ព័ត៌មានជាតិ
រដ្ឋបាលខេត្តរតនគិរី អំពាវនាវឱ្យពលរដ្ឋលេងល្បែងប្រជាប្រិយខ្មែរឱ្យបានផុសផុលក្នុងឱកាសសង្ក្រាន្តឆ្នាំថ្មី
រដ្ឋបាលខេត្តរតនគិរី បានចេញការអំពាវនាវដល់ប្រជាពលរដ្ឋលេងល្បែងប្រជាប្រិយខ្មែរឱ្យបានច្រើន ក្នុងឱកាសសង្ក្រាន្តឆ្នាំ២០២៥នេះ និងកុំលេងល្បែងណាដែលបង្កគ្រោះថ្នាក់ ប្រាស់ចាកពីវប្បធម៌ខ្មែរ។

រដ្ឋបាលខេត្ត បានតម្រូវឱ្យគ្រប់ទីកន្លែង ភូមិ ឃុំ សង្កាត់ ស្រុក ត្រូវរៀបចំចាត់ចែងលេងល្បែងប្រជាប្រិយរបស់ជាតិគ្រប់ប្រភេទ ដូចជា៖ ចោលឈូង បោះអង្គញ់ ទាញព្រ័ត្រ លាក់កន្សែង រាំកម្សាន្ត តាមមណ្ឌលកម្សាន្ត តាមរមណីយដ្ឋាន ឬទីតាំងណាដែលមាន លក្ខណៈសមស្រប ហើយចៀសវាង ដាច់ខាតការលេងល្បែងទាំងឡាយណា ដែលប្រាកចាកនឹងច្បាប់ ខុសប្រពៃណីជាតិ ដូចជាល្បែងស៊ីសង គ្រឿងផ្ទុះគ្រប់ប្រភេទ ការគប់ស្បោងទឹក លាបធ្យូង ឬ វាយ ដោយរំពាត់ដល់អ្នកដំណើរ ឬជិះម៉ូតូបង្ហោះប្រដេញគ្នាលេងតាមដងផ្លូវជាដើម។ល។
បន្ថែមពីនេះ រដ្ឋខេត្តរតនគិរី ក៏បានណែនាំដល់កងកម្លាំងមានសមត្ថកិច្ច មន្ទីរ អង្គភាពជំនាញ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសគណៈបញ្ជាការឯកភាពក្រុង ស្រុកត្រូវ ចូលរួមអនុវត្តកិច្ចការចាំបាច់ដូចជា ត្រូវរៀបចំផែនការអនុវត្ត និងណែនាំដល់អង្គភាព និងមន្ត្រីក្រោមឱវាទឱ្យបង្កើនការយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវ និងម្ចាស់ការខ្ពស់ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និង របៀបរៀបរយសង្គម ។

ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក មិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង សំដៅជៀសវាងគ្រោះថ្នាក់ផ្សេងៗដែលអាច កើតមានជាយថាហេតុ។ ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះ ការដុតទៀន ធូប ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ឬគ្រឿងឆេះផ្សេងៗ ព្រមទាំងហាមឃាត់ការដុតផាវ អាវុធ គ្រឿងផ្ទះ គ្រាប់រំសេវ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតផ្ទាល់ខ្លួន និងអ្នកដទៃ និងបង្កភាពអនាធិបតេយ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសង្គម។

ម្យ៉ាងវិញទៀត រដ្ឋខេត្តរតនគិរីក៏តម្រូវឲ្យ អាជ្ញាធរដែនដី ត្រូវពង្រឹងនិងយកចិត្តទុកដាក់ខ្ពស់ ក្នុងការក្តាប់សភាពការណ៍នានា ជាពិសេសសកម្មភាពចលាចលសង្គមនិងសកម្មភាពដែលអាចបង្កហានិភ័យផ្សេងៗទៀត ដើម្បីចាត់វិធានការបង្ការ ទប់ស្កាត់ និង បង្ក្រាបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព ព្រមទាំងបង្កើនការយកចិត្តទុកដាក់លើគោលដៅ ដែលមានការប្រមូលមនុស្សច្រើនកុះករ ដូចជា៖ វត្តអារាម កន្លែងប្រារព្ធពិធីធំៗ និងតំបន់ រមណីយដ្ឋាននានាជាដើម។
ចំណែកឯនៅមូលដ្ឋានវិញ ត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាព អនាម័យ និងបរិស្ថាន ដើម្បីជៀសវាងការឆ្លងជំងឺ រាតត្បាតផ្សេងៗ។ សមត្ថកិច្ចត្រូវជំរុញ និងអនុវត្តឱ្យបានផុលផុសអំពីគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ជាពិសេសការផ្សព្វផ្សាយ អប់រំការលើកកម្ពស់ការយល់ដឹងអំពីគ្រឿងញៀនខុសច្បាប់ ល្បែងស៊ីសង គ្រប់ប្រភេទ សុវត្ថិភាពចរាចរណ៍ និងគ្រប់គ្រងឱ្យបានហ្មត់ចត់គ្រប់មុខសញ្ញា ជនអនាថា និង ក្មេង ទំនើងនៅតាមសហគមន៍ ដោយត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់តាមផ្លូវច្បាប់៕
ដោយ៖ ខៀវ ចាប


-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


