ជីវិតកម្សាន្ដ
តារាចម្រៀង ខេម ដឹកនាំក្រុមតារាបាល់ទាត់កម្ពុជាផ្តល់ឈាម ផ្តល់ក្តីស្រលាញ់សម្រាប់កម្ពុជា
ក្នុងសកម្មភាពចូលរួមចំណែកជួយដល់សង្គម និងដើម្បីសង្គ្រោះជីវិតអ្នកជំងឺដែលត្រូវកាឈាមជាចំបាច់តារាចម្រៀងសម្លេងស្អកលោក ប៉ុន សុណារិន ហៅ ខេម បានស្ម័គ្រចិត្តដឹកនាំក្រុមតារាបាល់ទាត់កម្ពុជាចូលរួមផ្តល់ឈាម ផ្តល់ក្តីស្រលាញ់សម្រាប់កម្ពុជា។

ជាមួយគ្នានេះដែរ តារាចម្រៀងលោក ខេម បានធ្វើការអំពាវនាវក៏ដូចជាបំផុសផងដែរដល់អ្នកគាំទ្រចូលរួមបរិច្ចាគឈាមព្រោះការផ្តល់ឈាម គឺមានអត្ថប្រយោជន៍ជួយសង្គ្រោះជីវិតអ្នកជំងឺនិងខ្លួនឯង។ លោកបញ្ជាក់ថា ការផ្តល់ឈាមគឺជាអំពើល្អដ៏អស្ចារ្យ និងជាការជួយសង្គ្រោះជីវិតមនុស្សយ៉ាងពិតប្រាកដ។
តារាប្រុស ខេម បានឱ្យដឹងថា “ខ្ញុំបានដឹកនាំបងប្អូនសិល្ប:ក្រុមតារាបាល់ទាត់កម្ពុជាមកផ្តល់ឈាមជូនបងប្អូនដែលមានបញ្ហាកង្វះឈាម ដូច្នេះបងប្អូនក៏អាចបរិច្ចាគជាមួយគ្នាបានដែរនៅថ្ងៃទី១៤-១៥ ចាប់ពីម៉ោង៧ព្រឹកតទៅនៅពហុកីឡដ្ឋានជាតិអូឡាំពិក។ រួមគ្នាផ្តល់ឈាម ផ្តល់ក្តីស្រលាញ់សម្រាប់កម្ពុជា”។
លោក ខេម បានបន្តថា នៅថ្ងៃទី១៥ខែវិច្ឆិកានោះដែរ ក៏មានការប្រកួតបាល់ទាត់មិត្តភាព ដើម្បីអបអរសាទរព្រឹត្តិការណ៍ផ្តល់ឈាមក្រោមមូលបទ “យើងផ្តល់ឈាម ផ្តល់ក្តីស្រលាញ់សម្រាប់កម្ពុជា” ។
តាមការកត់សម្គាល់កន្លងមក គឺមានសិល្បករ-សិល្បការិនីជាច្រើនមកហើយបានស្ម័គ្រចិត្តរួមគ្នាក្នុងការបរិច្ចាគឈាមក្នុងគោលបំណងដើម្បីរួមចំណែកជួយសង្គ្រោះជីវិតពលរដ្ឋ និងអ្នកជំងឺដែលកំពុងត្រូវការឈាមជាចាំបាច់ ខណ:លោក ខេម ក៏មិនខុសគ្នាពីសិល្បករ-សិល្បការិនីឯទៀតនោះដែរ៕ ចាន់រ៉ា



-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


