ព័ត៌មានអន្ដរជាតិ
មីយ៉ាន់ម៉ា សុំ ថៃ បើកផ្លូវឲ្យយន្តហោះយោធាចូលយកទាហានជាង ៤៧០ នាក់ដែលបាក់ទ័ពចាញ់ក្រុមប្រឆាំង
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានស្នើសុំដល់ភាគីថៃអនុញ្ញាតឲ្យយន្តហោះយោធារបស់ខ្លួនចុះចតនៅអាកាសយានដ្ឋានក្នុងខេត្ត Tak ដើម្បីចូលយកមន្ត្រីយោធាជាន់ខ្ពស់ បន្ទាប់រត់គេចខ្លួនចេញពីខេត្ត Myawaddy ដែលត្រូវបានវាយដណ្ដើមកាន់កាប់ដោយក្រុមប្រឆាំងកាលពីយប់ថ្ងៃអាទិត្យកន្លងទៅ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Thai PBS នៅថ្ងៃទី៨ ខែមេសានេះ ។

ការស្នើសុំដើម្បីចុះចតយន្តហោះរហូតដល់ថ្ងៃទី៩ ខែមេសា ត្រូវបានធ្វើឡើងតាមរយៈក្រសួងការបរទេសថៃ ខណៈសំណើនេះកើតមានឡើង បន្ទាប់ពីសម្ព័ន្ធក្រុមប្រដាប់អាវុធជនជាតិភាគតិចវាយដណ្ដើមបានបន្ទាយទ័ពចំនួន ៧ និងទីបញ្ជាការរដ្ឋាភិបាលយោធាមួយកន្លែងក្នុងខេត្ត Myawaddy ដែលមានព្រំប្រទល់ជាប់ស្រុក Mae Sot នៃប្រទេសថៃ ក្រោយការបាញ់បោះដាក់គ្នាយ៉ាងខ្លាំងក្លាអស់រយៈពេល ៤ ថ្ងៃ ។
ប្រសិនបើសំណើនេះត្រូវបានរដ្ឋាភិបាលថៃអនុញ្ញាតនោះ ជនជាតិមីយ៉ាន់ម៉ាចំនួន ៦១៧ នាក់ រួមទាំងមន្ត្រីយោធាចំនួន ៦៧ នាក់ មន្ត្រីមិនជាប់កិច្ចសន្យាចំនួន ៤១០ នាក់ និងសមាជិកគ្រួសារចំនួន ៨១ នាក់ នឹងឡើងជិះយន្តហោះត្រឡប់ទៅរដ្ឋធានីមីយ៉ាន់ម៉ាវិញ ស្របពេលដែលក្រុមនេះកំពុងនៅស្ពានមិត្តភាព ថៃ-មីយ៉ាន់ម៉ា រង់ចាំការអនុញ្ញាតចូលខេត្ត Tak ។

យោងតាមការចេញផ្សាយដោយកាសែត Bangkok Post បានឲ្យដឹងដែរ កាលពីរាត្រីថ្ងៃទី៧ ខែមេសាកន្លងទៅ ក៏មានយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្មមីយ៉ាន់ម៉ាបានចុះចតនៅអាកាសយានដ្ឋាន Tak ផងដែរ ហើយក្រោយមកបានហោះចាកចេញទៅវិញ ប៉ុន្តែនៅពេលនោះ គេមិនឃើញមានជនជាតិមីយ៉ាន់ម៉ានៅឯអាកាសយានដ្ឋាននោះទេ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ អភិបាលខេត្ត Tak លោក Somchai Kitcharoenrungroj បានចេញបញ្ជាឲ្យអាជ្ញាធរប្រុងជើងការ ក៏ដូចជាតាមដានស្ថានការណ៍នៅតាមព្រំដែនយ៉ាងដិតដល់ផងដែរ ក្នុងករណីដែលជនជាតិមីយ៉ាន់ម៉ាប៉ុនប៉ងរត់ភៀសខ្លួនចេញពីជម្លោះផ្ទៃក្នុងចូលមកកាន់ខេត្ត Tak ។

ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ កងកម្លាំងរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាកាន់តែបាក់ទ័ព ដោយសារតែកងទ័ពអារ៉ាកាន់ (AA) ព្រួតដៃជាមួយកងទ័ពសម្ព័ន្ធប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា (MNDAA) និងកងទ័ពរំដោះជាតិ Ta’ang (TNLA) ហើយចាប់តាំងពីផ្ទុះប្រតិបត្តិការ Operation 1027 ថ្ងៃទី២៧ ខែតុលាឆ្នាំមុនមក ក្រុមទ័ពព្រៃទាំងបីនេះវាយដណ្តើមយកបន្ទាយទ័ពជាង ៥០០ កន្លែង និងទីក្រុងចំនួន ២០ ពីកងទ័ពរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ក្រោយពេលដែលការប្រយុទ្ធគ្នាបានរាលដាលដល់ភាគខាងកើត និងភាគខាងលិចរដ្ឋ Shan ។
គួរបញ្ជាក់ថា យោងតាមរបាយការណ៍ពី UN មនុស្សជាង ១,៥០០ នាក់ស្លាប់បាត់បង់ជីវិត ចាប់តាំងពីរដ្ឋប្រហារយោធា និងការបង្ក្រាបដោយហិង្សាលើអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យក្នុងរយៈពេល ៣ ឆ្នាំមកនេះ ។ ក្នុងនោះពលរដ្ឋជាង ២.៣ លាននាក់ត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែង ខណៈជិត ២៦,000 នាក់ត្រូវចាប់ឃុំខ្លួនដោយហេតុផលនយោបាយ និងជិត ២០,០០០ នាក់រងការធ្វើទារុណកម្ម និងការរំលោភបំពាននៅក្នុងមន្ទីរឃុំឃាំង ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ UN តែងតាំងអតីតរដ្ឋមន្ត្រីការបរទេស អូស្ត្រាលី ជាបេសកជនពិសេសទទួល បន្ទុកនៅ មីយ៉ាន់ម៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


