ព័ត៌មានជាតិ
អត្ថន័យនៃល្បែងលាក់កន្សែង គឺបង្រៀនមនុស្សឱ្យចេះប្រុងស្មារតីជានិច្ច និងរហ័សរហួន
លាក់កន្សែង ជាល្បែងប្រជាប្រិយ ដែលគេនិយមលេងច្រើនបំផុតនារដូវចូលឆ្នាំខ្មែរ ឬឱកាសជួបជុំណាមួយ និងអាចលេងបានទាំងក្មេងចាស់ប្រុសស្រី ដែលមានគ្នាចាប់ពី ៦-៧នាក់ ឡើងទៅ។

ចំពោះការលេង គឺតម្រូវឱ្យអ្នកលេង អង្គុយចោងហោងជារង្វង់ ហើយមានគ្នាម្នាក់ដើរជុំវិញ ដោយដៃកាន់កន្សែង ឬក្រម៉ាដែលរុំតឹងណែន ដើរពីក្រោយខ្នងអ្នកអង្គុយជារង្វង់ ហើយបញ្ឆោតអ្នកអង្គុយមិនឱ្យដឹងខ្លួនឡើយថា នឹងលាក់កន្សែងក្រោយខ្នងអ្នកណា។
ទាក់ទងនឹងប្រវត្តិនៃល្បែងប្រជាប្រិយខ្មែរមួយនេះ គឺមិនទាន់មានឯកសារណាមួយ បង្ហាញច្បាស់លាស់ពីប្រភពនៃល្បែងកម្សាន្តមួយនេះនៅឡើយទេ តែចំពោះអត្ថន័យវិញ ល្បែងប្រជាប្រិយមួយនេះ គឺបង្រៀនយើងឱ្យមានស្មារតីរឹងប៉ឹង និងរហ័សរហួន ពិសេសធ្វើឱ្យមានទម្លាប់ប្រុងស្មារតីជានិច្ច ដូចជាពេលដែលគេរត់ក្រឡឹងជុំវិញ យើងត្រូវផ្ទៀងផ្ទាត់ស្តាប់ ប្រជែងនឹងសំឡេងច្រៀងនិងរត់ ដើម្បីដឹងថា គេលាក់ក្រោយខ្នងយើង ឬអ្នកក្បែរឬអត់។ បើអ្នកខ្លះប្រហែស គេដើរបានមួយជុំហើយ ក៏មិនទាំងដឹងផងថា គេលាក់ក្រោយខ្នងខ្លួន រហូតទាល់តែគេគក់ខ្នងទើបដឹង។ ល្បែងប្រជាប្រិយខ្មែរមួយនេះ គេលេងបន្តបែបនេះរហូត ទាល់តែគេឈប់លេង៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ