Connect with us

ជីវិតកម្សាន្ដ

តារាចម្រៀងរ៉េប 1NE ចេញមុខច្រានចោលករណីសង្ស័យបៀតបៀននារីម្នាក់នៅបាត់ដំបង

បានផុស

នៅ

បន្ទាប់​ពី​មាន​ការសង្ស័យ​ជុំវិញ​ករណី​ធ្លាយ​រឿង​នារី​ម្នាក់​នៅ​បាត់ដំបង​រង​ការ​បំពាន​បៀតបៀន​ផ្លូវ​ភេទ​ទីបំផុត​តារា​ចម្រៀង​រ៉េប​វ័យ​ក្មេង1NEបាន​ចេញមុខបកស្រាយ និង​ច្រានចោល​ពាក់ព័ន្ធការ​សង្ស័យ​មួយ​ចំនួនមកលើរូបលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីយ៉ាងណា​ តារា​រ៉េបរូបនេះ​ក៏បាន​អង្វរ​ស្នើ​សុំ​​ដល់មហាជន​បញ្ឈប់​ការ​យល់​ច្រឡំ​មក​លើ​រូបលោក​តទៅ​ទៀត​ ព្រោះ​ក៏​មាន​ឪពុកម្តាយ​បងប្អូន​ដែល​ទទួល​រង​ឥទ្ធិពល​មួយ​នេះ​ដែរ។ លោក​បញ្ជាក់ថា រូប​លោក​មិន​បានប្រព្រឹត្ត​ដូច​ដែល​គេបាន​ចោទ​នោះ​ទេ ​សូម​មេត្តា​ឈប់​ផ្សព្វផ្សាយ ឬ​ក៏​ចែកចាយ​ព័ត៌មាន​ដែល​មិនពិត​នោះ​ទៀត ហើយ​លោក​ស្ងប់ស្ងាត់​មួយរយៈ​ដោយសារ​ចាំ​មើល តើគេនឹងធ្វើបែបណាទៀត?

តារារ៉េប1NE បាននិយាយ​ទៀត​ថា “ខ្ញុំរក្សាភាពស្ងប់ស្ងាត់​ពីព្រោះ​ខ្ញុំចង់ដឹងថា​រឿង​ទាំងអស់នេះ​កើត​ចេញ​ពីណា​ឱ្យពិតប្រាកដ​ តើគេ​បង្ហោះ​ក្នុង​ social media ក្នុងគោល​បំណងអ្វី? តើរឿង​នេះពិត​មែនដែរ ឬទេ? ពីព្រោះ​មិនទាន់មាន​ការបញ្ជាក់ ឬបញ្ចេញឈ្មោះ​នោះ​ទេ ខ្ញុំសូមរុញ​ច្រានចោល​គ្រប់​ព័ត៌មាន​ដែល​បាន​វាយ​ប្រហារ ក៏ដូចជា​បញ្ចេញ​ឈ្មោះរូបខ្ញុំបាទ”

លោក 1NE  បានលើក​ឡើង​បន្ថែម​ថា លោក​សូម​អង្វរ​ឈប់​បង្ខូច​កេរ្តិ៍​ឈ្មោះ​លោក​​ទៀត ព្រោះ​លោក​ក៏មាន​ឪពុក​ម្តាយ​បងប្អូន​ដែល​ទទួល​រង​ឥទ្ធិពលមួយនេះដែរ។

គួរបញ្ជាក់ថាថ្មីៗនេះ មាន​ការចែក​រំលែក​រឿងរ៉ាវ​ដ៏​ភ្ញាក់​​ផ្អើល​ខ្លាំង​ថ្មី​មួយ​ទៀតបន្ទាប់ពីមាន​ការ​ទម្លាយ​នៅ​លើបណ្តាញ​សង្គម​ហ្វេសប៊ុក​ករណី​នារី​ម្នាក់​ដែល​ត្រូវ​បាន​ក្រុម Rappers ល្បីឈ្មោះ ២នាក់រួម​នឹង​បក្ស​ពួក​បៀត.បៀន​ផ្លូវ​ភេទ​ខណៈ​ជនរង​គ្រោះ​មិន​ទាន់​ទទួលបានយុត្តិធម៌៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣២ វិនាទី មុន

អ៊ីស្រាអែល​គំរាម​ឲ្យទទួល​យក​បទ​ឈប់​បាញ់ បើ​មិន​ចង់​វិនាស​ខ្លួន

ជីវិតកម្សាន្ដ៨ នាទីutes មុន

ចូល​រួម​ការ​ប្រគំ​តន្ត្រី​ Lady Gaga ចប់ភ្លាម តារា​​តៃវ៉ាន់ Joe Chen ស្រាប់តែចូលដេកពេទ្យ

ព័ត៌មានជាតិ១៤ នាទីutes មុន

អភិបាលខេត្តកំពង់ចាម៖ ៦ខែក្រោយ ពលរដ្ឋនៅឃុំព្រែកដំបូក ស្រុកស្រីសន្ធរ នឹងទទួលបានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

អ៊ីរ៉ង់​ចាត់ទុក​ការ​គំរាម​​​វាយ​រោងចក្រ​នុយក្លេអ៊ែររបស់​លោក ត្រាំ គឺ​ជា«បន្ទាត់​ក្រហម»​

ព័ត៌មានជាតិ៣០ នាទីutes មុន

អាជ្ញាធរ​អប្សរា​​ហាមដាច់ខាត ទេសចរ​គូស​វាសអក្សរ​ផ្សេងៗ​លើ​ផ្ទាំង​ប្រាសាទ​​បុរាណ​តំបន់​អង្គរ​

Sokha Hotels

ព័ត៌មានពេញនិយម