KPT+
អាជីវកម្មខ្នាតតូចនៅតែអាចរកស៊ីក្នុងវិបត្តិកូវីដ ប្រសិនចេះវិធីទាំងនេះ
ខណៈការរឹតត្បិត បានធ្វើឲ្យអាជីវកម្មជាច្រើនទប់មិនជាប់នឹងការបាត់ចំណូល ហើយគ្មានជម្រើសអ្វីក្រៅពីបិទទ្វារនោះក្នុងនោះ អាជីវកម្មខ្នាតតូចជាច្រើនមិនអាចធ្វើប្រតិបត្តិការ បន្តបានដូចធម្មតា និង កំពុងប្រឈមឧបសគ្គយ៉ាងដំណំ។
ដើម្បីសម្រួលអាជីវកម្មឲ្យអាចឈរនឹងក្នុងស្ថានភាពបច្ចុប្បន្ននេះសូមធ្វើដូចតទៅ៖
ផ្ដល់ជូនអតិថិជននូវជម្រើសថ្មី ងាយជាងមុន

ឧទាហរណ៍ក្រៅពីមកហាងផ្ទាល់មានក្រុមហ៊ុនមួយចំនួនអាចរកវិធីច្នៃប្រឌិតដើម្បីផ្តល់ជូនផលិតផលរបស់ពួកគេតាមអ៊ិនធើណេតជំនួសឲ្យការទៅដល់ហាងផ្ទាល់។ មិនខុសគ្នាប៉ុន្មានទេ សម្រាប់ម្ចាស់អាជីវកម្មខ្នាតតូច ម្ចាស់ហាងបម្រើអាហារនិងភេសជ្ជៈ ឬហាងលក់សម្ភារៈប្រើប្រាស់ជាដើម អាចអនុវត្តវិធីដូចគ្នាដើម្បីធ្វើឲ្យអតិថិជនក្នុងស្រុកអាចទិញទំនិញរបស់អ្នកក្រៅពីមកហាងផ្ទាល់បាន។
ការផ្សព្វផ្សាយលក់ទំនិញ និងអាហារលើបណ្ដាញសង្គមជាវិធីល្អមួយដែលគេកំពុងពេញនិយមនៅគ្រប់ទីកន្លែង។ ប៉ុន្តែអ្វីដែលម្ចាស់អាជីវកម្មត្រូវធ្វើដើម្បីកុំឲ្យឆាប់បាត់បង់អតិថិជនគឺលក្ខណៈប្លែកពីគេ។ វាពិតជាមិនងាយប៉ុន្មានឡើយដែលត្រូវលក់ផលិតផលដូចគេ តែមានភាពពិសេស។ ភាពពិសេសនោះអាចធ្វើឡើងក្នុងទម្រង់ដូចជា លក់ផលិតដូចគ្នាតែតម្លៃទាបជាងបន្តិច ការប្រូម៉ូតសិនបន្ថែមតិចតួច និងការដឹកជញ្ជូនឥតគិតថ្លៃ ។ល។ មួយវិញទៀតម្ចាស់ហាងគួរមានសេវាខ្ចប់ទំនិញសម្រាប់ករណីពិសេសដែលភ្ញៀវត្រូវការសម្រាប់ធ្វើអំណោយឬកាដូផងក៏ល្អ។

នៅស្រុកក្រៅ ម្ចាស់ហាងនានាច្រើនមាន App ដើម្បីងាយស្រួលដល់ភ្ញៀវអាចទិញទំនិញបានរហ័សដោយគ្រាន់តែចុចយកតាមជម្រើសដែលមានស្រាប់។ ក្នុងស្រុកយើងវិញក៏មានក្រុមហ៊ុននិងហាងខ្លះមាន App ប្រើដែរ តែក្នុងចំនួនតិចនៅឡើយ។ ប៉ុន្តែប្រទេសយើងក៏មានវិធីល្អមួយសម្រាប់ម្ចាស់ហាងនិងអតិថិជនដែរនោះគឺ ផេក(Page)។ មិនថាអ្នកមាន គេហទំព័រ ឬ App ឬផេកសម្រាប់លក់ទេ រឿងសំខាន់មួយគឺត្រូវមានទំនាក់ទំនាក់ល្អជាមួយភ្ញៀវជានិច្ច នោះអាជីវកម្មរបស់អ្នកនឹងមិនងាយបាត់បង់ភ្ញៀវឡើយ។
វិធីទាំងនេះក្រៅពីផ្ដល់ភាពងាយស្រួលដល់អតិថិជនដោយមិនចាំបាច់ទៅហាងផ្ទាល់ហើយ វាក៏ជាមធ្យោបាយការពារសុខភាព និងជួយរក្សាខ្លួនអ្នកនិងអតិថិជនឱ្យមានសុវត្ថិភាពផងដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ jimdo
ចុចអាន៖តើវីរុសកូវីដ១៩ នឹងផ្លាស់ប្ដូរអនាគតការងារយ៉ាងដូចម្ដេច?
ចុចអាន៖ក្នុងវិបត្តិមេរោគរាតត្បាតគ្រប់គ្នាពិបាករកការងារធ្វើមែនទេ? អនុវត្តវិធីនេះ!
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


