KPT+
អាថ៌កំបាំងនៅពីក្រោយដំណើរការ( franchise) សិទ្ធិអាជីវកម្មផ្ដាច់មុខ
បីចំណុចខាងក្រោមសុទ្ធសឹងជាអ្វីដែលម្ចាស់សិទ្ធិអាជីវកម្មផ្ដាច់មុខនានា ( Franchise) មានជាកង្វល់រហូតមក តែយើងមិនសូវដឹង។
ម្ចាស់ជំនួញដែលទទួលបានសិទ្ធិផ្ដាច់មុខបានចែករំលែកទស្សនៈរបស់ពួកគេ ពន្យល់ពីហេតុផលនិងយុទ្ធសាស្ត្ររថា ធ្វើយ៉ាងណាទម្រាំទទួលបានជោគជ័យ។
១. អាទិភាពនៃការចង់បានសិទ្ធិផ្ដាច់មុខ ត្រូវតែមានទីតាំងល្អ

ទីតាំងល្អអាចជួយឲ្យអាជីវកម្មទទួលបានជោគជ័យ។ នេះជាការពិត ជាពិសេសសម្រាប់ភោជនីយដ្ឋាននិងអ្នកលក់រាយ។ ពេលខ្លះគុណប្រយោជន៍នេះ ជួយបង្កើតជំនាញនិងជំនួញដល់ម្ចាស់អាជីវកម្ម។
ប៉ុន្តែមិនមែនគ្រប់ទីតាំងល្អ សុទ្ធតែធានាថាអាជីវកម្មនឹងជោគជ័យ១០០ភាគរយឡើយ។ អ្នកជំនួញឆ្នើមបង្វែរទីតាំងទាំងនេះទៅក្នុងចំណុចឈ្នះ ពីលើផលិតភាពនិង សេវាកម្មពិសេសដែលមានស្រាប់ទៀតទើបអាចដំណើរការរលូនទាំងព្រមបាន។
២. ទាមទារ អ្នកជំនួញដែលមានមនុស្សពូកែៗមកធ្វើការឲ្យ
ដើម្បីទទួលបានលទ្ធផល ពួកគេត្រូវតែរស់នៅក្នុងអាជីវកម្មរបស់ពួកគេទាំងថ្ងៃយប់ ទាំងពេលបើកនិងបិទ។ ដូច្នេះបើរកមិនបានបុគ្គលិកពូកែៗឬចង់ សន្សំប្រាក់ គេនឹងចាំបាច់ ត្រូវធ្វើអ្វីៗគ្រប់យ៉ាង តាមដែលខ្លួនអាចធ្វើបាន។
ទោះយ៉ាងនេះក្តី ប៉ុន្តែមានមតិខ្លះបានលើកឡើងថា អ្នកជំនួញកំពូលភាគច្រើន មិនបានខិតខំរហូតដល់គ្មានពេលដកដង្ហើមឡើយ ពួកគេវិនិយោគពេលវេលា និងលុយកាក់ ដើម្បីបង្វែរបុគ្គលិកទៅជាអ្នកដឹកនាំមករែកពុនជំនួស។
៣.មិនបាច់ទទួលការសិក្សាខ្ពស់ពេកក៏បាន

ម្ចាស់អាជីវកម្មដែលទិញសិទ្ធិផ្ដាច់មុខជាច្រើន មិនបាច់ត្រូវមានសញ្ញាប័ត្រមហាវិទ្យាល័យពាណិជ្ជកម្មឡើយ។
ស្ថាបនិកនិងជានាយកប្រតិបត្តិរបស់ Jersey Mike លោក Peter Cancro បានទិញយីហោដំបូងនៅពេលលោកនៅរៀនវិទ្យាល័យ។ ដើម្បីទទួលបានជោគជ័យសំខាន់គឺរៀនពីប្រនមួយនោះ ដែលយើងចង់ទិញសិទ្ធិអាជីវកម្ម រៀនពីការប្រមូលនិយោជិកល្អ និងការយកបេះដូងអតិថិជនរបស់យើង។
៤. បទពិសោធន៍អាជីវកម្មច្រើន

មនុស្សជាច្រើនបានមកទិញសិទ្ធិផ្ដាច់មុខពីឧស្សាហកម្មផ្សេងៗដែលខ្លួនមិនដែលធ្វើពីមុនមក។ នោះជាការងារដែលមានសម្ពាធខ្ពស់ ។ ជាការពិតអ្នកទិញ សិទ្ធិផ្ដាច់មុខជាច្រើនតស៊ូបានជោគជ័យ ដោយសារតែមានបទពិសោធន៍កន្លងមកខ្លះជាកូនចៅគេទៀត ។ ការទទួលសិទ្ធិផ្តាច់មុខមកយ៉ាងណាឲ្យបានជោគជ័យ ផ្ដោតលើការប្រតិបត្តិ និងបទពិសោធន៍មិនមែនឲ្យតែមានលុយ គឺជោគជ័យទេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖គន្លឹះសំខាន់ជារួម ៥ យ៉ាងដែលអ្នកធ្វើអាជីវកម្មប្រភេទណាក៏ត្រូវការចាំបាច់
ចុចអាន៖វិធី ៤ យ៉ាង ដើម្បីធ្វើឲ្យអាជីវកម្មអនឡាញកាន់តែរីកចម្រើនឡើង
ចុចអាន៖ជំនាញសំខាន់៥ ដែលអ្នកដឹកនាំផ្នែកលក់ត្រូវតែមានជាចាំបាច់
-
កីឡា១៩ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


