KPT+
ការពារអាជីវកម្មក្នុងកំឡុងពេលផ្ទុះជំងឺកូវីដ ដោយ៦ វិធីនេះ
ដើម្បីការពារអាជីវកម្មនិងនិយោជិកយើងក្នុងពេលកំពុងរងវិបត្តិវីរុសនេះ ម្ចាស់អាជីវកម្មត្រូវមានឆន្ទៈចាត់វិធានការបង្ការការឆ្លងសិន(ជាអាទិភាព) បន្ទាប់មក កិច្ចការការពារអាជីវកម្មមានន័យថា ត្រៀមសម្រាប់លទ្ធផល ត្រឹមមួយទប់ និងរក្សាបុគ្គលិកឲ្យបាន គឺជាជោគជ័យធំ។
សូមទាញយកអត្ថប្រយោជន៍ពីគន្លឹះទាំង ៦ ខាងក្រោមនេះ៖
១ ប្រែប្រួលផែនការចាស់

នៅពេលមេរោគកំពុងឆ្លងរីករាលដាល(១ឆ្នាំទៀត នៅតែមានព្រោះមិនទាន់មានវ៉ាក់សាំង) អាជីវកម្មកាន់តែច្រើនឡើង កំពុងរកមធ្យោបាយ ការពារក្រុមហ៊ុននិងនិយោជិករបស់ពួកគេ។ ការប្រុងប្រយ័ត្នចំបងដែលម្ចាស់អាជីវកម្មជាច្រើនកំពុងអនុវត្តរួមមានការបង្កើតឬកែប្រែផែនការជាបន្ទាន់។ ប្រសិនយើងមិនដែលមានផែនការគ្រាអាសន្ន ឬសាច់ប្រាក់ទុក មិនត្រឹមតែត្រូវចាត់វិធានការភ្លាមៗ ដោយជួលអ្នកជំនាញមកនិយាយគ្នានោះទេ គឺត្រូវគិតអំពីការផ្លាស់ប្តូរណាដែលអាចធ្វើឡើងមុនដំបូងគេបង្អស់ ដោយតាមដាន របៀបរស់នៅថ្មីនៃអតិថិជននិងទំហំប្រាក់ដែលគេមានសម្រាប់ចាយលើសេវាកម្មរបស់យើង។
២ បង្កើតការងារពីផ្ទះ
នេះជាពេលវេលាដ៏ល្អបំផុតដើម្បីកាត់បន្ថយការចំណាយលើទីតាំងទឹកភ្លើង និងដើម្បីការពារនិយោជិកមិនឲ្យចូលក្នុងហានីភ័យនៃការឆ្លង។ ការសាកល្បងធ្វើការពីផ្ទះប្រហែលជាវាជាគន្លឹះថ្មីនៃអាជីវកម្មរបស់យើងដែរ។ ខណៈនេះ យើងមិនអាចមានលទ្ធភាពទិញឧបករណ៍បន្ថែមជំនួយដល់ពួកគេធ្វើការពីផ្ទះទេ តែសូមពិចារណាបង្កើតការងារពីផ្ទះសន្សឹមៗ ព្រោះវាចាំបាច់ និងគ្មានអ្នកណាឆ្លើយបានថា គម្លាតសង្គមបញ្ចប់ពេលណាឡើយ។ កែប្រែច្បាប់សម្រាប់ការងារពីចម្ងាយនិងបណ្តោះអាសន្ននៅក្នុងគោលនយោបាយផ្ទៃក្នុង ដែលជួនកាលអាចកែប្រែពីការឲ្យប្រាក់ខែមកជាប្រាក់ម៉ោងឬប្រាក់ឈ្នួលតាមទំហំលទ្ធផល ឧទាហរណ៍ឆ្លើយឆ្លងជាមួយអតិថិជនបាន១០នាក់ទទួលបាន១០ដុល្លារ។ល។ប្រជុំអនឡាញម្តង១០ដុល្លារ។ល។
៣ បើធ្វើការបន្តនៅការិយាល័យត្រូវមានប្រព័ន្ធសម្អាតថ្មី
ទឹកសាប៊ូសម្លាប់មេរោគបាន អ្នកសម្អាតមានសមត្ថភាព ទឹកអាកុល អ្នកស្ទង់កំដៅ ទំាងនេះជាការចំណាយហក់ឡើងថ្មីបើអ្នកនៅតែបន្តឲ្យមានការិយាល័យ។ ណាមួយគម្លាតអង្គុយ និងពាក់ម៉ាសជាកាតាព្វកិច្ចបន្ថែម។ គ្រប់យ៉ាងត្រូវផ្លាស់ប្តូរហើយ យើងកាន់តែត្រូវការរបរគ្រប់គ្រងច្បាស់និងម៉ត់ចត់ជាងមុន លើផ្នែកអានម័យ វិន័យនៃទំនាក់ទំនង និងបរិយាកាសអង្គុយធ្វើការឬប្រជុំ។
៤ ទាញយកអត្ថប្រយោជន៍ពីស្ថានការណ៍
វីរុសកូវីដកំពុងធ្វើ ឲ្យមានការលំបាកយ៉ាងខ្លាំងនៅក្នុងពិភពជំនួញនិងសេដ្ឋកិច្ច។ ប៉ុន្តែមិនចាំបាច់ភ័យស្លន់ស្លោទេពីព្រោះការធូរស្បើយក្នុងផ្នែកអាជីវកម្មខ្នាតតូចៗកំពុងដំណើរការរដ្ឋាភិបាលនានា កំពុងប្រញាប់ប្រញាអនុម័តច្បាប់ដើម្បីជួយបន្ធូរដល់អាជីវកម្មខ្នាតតូចនិងបុគ្គលដែលរងផលប៉ះពាល់អវិជ្ជមានដោយវីរុស។ នេះរួមមានប្រាក់កម្ចីគ្រោះមហន្តរាយដែលមានការប្រាក់ទាប ឥណទានពន្ធនិយោជិក ការពន្យាពន្ធលើប្រាក់ចំណូល។ល។
៥ ចាប់ផ្តើមគិតពីអនឡាញ

មានឬគ្មានមេរោគកើតឡើង ទីផ្សារអនឡាញនៅតែជាអនាគតរបស់គ្រប់គ្នា។ ប្រសិនបើអ្នកជាផ្នែកអាហារ ការវេច្ចខ្ចប់ដែលល្អអានម័យ និងមានបទដ្ឋាននាំមុខគេ នឹងជាឱកាសជោគជ័យ។ អ្នកមិនអាចផ្ញើម្ហូបអាហារទៅកាន់ក្រុមអ្នកដឹកជញ្ជូនដែលគ្មានអនាម័យទេ។ ការដឹកជញ្ជូនងាយស្រួលជាងមុនដោយសារចរាចរអំណោយផល ហើយអ្នកគួរឆ្លៀតពេលនេះទាញយកអតិថិជនជាសមាជិកដោយហ្វ្រីទិញម្ហូបថែមបាយ ទិញមួយណាក៏ដឹកហ្វ្រី ទិញ៥ថ្ងៃ ថែម២ថ្ងៃ។ល។
៦ វីដេអូផ្សព្វផ្សាយ
ការផ្សព្វផ្សាយនានាដួលអស់ហើយលើកលែងតែនៅលើអនឡាញ ដែលតម្រូវឲ្យមានវីដេអូមហាខ្លីតែស្អាតខ្លាំង។ បើអ្នកអង្គុយLiveម្ហូបអ្នកនឹងឃើញថាគ្មានគេមើលទេ មើលក៏មិនទិញដែរ ប៉ុន្តែប្រសិនបើអ្នកផុសរូបមួយដែលមានសិល្បៈ មានតម្លៃត្រឹមត្រូវនិងមានគេខលមកមិនខាន។ ពេលនេះរបៀបធ្វើឌីជីថលMarketingរបស់អ្នកត្រូវប្តូរហើយ ត្រូវការអ្នកមានទេពកោសល្យនិងវិជ្ជាជីវៈពិត ព្រោះជាពេលមួយដែលគ្រប់គ្នាស្អប់អ្នកនិយាយកុហកនិងប្រឆាំងព័ត៌មានមិនពិត។
ប្រែសម្រួល៖Mr Tomorrow
ចុចអាន៖នាយកប្រតិបត្តិភាគច្រើនជាស្ត្រីនិងយុវវ័យកំពុងលេចមុខនៅក្នុងពិភពធុរកិច្ចកូរ៉េ
ចុចអាន៖គូសវាសអនាគតយើងបែបណាក្នុងសភាពមិនប្រាកដប្រជា នាសម័យកូវីដ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


