សេដ្ឋកិច្ច
ឥណ្ឌូណេស៊ីធ្លាក់កំណើន GDP ឆ្នាំ២០២៥ មកនៅត្រឹម ៥,១%-៥,៥%
រដ្ឋាភិបាលឥណ្ឌូនេស៊ីរំពឹងថា កំណើនសេដ្ឋកិច្ចនៅឆ្នាំ ២០២៥ នឹងស្ថិតក្នុងរង្វង់ពី ៥,១ ភាគរយ ទៅ ៥,៥ ភាគរយ ទាបជាងការព្យាករណ៍ពីមុនពី ៥,៣ ភាគរយ ទៅ ៥,៦ ភាគរយ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន CNA នៅថ្ងៃទី ២០ ខែ ឧសភានេះ។

ការធ្លាក់ចុះនេះបន្ទាប់ពីក្រុមព្យាករណ៍កំណើន រួមជាមួយនឹងការព្យាករណ៍លើទិន្នផល និងអត្រាប្តូរប្រាក់រូពៀ ត្រូវបានពិភាក្សាជាមូលដ្ឋានចំពោះថវិកាឆ្នាំ ២០២៥របស់រដ្ឋាភិបាល។
ប្រធានាធិបតីផុតអាណត្តិ Joko Widodo នឹងពង្រឹងតួរលេខ និងបង្ហាញថវិកាឆ្នាំ ២០២៥ ដល់សភានៅពាក់កណ្តាលខែសីហា ហើយសមាជិកសភាត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីផែនការនេះនៅខែក្រោយ បើទោះបីជាអ្នកស្នងតំណែង Prabowo Subianto នឹងចូលកាន់តំណែងនៅខែតុលាក៏ដោយ។ខណៈ ក្រុមអន្តរកាលរបស់ប្រធានាធិបតីជាប់ឆ្នោត Prabowo កំពុងធ្វើការជាមួយក្រសួងហិរញ្ញវត្ថុ ដូច្នេះថវិកាឆ្នាំ ២០២៥នឹងឆ្លុះបញ្ចាំងពីផែនការរបស់គាត់បន្ទាប់ពីចូលកាន់តំណែង។

ខណៈអ្នកវិភាគមួយចំនួនបានព្រមានអំពីការចំណាយខ្ពស់នៃយុទ្ធនាការរបស់លោក Prabowo សន្យាផ្តល់អាហារឥតគិតថ្លៃដល់កុមារចំនួន ៨៣ លាននាក់ ដោយនិយាយថាវាអាចបំផ្លាញកំណត់ត្រាបទប្បញ្ញត្តិស្តីពីសារពើពន្ធរបស់ប្រទេសឥណ្ឌូនេស៊ី។យ៉ាងណាមិញកាលពីខែកុម្ភៈបានប៉ាន់ប្រមាណថាវាអាចចំណាយអស់ ៧,៧ ពាន់លានដុល្លារក្នុងឆ្នាំដំបូងក្រោមអណ្ណតិ្តរបស់លោក Prabowo តែលោកថាវាអាចជំរុញកំណើនរហូតដល់ ២,៦ ភាគរយភាគរយ នៅពេលអនុវត្តពេញលេញនៅឆ្នាំ ២០២៩។
ទោះបីជាមានការធ្លាក់ចុះនៃការព្យាករណ៍កំណើន GDP ក៏ដោយ ក៏រដ្ឋាភិបាលនឹងរៀបចំផែនការថវិកានៅឆ្នាំក្រោយជាមួយនឹងផែនការឱនភាពចន្លោះពី ២,៤៥ ភាគរយទៅ ២,៨២ ភាគរយនៃផលិតផលក្នុងស្រុកសរុប ដែលប្រគៀកនឹងការព្យាករពីមុនពី ២,៤៨ ភាគរយទៅ ២,៨០ភាគរយនៃផលិតផលក្នុងស្រុកសរុប៕

អត្ថបទ៖ ប៊ុន សុភាព
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


