សេដ្ឋកិច្ច
ស្វែងយល់ពីគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនវៀតណាម-ចិនរបស់វៀតណាម
ផ្លូវរថភ្លើងល្បឿនលឿនវៀតណាម-ចិន ត្រូវបានប្រកាសឡើងដោយក្រសួងផែនការ និងវិនិយោគវៀតណាមកាលពីដើមខែមេសា ដោយគម្រោងយក្សមួយនេះ រំពឹងថានឹងចាប់ផ្ដើមការសាងសង់មុនឆ្នាំ ២០៣០។
ព័ត៌មានលម្អិតរបស់គម្រោងមិនត្រូវបានបញ្ចេញជាលម្អិតនោះទេ ប៉ុន្តែយូធូបឆាណែល CNMega ដែលតែងផ្សាយពីគម្រោងហេដ្ឋារចនាសម្ព័ន្ធយក្សចិនផ្សេងៗនោះ បានអះអាងថា គម្រោងផ្លូវរថភ្លើងល្បឿនលឿនដដែល នឹងត្រូវចំណាយការវិនិយោគប្រមាណ ៤០០ ប៊ីលានដុល្លារ ដោយប្រើប្រាស់បច្ចេកវិទ្យាចិនក្នុងការសាងសង់។

បើតាមក្រសួងផែនការ និងវិនិយោគវៀតណាម ផ្លូវរថភ្លៀងល្បឿនលឿនទាំង២ខ្សែរួមមាន៖ ខ្សែទី១ ចាប់ផ្ដើមពីទីក្រុងកំពង់ផែ Haiphong និង Quang Ninh ឆ្លងកាត់ទីក្រុងហាណូយ រួចឆ្ពោះទៅខេត្តព្រំដែន Lao Cai មុនពេលចាក់ចូលទៅក្នុងខេត្តយូណាន ប្រទេសចិន ហើយខ្សែទី២ចាប់ផ្ដើមពីក្រុងហាណូយ កាត់តាមខេត្ត Lang Son ឆ្ពោះទៅខេត្តក្វាងស៊ី របស់ចិន។
ការប្រកាសពីគម្រោងយក្សមួយនេះ ធ្វើឡើងក្រោយវៀតណាមបាននិយាយថា ខ្លួនកំពុងស្វែងរកការរៀនសូត្រពីប្រទេសចិន ដើម្បីអភិវឌ្ឍបណ្តាញផ្លូវរថភ្លើងល្បឿនលឿនដំបូងរបស់ខ្លួន ហើយថែមទាំងបានបញ្ជូនមន្ត្រីវៀតណាមទៅធ្វើការជាមួយក្រុមហ៊ុនផ្លូវដែកចិនទៀតផង។ វាក៏ត្រូវបានប្រកាសឡើងផងដែរ ក្រោយវៀតណាម និងចិនបានចុះហត្ថលេខាជាមួយគ្នា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការរាប់សិប រួមទាំងផ្លូវដែក ក្នុងអំឡុងពេលទស្សនកិច្ចនៅទីក្រុងហាណូយរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាលពីចុងឆ្នាំមុន។

តំណរភ្ជាប់ផ្លូវដែកល្បឿនលឿនពីវៀតណាមទៅចិន ត្រូវបានគេមើលឃើញថាមានសារៈសំខាន់ណាស់រវាងប្រទេសទាំង២ ខណៈចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់វៀតណាម និងជាប្រភពសំខាន់នៃការនាំចូលសម្រាប់វិស័យផលិតកម្មរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ ប្រទេសទាំង២ មានបណ្ដាញគមនាគមន៍ភ្ជាប់រួចជាស្រេចហើយតាមរយៈប្រព័ន្ធផ្លូវហាយវេ និងផ្លូវរថភ្លើងចាស់ៗចំនួន២ខ្សែ ដែលត្រូវការជួសជុលឡើងវិញនៅខាងវៀតណាម។

បើតាមទិន្នន័យរបស់រដ្ឋាភិបាលវៀតណាម ពាណិជ្ជកម្មរវាងប្រទេសគូវិវាទនៅសមុទ្រចិនខាងត្បូងទាំង២ នៅក្នុងត្រីមាសទី១នៃឆ្នាំនេះ មានកំណើន ២២ ភាគរយ បើធៀបនឹងឆ្នាំមុន ដោយកើនដល់ ៤៣,៦ ប៊ីលានដុល្លារ។
គួរគូសបញ្ជាក់ថា ក្រៅតែពីគម្រោងផ្លូវរថភ្លើងល្បឿនលឿនវៀតណាម-ចិន វៀតណាមក៏កំពុងសិក្សាអំពីគម្រោងខ្សែរថភ្លើងល្បឿនលឿនដ៏ធំ ឈ្មោះ «ជើង-ត្បូង» ដែលតភ្ជាប់រដ្ឋធានីហាណូយ និងមជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុងហូជីមិញ ផងដែរ។ គម្រោងដែលរំពឹងថានឹងផ្ដល់មូលនិធិដោយជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន និងដោយរដ្ឋាភិបាលវៀតណាមផ្ទាល់មួយនេះ គ្រោងបញ្ចប់ការសាងសង់រួចរាល់ក្នុងប្រវែងជាង ២ ០០០ គីឡូម៉ែត្រ នៅឆ្នាំ ២០៥០ និងចំណាយទុកវិនិយោគ ៧០ ប៊ីលានដុល្លារ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


