Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកែប ជំរុញឱ្យលើកកម្ពស់វប្បធម៌ជាតិ និងលេងល្បែងប្រជាប្រិយក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

បានផុស

នៅ

កាលពីល្ងាចថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ លោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីបើកពិព័រណ៍ម្ហូបអាហារ និងល្បែងប្រជាប្រិយដែលរៀបចំឡើងនៅសួន “ខ្ញុំស្រលាញ់ខេត្តកែប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ព្រមទាំងលើកកម្ពស់វប្បធម៌ ប្រពៃណី និងអត្តសញ្ញាណជាតិឲ្យកាន់តែរឹងមាំក្នុងឱកាសបុណ្យចូលឆ្នាំថ្មីដែលបានបង្ហាញម្ហូបអាហារប្រពៃណីជាច្រើនប្រភេទ ក្នុងការរៀបចំលេងល្បែងប្រជាប្រិយ ដូចជា ចោលឈូង បោះអង្គុញ និងល្បែងប្រជាប្រិយផ្សេងៗទៀត។

លោក សោម ពិសិដ្ឋ បានមានប្រសាសន៍ថា ល្បែងប្រជាប្រិយ គឺជាមរតកវប្បធម៌ដ៏មានតម្លៃដែលបន្សល់ទុកពីបុព្វបុរសខ្មែរ មានសារៈសំខាន់ក្នុងការបណ្តុះស្មារតីសាមគ្គីភាព និងការសហការរវាងយុវជន និងក្មេងៗជំនាន់ក្រោយ។ លោកអភិបាលខេត្តកែប បានលើកឡើងថា ការរៀបចំលេងល្បែងប្រជាប្រិយក្នុងឱកាសបុណ្យចូលឆ្នាំ មិនត្រឹមតែផ្តល់ភាពសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមអភិរក្ស និងផ្សព្វផ្សាយអត្តសញ្ញាណជាតិឲ្យបានបន្តជាយូរអង្វែង។

ទន្ទឹមនោះដែរលោកអភិបាលខេត្តកែប ក៏បានអញ្ជើញទស្សនាពិព័រណ៍ម្ហូបអាហារនានា ដែលត្រូវបានរៀបចំយ៉ាងសម្បូរបែប និងមានរសជាតិបែបខ្មែរ។ ក្នុងឱកាសនោះ លោកក៏បានភ្លក់ម្ហូបមួយចំនួន ដើម្បីលើកទឹកចិត្តដល់អ្នករៀបចំ និងអ្នកចម្អិនអាហារ ដែលបានខិតខំបង្ហាញស្នាដៃ និងអភិរក្សរសជាតិដើម៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម