ព័ត៌មានអន្ដរជាតិ
អាមេរិកពិចារណាដកហូតទិដ្ឋាការតារារ៉េបអង់គ្លេស ដែលច្រៀងថា «ស្លាប់ទៅ IDF»
ក្រសួងការបរទេសសហរដ្ឋអាមេរិក កំពុងពិនិត្យមើលការដកហូតទិដ្ឋាការសម្រាប់ក្រុមចម្រៀងរ៉េបអង់គ្លេស Bob Vylan បន្ទាប់ពីការសម្តែងនៅឯទីក្រុង Glastonbury ជាកន្លែងដែលពួកគេបានដឹកនាំការស្រែកច្រៀងថា «ស្លាប់ទៅ ស្លាប់ទៅ IDF (Death, Death to the IDF)» ដោយពាក្យថា IDF នេះសំដៅទៅលើកងកម្លាំងការពារជាតិអ៊ីស្រាអែល។

យោងតាមការចុះផ្សាយថ្ងៃទី២៩ខែមិថុនារបស់ The Daily Wire ដែលដកស្រង់ប្រភពពីមន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសអាមេរិកម្នាក់ ចំណាត់ការនេះកំពុងរៀបចំធ្វើហើយ ខណៈដែលតារាចម្រៀងរ៉េបទាំង២រូបកំពុងត្រៀមសម្រាប់ការប្រគុំតន្ត្រីក្នុងទីក្រុងចំនួន២០លើទឹកដីសហរដ្ឋអាមេរិកនារដូវស្លឹកឈើជ្រុះឆ្នាំនេះ។
ប្រភពដដែល បាននិយាយទៀតថា «ជាសាររំលឹកមួយ នៅក្រោមរដ្ឋបាល (លោក ដូណាល់) ត្រាំ រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងមិនផ្តល់ទិដ្ឋាការដល់ជនបរទេសណាដែលគាំទ្រពួកភេរវករនោះទេ»។
ក្រុម Bob Vylan មានសមាជិកក្រុម២រូប ដូចជា Bobby Vylan និង Bobbie Vylan។ ខណៈកំពុងសម្ដែងនៅកម្មវិធី Glastonbury Music Festival ដែលចាក់ផ្សាយផ្ទាល់លើទូរទស្សន៍ BBC ក្រុមចម្រៀងនេះ បាននាំអ្នកគាំទ្រប្រមាណ២០ម៉ឺននាក់របស់ខ្លួនឲ្យស្រែកច្រៀងថា «ស្លាប់ទៅ ស្លាប់ទៅ IDF» និងច្រៀងថា «ដោះលែង ដោះលែងប៉ាឡេស្ទីន (Free, Free Palestine)»។
ការសម្តែងកាលពីចុងសប្ដាហ៍មុននេះរបស់ក្រុម Bob Vylan ក៏បានទាក់ទាញការរិះគន់ពីអាជ្ញាធរអង់គ្លេសផងដែរ ដោយលោកនាយករដ្ឋមន្ត្រី Keir Starmer បានថ្កោលទោសវាថាជា«ភាសាដែលបង្កប់នូវការស្អប់ខ្ពើម»។ ចំណែកឯអ្នករៀបចំកម្មវិធីប្រគំតន្ត្រី និងប៉ុស្ដិ៍ទូរទស្សន៍ BBC ក៏បានចេញការសុំទោស និងការព្រមានទាក់ទងនឹងការយកវីដេអូនេះទៅចាក់ផ្សាយបន្តផងដែរ។
អាជ្ញាធរអង់គ្លេស កំពុងវាយតម្លៃថាតើការច្រៀងរបស់ Bob Vylan បានបំពានច្បាប់ក្នុងតំបន់ ដែលនឹងតម្រូវឲ្យមានការស៊ើបអង្កេតឧក្រិដ្ឋកម្មដែរឬក៏យ៉ាងណា៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១៧ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


