ព័ត៌មានជាតិ
ក្មេងជំនាន់ទសវត្សរ៍៩០ ជាជំនាន់ដែលផុសផុលលេងកម្សាន្តល្បែងប្រជាប្រិយខ្មែរ?
បើប្រៀបធៀបអតីតកាល រាប់ចាប់ពីក្រោយសម័យរំដោះកម្ពុជាចេញពីរបបខ្មៅងងឹត មកទល់និងបច្ចុប្បន្ន សកម្មភាពផុសផុលនៃការកម្សាន្តល្បែងប្រជាប្រិយខ្មែរ នៅតែបន្តមាន និងកាន់តែផុសផុលសុះសាយគ្រប់ផ្នែកទាំងអស់ ទាំងវិស័យអប់រំ និងប្រព័ន្ធផ្សព្វផ្សាយ។ ពិសេសការរៀបចំឱ្យមានព្រឹត្តិការណ៍សង្ក្រាន្តថ្នាក់ជាតិ សង្ក្រាន្តវិទ្យាល័យ និងសង្ក្រាន្តតាមស្ថាប័ន្ថរដ្ឋ-ឯកជនជាដើម។ នេះបើតាមការផ្តល់សម្ភាសពីក្រុមអ្នកបម្រើក្នុងវិស័យអប់រំ និងវិស័យតែងនិពន្ធ ជាមួយកម្ពុជាថ្មី។

ស្របពេលដែលមានមតិអ្នកមួយចំនួនលើកឡើងពីការនិយមកម្សាន្ត បាញ់ទឹក និងបាតម្សៅ ជាងល្បែងប្រជាប្រិយ តែផ្ទុយទៅវិញ លោក ជា តុងហៃ អ្នកនិពន្ធ និងជាជ័យលាភីពានរង្វាន់ថ្នាក់ជាតិ ផ្នែកប្រលោមលោកខ្នាតខ្លី ក្នុងកម្មវិធី “ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន” នៃទិវាជាតិអំណាន លើកទី១១ មើលឃើញថា រៀងរាល់ឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ តែងមានការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តយ៉ាងផុសផុល នៅតាមស្ថាប័នរដ្ឋ និងឯកជន។
ជាក់ស្តែង ព្រឹត្តិការណ៍ទាំងនេះ តែងបញ្ចូលកម្មវិធីល្បែងប្រជាប្រិយ ដើម្បីបង្កើនបរិយាកាសសប្បាយរីករាយ ក៏ដូចជាការសម្តែងរបាំត្រុដិ ដែលជារបាំផ្សារភ្ជាប់វប្បធម៌ និងជំនឿដូនតាខ្មែរ ក្នុងការបណ្តេញនូវឧបទ្រព្យចង្រៃ និងបន់ស្រន់សុំទឹកភ្លៀង។

ទន្ទឹមនឹងការលើកឡើងនេះ គ្រូបង្រៀន២រូបក្នុងវិស័យអប់រំ បានបង្ហាញការយល់ឃើញដែរថា បើទោះបីកុមារជំនាន់ថ្មីចំណាយពេលជាមួយឧបករណ៍ឌីជីថល និងហ្គេមអនឡាញច្រើនក៏ដោយ តែការរៀបចំព្រឹត្តិការណ៍ល្បែងប្រជាប្រិយនៅតាមសាលារៀន និងសហគមន៍ នឹងក្លាយជាចលនាជំរុញអ្នកជំនាន់ក្រោយឱ្យចេះស្រលាញ់ និងរួមចំណែកថែរក្សាតម្លៃវប្បធម៌ជាតិ។
ការយល់ឃើញនេះ ក៏ស្របនឹងអនុសាសន៍សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលទើបបានណែនាំ និងជំរុញយុវជនខ្មែរងាកមកលេងល្បែងប្រជាប្រិយខ្មែរ ដើម្បីពង្រឹងវប្បធម៌ និងសាមគ្គីភាព។
នៅឆ្នាំនេះ កម្ពុជាគ្រោងបង្វែរពីការរៀបចំព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត» នៅសៀមរាប មករៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញវិញ ដោយគ្រោងនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។ គោលបំណងនៃការរៀបចំព្រឹត្តិការណ៍នេះ គឺលើកស្ទួយ និងផ្សព្វផ្សាយទំនៀមទម្លាប់ វប្បធម៌ និងប្រពៃណីជាតិឱ្យកាន់តែទូលំទូលាយ ព្រមទាំងបន្តពង្រឹងការផ្សារភ្ជាប់ជាមួយបងប្អូនជនភៀសសឹក និងវីរកងទ័ពជួរមុខ។
សម្រាប់ប្រជាជនខ្មែរច្រើន ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ គឺជាពេលវេលាមានអត្ថន័យបំផុតមួយក្នុងឆ្នាំនីមួយៗ។ មិនត្រឹមតែជាពេលសប្បាយរីករាយទេ ប៉ុន្តែសកម្មភាពល្បែងប្រជាប្រិយនេះ គឺជាការរួមចំណែករក្សាតម្លៃប្រពៃណី និងវប្បធម៌របស់ជាតិឱ្យបន្តគង់វង្សយូរអង្វែង ខណៈក៏ជាផ្នែកពង្រឹងស្មារតីនៃសាមគ្គីភាព៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២០ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៩ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


