Connect with us

KPT+

កុំឲ្យអាជីវកម្ម​ត្រូវ​បរាជ័យ​នៅក្រោយវិបត្តិកូវីដ គួរ​ធ្វើ​យ៉ាងណា?

បានផុស

នៅ

អាជីវកម្ម​មិនមែន​តែង​តែ​រីកចម្រើន​ជានិច្ច​ដូច​ពេលភ្លាមៗកាលពី​បើក​ដំបូង​ឡើយ! មិន​ថា​អ្នក​ខំប្រឹង​យ៉ាងណា​ ថ្ងៃ​ខ្លះ​នឹង​អាច​ជាប់​គាំង​ឬ​លែង​ដំណើរការ ​ដូចក្នុងរយៈពេល​កំពុង​ផ្ទុះ​ជំងឺ​រាតត្បាត​នេះ​ជាដើម។

ដូច្នេះ ​​អ្វី​ដែល​ត្រូវ​ធ្វើជាប្រញាប់ដើម្បីការពារ​​អាជីវកម្ម​មានដូចជា៖

១. ពិនិត្យ​ឡើងវិញ​នូវសាច់ប្រាក់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ពេល​អាជីវកម្ម​ជាប់​គាំង​ សូម​ពិនិត្យ​មើល​ថវិកាឲ្យដឹងលំអិតអំពី​​ហេតុផល​ដែល​ធ្វើ​ឲ្យ​អាជីវកម្ម​លែង​សូវ​ដំណើរការ​ដូចមុននិង​ថា តើ​ស្ថានភាព​នោះអាច​នឹង​មាន​រយៈពេល​យូរប៉ុណ្ណា?

ក្រឡេក​មើល​ទឹក​ប្រាក់​ដែល​ចេញ​រាល់ថ្ងៃ​ ហើយ​សូម​បញ្ឈប់​ ឬ​ផ្អាក​ការ​ចំណាយ​ដែល​មិន​ចាំបាច់ ក្នុង​កំឡុង​ពេល​នេះ។

. ធ្វើ​ផែនការ​យុទ្ធសាស្ត្រ​ថ្មី

វិភាគ​អំពីអ្វី​ដែល​កំពុង​ដំណើរការ​ ហើយ​អ្វី​ខ្លះ​ដែល​មិន​ដំណើរការ។ គួរ​សម្រេចចិត្ត​ តើ​ការ​ផ្លាស់ប្ដូរ​អ្វីខ្លះ​ដែល​អាច​ជួយ​​ធ្វើ​ឲ្យមាន​ភាព​ខុស​ប្លែក​គ្នា​នៅ​ក្នុង​វិស័យ​នេះ ​និង​រៀបចំ​ផែនការ​ជាថ្មី។ កំណត់​ពេល​វេលា​ជាក់ស្ដែង​ ដើម្បី​ពិនិត្យ​មើល​ការ​ផ្លាស់ប្ដូរ​ទាំង​នេះ​ ប្រសិន​មិន​ឃើញ​លទ្ធផល​ វា​ដល់​ពេល​ត្រូវ​ប្ដូរ​វា​ម្ដង​ទៀត។

. កសាង​បុគ្គលិក​លក្ខណៈពិសេស​នៃសេវាកម្ម

ខ្ញុំខុសពីអ្នកដទៃត្រង់ណា? នេះជា​វិធី​ល្អ​បំផុត​មួយ​ ដើម្បី​ទាក់ទាញ​ ​ត្រូវ​យល់​ពី​អតិថិជន។ អភិវឌ្ឍ​បុគ្គលិក​លក្ខណៈសេវាកម្ម​ឬផលិតផលយើង ​ដោយ​ទទួលយក​​មតិ​ប្រតិកម្ម​ពី​ដៃគូ​ឬ​អតិថិជន​ហើយ​ក៏​អាច​ពិចារណា​ធ្វើការ​ស្រាវជ្រាវ​ទី​ផ្សារ​ ឬ​មើល​ទិន្នន័យ​ដែល​មាន​ស្រាប់។ ការ​ស្វែងយល់​អំពី​ព័ត៌មាន​ទំាងអស់នេះ​ គឺ​ចាំបាច់ព្រោះនៅក្រោយកូវីដគ្រប់គ្នាតែងផ្លាស់ប្តូរ​របៀបរស់នៅ ​ដេកដើរឈរអង្គុយ​និងហូបចុក។

៤. ធ្វើការ​ស្រាវជ្រាវ​អំពីគូ​ប្រជែង

តើ​អ្នក​កំពុង​បាត់បង់​អតិថិជន​ទៅ​គូ​ប្រកួតប្រជែង​របស់​អ្នក​មែនទេ? ប្រសិនបើ​មាន​ករណី​នេះ​ អ្នក​គួរ​តែ​ប្រើ​ពេល​វេលា​ស្ងប់ស្ងាត់​ណាមួយ​ ដើម្បី​ស្រាវជ្រាវ​ពី​របៀប​ដែល​ដៃគូ​ប្រកួតប្រជែង​របស់​អ្នក ​កំពុង​ទាក់ទាញ​អតិថិជន​គោលដៅ​របស់​អ្នក។

ក្រឡេក​​ការ​ផ្ដល់​ជូន​របស់​គូ​ប្រកួតប្រជែង ​និង​សកម្មភាព​ទីផ្សារ​របស់​ពួកគេ​ ហើយ​វាយ​តម្លៃ​ពី​ចំណុច​ខ្លាំង​និង​ចំណុចខ្សោយ រួមគ្នា។

៥. តាមឲ្យទាន់​និន្នាការ​ថ្មី

បញ្ហា​ប្រឈម​ដ៏​ធំ​បំផុត​មួយ​ដែល​អាជីវកម្ម​មាន ​គឺបើសម្រប​ខ្លួនមិនទាន់​នឹង​និន្នាការ​ទីផ្សារ។ ប្រសិនបើ​អាជីវកម្ម​ស្ងាត់​លែង​ដំណើរការ​ ដូច​បើក​ដំបូង​ សូម​ប្រើ​ពេល​វេលា​នេះ ជា​ឱកាស​មួយ ​ដើម្បី​មើល​ពី​របៀប​ដែល​ឧស្សាហកម្ម​របស់​អ្នក​កំពុង​វិវត្ត​ ដើម្បី​ត្រៀមខ្លួន​​រៀបចំ​សម្រាប់​នា​ពេល​អនាគតបន្តទៀត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មូលហេតុ​ដែល​មិន​គួរ​យក​មិត្តភក្ដិ មក​ចូល​ធ្វើការ​ជាមួយ ​ឬ​មក​ជា​កូនចៅ

ចុចអាន៖ត្រូវប្រុងប្រយ័ត្ន! បីយ៉ាងបណ្តាលឱ្យធ្លាក់សម្ភាសន៍ការងារភ្លាមៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១១ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម