ជីវិតកម្សាន្ដ
Nicki Minaj ប្រកាសគំាទ្រត្រាំ មិនខ្វល់អ្នកស្អប់ អ្នកស្រលាញ់
តារាចម្រៀងរ៉េប Nicki Minaj បានធ្វើសេចក្តីប្រកាសដ៏ក្លាហានមួយកាលពីថ្ងៃទី២៨មករា នៅឯទីក្រុងវ៉ាស៊ីនតោនឌីស៊ី ដោយថា ខ្លួនជាអ្នកគាំទ្រលេខមួយរបស់លោក ដូណាល់ ត្រាំ ដោយមិនញញើតនឹងការរិះគន់ ហើយថែមទាំងអះអាង មនុស្សកាន់តែច្រើនស្អប់ នាងកាន់តែស្រឡាញ់គាត់ខ្លាំងជាអ្វីទៅទៀត។

តារាចម្រៀងរ៉េបរូបនេះបានធ្វើសេចក្តីថ្លែងការណ៍ នៅក្នុងពិធីបើកគម្រោង Trump Account ដែលជាកម្មវិធីផ្តល់មូលនិធិឥតគិតថ្លៃដល់ទារកទើបនឹងកើត ដើម្បីវិនិយោគលើភាគហ៊ុនក្នុងស្រុក នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី។ នាងបានបញ្ជាក់គោលជំហរផ្ទាល់ខ្លួនថារូបនាងគឺជាអ្នកគាំទ្រលេខមួយរបស់លោកត្រាំ ហើយមិនភ័យខ្លាចចំពោះការរិះគន់ ឬការស្អប់ខ្ពើមណាមួយពីគូប្រជែងរបស់នាងឡើយ។
Nicki បាននិយាយថា «ខ្ញុំកំពុងប្រាប់អ្នកថា ខ្ញុំគឺជាអ្នកគាំទ្រលេខមួយរបស់ប្រធានាធិបតី ហើយនោះនឹងមិនផ្លាស់ប្តូរឡើយ។ ការស្អប់ខ្ពើម ឬពាក្យសម្ដីរបស់អ្នកដទៃមិនប៉ះពាល់ដល់ខ្ញុំទាល់តែសោះ។ តាមពិតទៅ វាជំរុញឲ្យខ្ញុំគាំទ្រគាត់កាន់តែខ្លាំង។ យើងមិនអនុញ្ញាតឲ្យពួកគេធ្វើបាបគាត់ ឬលាបពណ៌គាត់ ហើយរួចផុតពីវាឡើយ។ វានឹងមិនដំណើរការទេ យល់ព្រម? គាត់មានការគាំទ្រយ៉ាងខ្លាំង ហើយព្រះកំពុងមើលថែគាត់»។
ទោះបីជា Nicki Minaj បានប្រកាសនៅឆ្នាំ ២០២០ ថា នាងនឹងមិនចូលរួមក្នុងនយោបាយរបស់លោកត្រាំក៏ដោយ ក៏នាងទើបតែបានក្លាយជាសំឡេងសំខាន់មួយ។ កាលពីខែមុន តារាស្រីបានធ្វើឲ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលដោយបានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Turning Point USA ដោយសរសើរមេដឹកនាំអាមេរិកថា ជាមនុស្សម្នាក់ដែលផ្តល់ក្តីសង្ឃឹមដល់មនុស្សក្នុងការយកឈ្នះលើអំពើអាក្រក់ ហើយកត់សម្គាល់ថាទាំងនាង និងលោកត្រាំ មកពី Queens រដ្ឋញូវយ៉ក។
ប្រធានាធិបតីក៏បានឡើងឆាក និងតបស្នងសេចក្តីស្រឡាញ់របស់តារាចម្រៀងរ៉េបរូបនេះ ដោយសរសើរនាងវិញថា ជា អ្នករ៉េបស្រីដ៏អស្ចារ្យ និងជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្រ និងអរគុណនាងចំពោះការបរិច្ចាគរាប់រយរាប់ពាន់ដុល្លាររបស់នាងដល់គម្រោងនេះ។ គាត់ក៏បានប្រាប់នាងដោយលេងសើចថា «ខ្ញុំនឹងទុកក្រចករបស់ខ្ញុំឲ្យវែងព្រោះខ្ញុំស្រឡាញ់វា»៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
ការស្ទង់មតិ៖ ក្មេងជំទង់កូរ៉េខាងត្បូង វក់នឹងល្បែងអនឡាញលើសលប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


