អាជីព
តើវីរុសកូវីដ១៩ នឹងផ្លាស់ប្ដូរអនាគតការងារយ៉ាងដូចម្ដេច?
វីរុសកូវីដ-១៩ កំពុងរាលដាលនៅទូទាំងពិភពលោក បណ្ដាលឲ្យគ្រប់វិស័យមានការប្រែប្រួលខុសពីប្រក្រតី។ ដោយឡែកវិស័យការងារក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ មានចំនួនមនុស្សធ្វើការនៅផ្ទះកើនឡើងស្ទើរតែគ្រប់ទិសទី។ បើបែបនេះតើការងារនឹងផ្លាស់ប្តូរនៅពេលអនាគតរបស់វាយ៉ាងដូចម្តេច?
១. ផ្លាស់ប្ដូរមកធ្វើការពីផ្ទះ

មនុស្សជាច្រើននឹងធ្វើការពីផ្ទះបានដោយសេរីក្នុងពេលវីរុសរាត្បាតមិនទាន់ត្រូវបញ្ចប់។ ប៉ុន្តែបើមាននិយោជិកកាន់តែច្រើនធ្វើការពីផ្ទះ វានឹបង្ករផលប៉ះពាល់ដល់ទីផ្សារអចលនទ្រព្យ និងពាណិជ្ជកម្មកាន់តែខ្លាំងដែរ។ ដោយសារនិយោជិកធ្វើការពីផ្ទះកើនឡើងខ្ពស់ ដូច្នេះតម្រូវការជួលការិយាល័យនឹងមិនមានទេ រីឯការផ្គត់ផ្គង់ក៏ដូចជាតម្រូវការក្នុងវិស័យអចលនទ្រព្យផ្សេងទៀតក៏នឹងប៉ះពាល់ដូចគ្នា។
២. ការងារត្រូវត្រួតពិនិត្យដោយនិយោជក
ប្រសិនបើមាននិយោជិកធ្វើការពីផ្ទះកាន់តែច្រើន និយោជកអាចបង្កើនការត្រួតពិនិត្យលើបុគ្គលិករបស់ខ្លួនកាន់តែច្រើនដែរ។ ក្នុងនោះផលិតភាពរបស់បុគ្គលិកអាចត្រូវបានវាស់និងតាមដាន ទោះបីកំពុងធ្វើការនៅក្រៅពីការិយាល័យក៏ដោយ។ ក្រុមហ៊ុនជាច្រើនបានធ្វើរឿងនេះ ហើយគេអះអាងថា ការត្រួតពិនិត្យការងារប្រកបដោយទំនួលខុសត្រូវមានសារៈចាំបាច់ដើម្បីធានាបាននូវផលិតភាពឲ្យនៅដដែល។
៣. ការិយាល័យមិនទុកចោលទាំងស្រុងទេ
វិស័យការងារក្នុងពិភពលោកនឹងមិនដំណើរការតែពីផ្ទះទាំងអស់ទេ ការិយាល័យការងារនឹងនៅតែបន្តមាន។ ទោះបីគោលការណ៍គម្លាតសង្គមត្រូវបានអនុវត្កនៅកន្លែងធ្វើការ ប៉ុន្តែវាផ្លាស់ប្តូរជាបណ្តោះអាសន្នប៉ុណ្ណោះ រហូតដល់វ៉ាក់សាំងកូវីដ-១៩ត្រូវបានផលិតឡើងរួចរាល់។
៤. ការហៅជាវីដេអូកាន់តែច្រើនជាងការប្រជុំដោយផ្ទាល់

ការហៅទូរសព្ទជាវីដេអូនឹងក្លាយជាការពេញនិយមជាងពេលណាទាំងអស់ក្នុងកំឡុងពេលជំងឺរាតត្បាតកូវីដ -១៩។ វាអាចបន្តបែបនេះ សូម្បីតែបន្ទាប់ពីវ៉ាក់សាំងកូរ៉ូណាត្រូវរកឃើញក៏ដោយ។ ទោះយ៉ាងណាការហៅជាវីដេអូប្រហែលជាមិនកើតឡើងនៅគ្រប់ឧស្សាហកម្មទេ លើកតែអាជីវកម្មអនឡាញប៉ុណ្ណោះដែលមានតម្រូវការខ្ពស់លើបណ្ដាញសង្គម៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖សញ្ញាគ្រោះថ្នាក់អំពីជំងឺដុំសរសៃប្រសាទបញ្ជា ស្ថិតនៅនឹងឆ្អឹងកងខ្នង
ចុចអាន៖កុំទុកអ្នកមានគុណឲ្យនៅឯកោ ព្រោះពួកគាត់អាចប្រឈមនឹងហានិភ័យខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


