់ និងមានបន្ទប់ភ្ញៀវពិសេស (VIP) ចំនួន ១២។ ស្មៅធម្មជាតិកម្រិតស្តង់ដាដូចរដូវកាលមុន ប៉ុន្តែដាក់ស្មៅធម្មជាតិជប៉ុន និងប្រព័ន្ធរំដោះទឹកថ្មី។

លោកបានបញ្ជាក់ថា ៖«អគ្គិសនីនឹងដំឡើងកម្លាំងបន្ថែម ជាមួយអំពូលភ្លើង LED ថ្មី ដែលមានកម្រិត LUX of 1,400+ ស្របទៅតាមស្តង់ដារបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី»។
កីឡដ្ឋានខេត្តស្វាយរៀង បានក្លាយជាកន្លែងដែលមានអ្នកគាំទ្រចូលទស្សនាផ្ទាល់ច្រើនជាងគេបំផុតនាពីររដូវកាលចុងក្រោយនៃការប្រកួតលីគបាល់ទាត់កំពូលកម្ពុជា។ កន្លងមក កីឡដ្ឋានអាចផ្ទុកអ្នកទស្សនាផ្ទាល់ប្រមាណ ៤០០០នាក់ប៉ុណ្ណោះ ខណៈចំនួនអ្នកទស្សនាបានកើនឡើងជាលំដាប់។ ស្របពេលជាមួយគ្នានេះ ក្លិបមានភារកិច្ចក្នុងការប្រកួតពានរង្វាន់អន្តរជាតិចំនួន ២ ផ្សេងគ្នា ប៉ុន្តែរៀបចំការប្រកួតនៅពហុកីឡដ្ឋានជាតិមរតកតេជោ។
សម្រាប់រដូវកាលថ្មី ២០២៥-២៦ ក្លិបព្រះខ័នរាជស្វាយរៀង សម្រេចប្រើប្រាស់ពហុកីឡដ្ឋានជាតិមរតកតេជោទាំងការប្រកួតពានរង្វាន់ក្នុងស្រុក និងពានអន្តរជាតិ។ បន្ទាប់ពីការសាងសង់ទីលានជាថ្មីរួចរាល់ ក្លិបនឹងប្រើប្រាស់កីឡដ្ឋានថ្មីទាំងការប្រកួតពានរង្វាន់ក្នុងស្រុក និងអន្តរជាតិ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


