ជីវិតកម្សាន្ដ
ខេម ថា «មនុស្សម្នាក់ធ្វើការល្អស្ទើរមួយជីវិត ខុសម្ដងស្មើ ០ តែមនុស្ស ០ ធ្វើត្រូវម្ដងស្មើ ១០០»
តារាចម្រៀងសំនៀងស្អក លោក ប៉ុន សុណារិន ហៅ ខេម ដើរមកដល់ពេលបច្ចុប្បន្នត្រូវបានគេកត់សម្គាល់ថា លោកគឺជាតារាចម្រៀងប្រុសមួយរូបដែលលេចធ្លោក្នុងចំណោមអ្នកចម្រៀងរួមជំនាន់សព្វថ្ងៃ ខណៈសន្ទុះ នៃការគាំទ្រច្រើនពីសំណាក់មហាជន និងមិត្តៗ យុវវ័យ នៅតែមានទីផ្សារ។

យ៉ាងណាមិញ រឿងដែលធ្វើឲ្យអ្នកគាំទ្រកាន់តែចាប់អារម្មណ៍ពេលនេះ លោក ខេម បានបន្លុយអត្ថន័យមួយឃ្លាដោយលើកឡើងថា បើមនុស្សម្នាក់ធ្វើការល្អស្ទើរមួយជីវិត ខុសម្តង គឺ ស្មើ ០ ចំណែកមនុស្ស ០ ធ្វើត្រូវម្តង គឺ ស្មើ ១០០។ អត្ថន័យនេះ លោកបានបញ្ជាក់ថា លោកមិនផ្តោតលើសិល្បៈតែមួយជ្រុងទេ ប៉ុន្តែក៏មានការបញ្ចេញមតិពីសំណាក់អ្នកគាំទ្រម្នាក់ ដោយយល់ថា លោក ខេម កំពុងធ្វើខ្លួនឲ្យគេស្អប់ម្នាក់ទៀតហើយ។
តាមរយៈខ្លឹមសាររបស់តារាចម្រៀង លោក ខេម បានលើកឡើងថា «សម័យបច្ចុប្បន្ន មនុស្សម្នាក់ បានធ្វើការល្អស្ទើរមួយជីវិត ធ្វើខុសម្តងអ្នកស្មើ ០ តែមនុស្ស ០ ធ្វើត្រូវម្តង ស្មើ ១០០ សូមអស់លោកបណ្ឌិតជួយបកស្រាយផង (បញ្ជាក់ ខ្ញុំមិនផ្តោតលើសិល្បៈតែមួយជ្រុងទេ)»។

ការលើកឡើងនេះ គេឃើញម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ Rith Serey Reachini បានបញ្ចេញមតិថា «បង ខេម អើយ បង ខេម ចាប់ផ្ដើមធ្វើខ្លួនឲ្យគេស្អប់ម្នាក់ទៀតហើយ ត្រូវចាំពេលកាន់តែខ្ពស់ ពេលដែលធ្លាក់មកវិញគឺធ្ងន់ធ្ងរណាស់ មើលតែគំរូតារាស្រីម្នាក់នឹងដឹងហើយ លែងល្បីដូចមុនហើយ មកពីទ្រខុសទំនង»។ ឆ្លើយតបការនិយាយបែបនេះ លោក ខេម បញ្ជាក់ថា «ប្អូន សំណេរបងនិយាយអ្វីខុសឬ? ឬប្អូនមើលច្រឡំ បងនិយាយលើបុគ្គលម្នាក់ណាដែលប្អូនយល់ថាខុសសម្រាប់ប្អូនយល់»។
គួរបញ្ជាក់ថា លោក ខេម កន្លងមក ក៏ត្រូវបានគេចាត់ទុកជាតារាចម្រៀងល្បីឈ្មោះដែលនៅតែអាចរក្សាបានការគាំទ្រ ភាពល្បីល្បាញ និងតម្លៃរបស់ខ្លួនជាច្រើនឆ្នាំមកហើយក្នុងវិស័យសិល្បៈចម្រៀងជាង ១០ ឆ្នាំ កន្លងទៅ។ យ៉ាងណាគេក៏តែងឃើញតារាប្រុសមានដើមកំណើតពីទឹកដីខេត្តកំពង់ឆ្នាំងរូបនេះ តែងចេញសារបង្កប់ន័យដាស់តឿនជាបន្តបន្ទាប់ មិនថារឿងផ្ទាល់ខ្លួន ឬជាសង្គមនោះទេ៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១៧ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


