ព័ត៌មានជាតិ
អ្នកផ្តល់សេវាទេសចរណ៍ខេត្តកំពតប្តេជ្ញាចូលរួមទប់ស្កាត់ និងប្រឆាំងការប្រើប្រាស់ និងចែកចាយគ្រឿងញៀន
នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ លោក សយ សុីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានប្រាប់ឲ្យដឹងថា នាពេលកន្លងមក រាជរដ្ឋាភិបាលបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យកងកម្លាំង និងមន្ត្រីរាជការស៊ីវិលគ្រប់រូបពិនិត្យរកសារធាតុញៀនរាល់៣ខែម្តង ដើម្បីធានាថាមិនជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន។

ដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្រុមអ្នកផ្តល់សេវាស្នាក់នៅ សេវាស្ប៉ាម៉ាស្សា នៅតាមមណ្ឌលក្លឹបកម្សាន្តKTV និង អាហាដ្ឋាននៅក្នុងខេត្តកំពត បានប្តេជ្ញាចូលរួមទប់ស្កាត់ និងប្រឆាំងដាច់ខាតចំពោះអ្នកប្រើប្រាស់ និងចែកចាយគ្រឿងញៀនដោយខុសច្បាប់។
លោក អេង លីផេង ជាម្ចាស់ដំណាក់បុរី រីសតស្ថិតនៅសង្គាត់បឹងទូក ក្រុងបូកគោ មានចម្ងាយ៦គីឡូម៉ែត្រ ចេញពីផ្សារកំពតបានប្រាប់ឲ្យដឹងថា ដំណាក់បុរី រីស៊ត ប្រឆាំងដាច់ខាត់ចំពោះការប្រើប្រាស់ និងការចែកចាយគ្រឿងញៀន ដោយបានដាក់ចេញនូវបទបញ្ជាផ្ទៃក្នុងយ៉ាងម៉ឺងម៉ាត់ថែមទៀតផង។
កញ្ញា ហេង សម្ផស្ស ជាបុគ្គលិក ហូមម្ស៉ា បានប្រាប់ឲ្យដឹងថា ខេត្តកំពតមានភ្ញៀវមកលេងច្រើន ចាប់តាំងពីមានរូបសំណាក់សេះសមុទ្របាញ់ទឹក ធ្វើឲ្យ ហូមម៉ាស្សា ក៏មានភ្ញៀវមកច្រើនដែរ។ កញ្ញាបានបញ្ជាក់ថា ហូមម៉ាស្សាមានបំរាមជាច្រើនទាក់ទង់នឹងគ្រឿងញៀន អាវុធជាតិផ្ទុះ និងអំពើជួញដូរផ្លូវភេទជាដើម។ កញ្ញាបានសង្កត់ធ្ងន់ថា ប្រសិនបើក្នុងករណីឃើញមានអ្នកបើប្រាស់គ្រឿងញៀន បុគ្គលិកហូមម៉ាស្សានឹងរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ ដើម្បីចាត់វិធានការច្បាប់។

ចំណែកអ្នកគ្រប់គ្រងនៅមណ្ឌលកម្សាន្ត KTV និងអាហាដ្ឋាន “ វិមានស្នំប្រាំពីរ” លោក ចាន់ រិទ្ធ បានបញ្ជាក់ថា ពាក់ព័ន្ធបញ្ហាគ្រឿងញៀន លោកក៏បានប្តេជ្ញាដែរថាប្រឆាំងដាច់ខាត់រាល់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ទាំងបុគ្គលិក និងភ្ញៀវ បើមានការសង្ស័យ ឬជាប់ពាក់ព័ន្ធ គឺមិនអនុញ្ញាតឲ្យចូលនោះទេ។

លោក សយ សុីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានបញ្ជាក់ថា នាកន្លងមកមន្ត្រីជំនាញរបស់មន្ទីរតែងតែចុះទៅណែនាំ ដល់ទីតាំងកន្លែងផ្តល់សេវាទេសចរណ៍នៅទូទាំងខេត្ត ក្នុងនោះណែនាំអំពីការបដិសណ្ឋារកិច្ច ការថែរក្សាសម្អាតអនាម័យបរិស្ថាននៅតាមទីតាំង ឬម្ហូបអាហារ ការបង្រឹងសេវាកម្ម និងរក្សាភាពស្មោះត្រង់ពិសេសតម្លៃជាមួយអតិថិជនជាដើម។

ចំពោះបញ្ហាគ្រឿងញៀនមន្ទីរនៅតែបន្តចុះផ្សព្វផ្សាយដូចភ្លៀងរលឹម ក្នុងន័យធ្វើយ៉ាងឲ្យមានការចូលរួមពីអ្នកផុ្តល់សេវា ជូនប្រជាពលរដ្ឋ និងទេសចរ ប្រឆាំង និងទប់ស្កាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ដើម្បីធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពល្អ នៅទូទាំងខេត្តកំពត៕
អត្ថបទ៖ សឹង រ៉ាត់

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


