ព័ត៌មានអន្ដរជាតិ
ប៉ូលិស ហូឡង់ ចាប់ខ្លួនសកម្មជនអាកាសធាតុវ័យក្មេង Greta Thunberg មួយភ្លែត ២ ដងពីបទបាតុកម្មបិទផ្លូវ
ប៉ូលិសហូឡង់បានចាប់ឃុំខ្លួនសកម្មជនអាកាសធាតុស៊ុយអែតដ៏ល្បីឈ្មោះបោះសំឡេងគឺនាង Greta Thunberg មួយភ្លែត ២ ដងកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍ បន្ទាប់ពីនាងចួលរួមជាមួយក្រុមបាតុករការពារបរិស្ថាន Extinction Rebellion បិទផ្លូវហាយវ៉េឆ្ពោះទៅកាន់ស្ថានីយរថភ្លើងប្រចាំទីក្រុងឡាអេ ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី៧ ខែមេសាកន្លងទៅ ។

ដើមឡើយ ប៉ូលិសក្នុងតំបន់បានចាប់ឃុំខ្លួននាង Thunberg រយៈពេលខ្លីប៉ុណ្ណោះ ហើយបានសម្រេចដោះលែងនាងវិញ ប៉ុន្តែបន្ទាប់ពីការដោះលែងមិនបានប៉ុន្មានផង សកម្មជនអាកាសធាតុវ័យ ២១ ឆ្នាំរូបនេះមិនរាងចាលនោះឡើយ ពោលនាងនៅតែបន្តចូលរួមជាមួយក្រុមបាតុករ និងត្រូវប៉ូលិសចាប់ឃុំខ្លួនជាលើកទីពីរ ។
ទោះយ៉ាងណា បន្ទាប់ពីត្រូវចាប់ឃុំខ្លួនអស់រយៈពេលជាច្រើនម៉ោង ប៉ូលិសក៏បានដោះលែងនាង Thunberg សាជាថ្មីម្ដងទៀតនៅពេលល្ងាច ខណៈសកម្មជនវ័យក្មេងរូបនេះបានបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា នាងនៅតែបន្តធ្វើការតវ៉ាដដែល ដោយសារតែពិភពលោកកំពុងប្រឈមនឹងវិបត្តិអាកាសធាតុ ។
នាង Thunberg បាននិយាយទៀតថា “បច្ចុប្បន្នភពផែនដីរបស់យើងកំពុងស្ថិតក្នុងភាពអាសន្ន ដូច្នេះយើងមិនអាចឱបដៃឈរមើល ឬក៏ព្រងើយកន្តើយចំពោះរឿងនេះទេ ហើយយើងក៏មិនទុកឲ្យមនុស្សបាត់បង់អាយុជីវិត និងជីវភាពរស់នៅរបស់ពួកគេនោះដែរ ជាពិសេសយើងទាំងអស់គ្នាមិនត្រូវបង្ខំឲ្យក្លាយជាជនភៀសខ្លួនអាកាសធាតុឡើយ ។

សកម្មជនបានព្យាយាមបិទផ្លូវហាយវ៉ល់អស់រយៈពេលជាច្រើនម៉ោង និងរាប់សិបដងក្នុងប៉ុន្មានខែថ្មីៗនេះ ដោយក្នុងនោះសកម្មជនទាមទារឲ្យបញ្ចប់ការឧបត្ថម្ភទាំងអស់សម្រាប់ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ខណៈនៅឯការតវ៉ាមុនៗ ប៉ូលិសបានចាប់ឃុំខ្លួន ក៏ដូចជាបណ្ដេញអ្នកតវ៉ាទាំងនោះផងដែរ ហើយថែមទាំងព្រមានកុំឲ្យប្រមូលផ្ដុំគ្នាសាជាថ្មីផងដែរ ។
គួរបញ្ជាក់ថា សកម្មជនវ័យក្មេងនាង Greta Thunberg ចេញមុខកាន់តែច្រើនឡើងៗ និងមានភាពលេចធ្លោខ្លាំងទៅៗ បន្ទាប់ពីការតវ៉ាប្រចាំសប្តាហ៍នៅខាងក្រៅសភាស៊ុយអែតកាលពីឆ្នាំ ២០១៨ ខណៈក្រោយៗមកទៀតនាងរងក្ដីក្ដាំជាច្រើន មានទាំងការផាកពិន័យពីតុលាការពីបទមិនគោរពប៉ូលិស និងបិទចរាចរណ៍ ក្នុងអំឡុងពេលការតវ៉ាពាក់ព័ន្ធនឹងបរិស្ថាននៅឯរោងចក្រប្រេងមួយកន្លែងក្នុងប្រទេសស៊ុយអែត ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ មីយ៉ាន់ម៉ា សុំ ថៃ បើកផ្លូវឲ្យយន្តហោះយោធាចូលយកទាហានជាង ៤៧០ នាក់ដែលបាក់ទ័ពចាញ់ក្រុមប្រឆាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


