ជីវិតកម្សាន្ដ
ត្រឹម ២៥ ម៉ោង “ថីអ្ហែងថី” របស់លោក G-Devith មានអ្នកទស្សនា ១០ លានដង បំបែកកំណត់ត្រាដើមឆ្នាំ ២០២៥
តារាចម្រៀងរ៉េប លោក ងួន ចាន់ដេវីត ហៅ G-Devith អាចចាត់ទុកថាជាតារារ៉េបដំបូងគេរបស់កម្ពុជាដែលបំបែកកំណត់ត្រា ១០ លានទស្សនា ត្រឹមរយៈពេល ២៥ ម៉ោង ក្រោយបញ្ចេញបទ”ថីអ្ហែងថី” ជាផ្លូវការ កាលពីម្សិលមិញ។

ប្រាកដណាស់បន្ទាប់ពីទម្លាក់ស្នាដៃបទថ្មីរបស់ខ្លួនដែលមានចំណងជើងថា “ថីអ្ហែងថី” នៅលើបណ្ដាញសង្គម និងផេកផ្លូវការរបស់ខ្លួននោះ គេឃើញមានសន្ទុះគាំទ្រដែលកត់សម្គាល់ឃើញថាទទួលបានអ្នកចូលទស្សនាយ៉ាងច្រើន និងមានការចែករំលែកនៅលើបណ្ដាញសង្គមហ្វេសប៊ុកព្រោងព្រាត ខណៈចំនួននេះអាចធ្វើឲ្យសាមីខ្លួនលោក G-Devith យល់ថាស្ទើរតែមិននឹកស្មាន ព្រោះវាជាចំនួនច្រើនអាចលើសការរំពឹងទុក។

តាមរយៈនេះអ្នកគាំទ្រលោក G-Devith បានចាត់ទុកថាជាជោគជ័យដ៏ធំមួយទៀតសម្រាប់តារាចម្រៀងរ៉េបលោក G-Devith ហើយវាក៏ជាស្នាដៃចម្រៀងរសជាតិថ្មីប្លែកអារម្មណ៍នាដើមឆ្នាំ ២០២៥ ស្របពេលបទ“ថីអ្ហែងថី” ទើបតែបញ្ចេញផ្សព្វផ្សាយបានត្រឹមតែរយៈពេល ២៥ ម៉ោង អាចទទួលបានអ្នកចូលទស្សនារហូត 10.M Views គិតត្រឹម ២៥ ម៉ោង នៅវេលាម៉ោង ៨ ថ្ងៃទី ២៨ ខែមករា ក្នុងបណ្ដាញសង្គមហ្វេសប៊ុក។

ទោះបីជាយ៉ាងណាទន្ទឹមដែលចំនួនគាំទ្រ និងទស្សនាមានការកើនឡើងលើសពីការរំពឹងទុកនេះដែរ គេក៏ឃើញមានការបញ្ចេញមតិវែកញែក និងលើកឡើងដែរថា បទចម្រៀង”ថីអ្ហែងថី”របស់លោក G-Devith បានចម្លង (Copy) ភ្លេងរបស់គេ ខណៈមានអ្នកគាំទ្រតារារ៉េបរូបនេះក៏បានប្រតិកម្មតបតដាក់គ្នាផងដែរ។

ដោយឡែកតារាចម្រៀងលោក ម៉ៃ សុគន្ធ ដែលអ្នកគាំទ្រដឹងថា លោកតែងតែលេចមុខរិះគន់តារាមិនសំចៃមាត់នោះបានលើកឡើងថា «ថីអ្ហែងថី! “Bruh, Seri ously?” ម៉េចចេះតែ Copy ភ្លេងគេមកអ៊ីចឹង ច្រើនឆ្នាំហើយនៅអត់ចោលក្បួនអូយ !ច្រឡំ Travis Scott យកភ្លេង GD ទេ ណ.»។

ជាមួយគ្នានេះ ក៏មានការរិះគន់ និងបង្ហាញការមិនពេញចិត្តទៅលើការប្រើប្រាស់ពាក្យពេចន៍មិនសមរម្យ និងអសុរោះមួយចំនួនក្នុងអត្ថន័យបទនេះដូចជាពាក្យ, មួយជីវិតហ្នឹងម៉េចដៃខ្លី ជើងខ្លី រួមនឹងពាក្យមួយចំនួនទៀតជាដើម៕
អត្ថបទ ៖ ចាន់រ៉ា






-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


