ព័ត៌មានជាតិ
១ ថ្ងៃ មានសមាជិក ២ ម៉ឺននាក់ ទៅប្រើប្រាស់សេវាថែទាំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលជាដៃគូរបស់ ប.ស.ស
មន្ត្រីជាន់ខ្ពស់ នៃបេឡាជាតិសន្តិសុខសង្គម(ប.ស.ស) បានអះអាងថា ក្នុង ១ ថ្ងៃ មានសមាជិកប្រមាណ ២ ម៉ឺននាក់ បានទៅប្រើប្រាស់សេវាថែទាំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ និងមូលដ្ឋានសុខាភិបាលឯកជនជាដៃគូរបស់ប.ស.ស។

នៅក្នុងកិច្ចប្រជុំស្តីពី ការពង្រឹងគុណភាព នៃការផ្តល់សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ និងផ្សព្វផ្សាយសេចក្តីសម្រេចស្ដីពីការកំណត់នីតិវិធី និងលក្ខខណ្ឌតម្រូវការស្នើសុំការឯកភាពរបស់និយ័តករសន្តិសុខសង្គម ក្នុងការចុះកិច្ចព្រមព្រៀងប្រើប្រាស់ និងផ្តល់សេវាសុខាភិបាលរវាងស្ថាប័នប្រតិបត្តិករក្នុងប្រព័ន្ធសន្តិសុខសង្គម និងមូលដ្ឋានសុខាភិបាលឯកជន នៅថ្ងៃទី ៣១ ឧសភានេះ លោក ម៉េង ហុង អគ្គនាយក ប.ស.ស ស្តីទី នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងថា បច្ចុប្បន្នសមាជិក ប.ស.ស បានប្រើប្រាស់សេវាថែទាំសុខភាព នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ និងមូលដ្ឋានសុខាភិបាលឯកជនដែលជាដៃគូ ប.ស.ស ប្រមាណ ២ ម៉ឺននាក់ ក្នុងមួយថ្ងៃ ដែលទាមទារឱ្យមូលដ្ឋានជាដៃគូទាំងអស់ ត្រូវពង្រឹងការផ្ដល់សេវារបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងនោះត្រូវមានបុគ្គលិកប្រចាំការ ២៤ ម៉ោង ពេញមួយសប្ដាហ៍ ឱសថត្រូវមានគុណភាព រោគវិនិច្ឆ័យច្បាស់លាស់ សម្រាប់ផ្ដល់ការព្យាបាលដល់សមាជិក ប.ស.ស ដែលអនុលោមទៅតាមកិច្ចព្រមព្រៀងមានស្រាប់។
លោកអគ្គនាយក ប.ស.ស ស្តីទី បានបន្ថែមថា កន្លងមក ប.ស.ស បានផ្អាកការចុះកិច្ចព្រមព្រៀងជាមួយមន្ទីរពេទ្យដែលជាដៃគូមួយចំនួន ដែលពុំបានអនុវត្តទៅតាមកិច្ចព្រមព្រៀងត្រឹមត្រូវ តាមរយៈការផ្ដល់សេវាជូនសមាជិក ប.ស.ស ក៏ដូចជាការស្នើសុំទូទាត់ថ្លៃព្យាបាលមិនមានភាពប្រក្រតី និងសុក្រឹតភាពដែលអនុលោមទៅតាមកិច្ចព្រមព្រៀង។

ទន្ទឹមនេះដែរ លោកអគ្គនាយក ប.ស.ស ស្តីទី បានបញ្ជាក់ថា កិច្ចប្រជុំនាឱកាសនេះ ជាលើកទី ២ ហើយ ដែលជាវេទិការបស់មូលដ្ឋានសុខាភិបាលអាចលើកជាសំណូមពរ បញ្ហាប្រឈមស្តីពីការផ្តល់សេវាជូនសមាជិក ប.ស.ស មកពិភាក្សា និងដោះស្រាយរួមគ្នា ដើម្បីពង្រឹង និងលើកកម្ពស់គុណភាពសេវាសុខាភិបាល សម្រាប់ផ្តល់ជូនសមាជិក ប.ស.ស ទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព គុណភាពខ្ពស់ និងសុវត្ថិភាព និងដើម្បីបន្ដកិច្ចសហការជាដៃគូជាមួយគ្នាបន្ដទៀត។
គួរបញ្ជាក់ថា គិតត្រឹមចុងឆ្នាំ ២០២៣ ប.ស.ស បានចុះកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាលសរុបចំនួន ១ ៥៣០ មូលដ្ឋានសុខាភិបាលនៅទូទាំងប្រទេស ដែលក្នុងនោះ មូលដ្ឋានសុខាភិបាលសាធារណៈ (មន្ទីរពេទ្យរដ្ឋ) មានចំនួន ១ ៣៩៥ និងមូលដ្ឋានសុខាភិបាលឯកជន (មន្ទីរពេទ្យឯកជន) មានចំនួន ១៣៥៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


