ព័ត៌មានជាតិ
អង្គការអុកស្វាម និងប.ស.ស រៀបចំកម្មវិធីប្រកួតអ្នកសារព័ត៌មានឆ្នើមស្តីពីបេឡាជាតិសន្តិសុខសង្គម
អង្គការអុកស្វាម បានសហការជាមួយបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) រៀបចំកម្មវិធីពានរង្វាន់អ្នកសារព័ត៌មានឆ្នើម ស្តីពី ប.ស.ស ក្រោមប្រធានបទ បេឡាជាតិសន្តិសុខសង្គមសម្រាប់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងវាយនភណ្ឌ។ កម្មវិធីនេះ ទទួលស្នាដៃប្រកួតចាប់ពីថ្ងៃទី២១ ខែមីនា ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤។ សម្រាប់អ្នកចាប់អារម្មណ៍អាចចុះឈ្មោះតាម (https://shorturl.at/gitKY) ។

កម្មវិធីប្រកួតនេះ ធ្វើឡើងដើម្បីពង្រឹងចំណេះដឹងប្រជាពលរដ្ឋ និងកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងវាយនភណ្ឌ ស្តីពីប.ស.ស តាមរយៈការផ្សព្វផ្សាយ និងបណ្តាញសង្គម។ បន្ថែមពីនេះ លើកកម្ពស់ការរាយការណ៍ព័ត៌មានក្នុងចំណោមអ្នកសារព័ត៌មានពី ប.ស.ស និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងវេឡាជាតិសន្តិសុខសង្គម និងអង្គការសង្គមស៊ីវិល-សហជីព ជាមួយអ្នកកាសែត និងស្ថាប័នសារព័ត៌មាន។
ចំពោះអ្នកដែលអាចប្រកួតប្រជែងបាន គឺជាអ្នកសារព័ត៌មានជនជាតិខ្មែរ មានស្ថាប័នពិតប្រាកដ និងអ្នកសារព័ត៌មានឯករាជ្យ ទាំងអ្នកសារព័ត៌មានបោះពុម្ព អនឡាញ វិទ្យុ ទូរទស្សន៍ និងអ្នកសារព័ត៌មានតាមបណ្តាញសង្គមប្លុកជាដើម។ មាតិកាដែលអាចយកមកប្រកួតបាន គឺជាមាតិកាដែលបានផ្សាយដោយស្ថាប័នព័ត៌មានចន្លោះថ្ងៃទី២១ ខែមីនា ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ប៉ុណ្ណោះ។ អ្នកចូលរួមប្រកួត មិនអាចដាក់ស្នាដៃលើសពី១បានឡើយ។

ចំណែក មាតិកាដែលចូលរួមប្រកួត ផ្តើតសំខាន់លើការពង្រឹងចំណេះដឹងរបស់កម្មករនិយោជិតស្តីពី ប.ស.ស។ ការយល់ឃើញទស្សនទាននានា និងបទពិសោធផ្ទាល់របស់កម្មករនិយោជិតចំពោះការប្រើប្រាស់បណ្ណសមាជិក ប.ស.ស និងចំពោះការប្រើប្រាស់សេវាសុខភាពដែលជាដៃគូប.ស.ស។ ចុងក្រោយ គឺការយល់ឃើញ ឬសំណូមពររបស់កម្មករនិយោជិត ទៅបេឡាសន្តិសុខសង្គម ឬ សេវាសុខភាពដែលជាដៃគូរបស់ ប.ស.ស។
សម្រាប់បេក្ខជន ដែលទទួលបានជ័យលាភីលេខ១ និងលេខ២ ទទួលបានពានរង្វាន់ និងកំព្យូទ័រយួរដៃមួយគ្រឿង។ លេខ៣ ទទួលបាន ពានរង្វាន់ និងទូរសព្ទ១គ្រឿង លេខ៤ បានបណ្ណសរសើរ និងទូរសព្ទ១គ្រឿង រីឯ ជ័យលាភីលេខ៥ គឺទទួលបានបណ្ណសរសើរ និងវត្ថុអនុស្សាវរីយ៍៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


