កីឡា
វិមានក្រឹមឡាំង បដិសេធការអះអាងថា រុស្ស៊ីកំពុងរំខានដល់កីឡាអូឡាំពិកទីក្រុងប៉ារីស
វិមានក្រឹមឡាំង របស់រុស្ស៊ី កាលពីថ្ងៃសុក្របានថ្កោលទោស “មិនអាចទទួលយកបាន” ចំពោះការអះអាងរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron ដែលបានចោទរុស្ស៊ីកំពុងព្យាយាមធ្វើឱ្យខូចដល់កីឡាអូឡាំពិក ទីក្រុងប៉ារីស ឆ្នាំ២០២៤ តាមរយៈយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត។

លោក Macron បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងមូស្គូកំពុងព្យាយាមផ្សព្វផ្សាយព័ត៌មានជុំវិញប្រទេសបារាំងមិនមានលទ្ធភាពធ្វើម្ចាស់ផ្ទះការប្រកួត ហើយព្រឹត្តិការណ៍នឹងមានគ្រោះថ្នាក់។
ប្រធានាធិបតីបារាំង លោក Macron បានព្រមានកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនអំពីគ្រោះថ្នាក់នៃព័ត៌មានមិនពិតរបស់រុស្ស៊ីអំឡុងពេលកីឡាអូឡាំពិកទីក្រុងប៉ារីស។ ប្រទេសរបស់លោកបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតប្រជែងនេះ។ លោកបាននិយាយក្នុងពិធីសម្ពោធមជ្ឈមណ្ឌលកីឡាហែលទឹកថា “ខ្ញុំមិនសង្ស័យទេ” ថាហ្គេមនឹងត្រូវបានកំណត់គោលដៅដោយប្រទេសរុស្ស៊ី “រួមទាំងផ្នែកព័ត៌មាន”។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រថា “នេះគឺជាការចោទប្រកាន់ដែលគ្មានមូលដ្ឋានទាំងស្រុង”។ វាគឺជា “អាកប្បកិរិយាមិនអាចទទួលយកបាន” និងលក្ខណៈនៃការចោទប្រកាន់របស់បស្ចិមប្រទេស ដែល “មិនគាំទ្រដោយភស្តុតាងគ្រប់គ្រាន់”។
លោកខាងលិចបានចោទប្រកាន់រុស្ស៊ីជាយូរមកហើយថាកំពុងដំណើរការយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត និងព្យាយាមបង្កជម្លោះ ជាពិសេសនៅក្នុងប្រព័ន្ធផ្សព្វផ្សាយអនឡាញ។
ព្រឹត្តិការណ៍ដែលរង់ចាំយ៉ាងអន្ទះសារបំផុតរបស់ពិភពលោកកំពុងប្រព្រឹត្តទៅនៅក្នុងបរិបទសកលដ៏ស្មុគស្មាញមួយ។ សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន និងជម្លោះរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស់នៅហ្គាហ្សា កំពុងធ្វើឱ្យស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងដើម្បីធានាបាននូវការប្រកួតកីឡាអូឡាំពិក ដែលនឹងប្រារព្ធឡើងនៅប្រទេសបារាំងចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី៨ ខែកញ្ញា ហើយត្រូវបានគេរំពឹងថានឹងទាក់ទាញអ្នកទស្សនាយ៉ាងហោចណាស់ ១០លាននាក់៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


