ព័ត៌មានជាតិ
មកដឹងលក្ខខណ្ឌ ៨ចំណុចសម្រាប់ការជ្រើសរើសយោធិនថ្មីនៃកងរាជអាវុធហត្ថចំនួន១ពាន់នាក់
កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រកាសជ្រើសរើសពលទាហានថ្មីចំនួន១ពាន់នាក់ ដើម្បីបំពេញក្របខ័ណ្ឌឱ្យកងរាជអាវុធហត្ថ។ ក្នុងនោះ លក្ខខណ្ឌចំនួន ៨ចំណុចសំខាន់ត្រូវបានកំណត់សម្រាប់ការជ្រើសរើសយោធិនថ្មី នៃកងរាជអាវុធហត្ថនេះ។

សេចក្ដីជូនដំណឹងរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានរៀបរាប់ឱ្យដឹងថា ចំពោះអ្នកដែលមានបំណងចង់ចូលបម្រើការងារក្នុងកងរាជអាវុធហត្ថ ប្រកបដោយមនសិការ និងឧត្តមគតិ ក្នុងការបម្រើជាតិមាតុភូមិ សូមអញ្ជើញមកទំនាក់ទំនង និងទទួលយកឯកសារ (ដោយឥតគិតប្រាក់) និងដាក់ពាក្យសុំចុះឈ្មោះនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី-ខេត្តទាំង២៥ តាមអាសយដ្ឋានដែលសាមីខ្លួនរស់នៅ រៀងរាល់ម៉ោងធ្វើការ។ ក្នុងនោះ កងរាជអាវុធហត្ថ នឹងចាប់ផ្ដើម ចែកពាក្យ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ និងចាប់ទទួលពាក្យ ចាប់ពីថ្ងៃទី១៧ ខែមិថុនា ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤។
ចំណែកលក្ខណសម្បត្តិ និងលក្ខខណ្ឌបេក្ខជនដែលត្រូវជ្រើសរើស គឺមានចំនួន ៨ចំណុច ជាអាទិ៍៖ ១) មានសញ្ជាតិខ្មែរ ភេទប្រុស និងនៅលីវ) ២) មានអាយុពី១៨ឆ្នាំ ដល់២៥ឆ្នាំ (គិតត្រឹមថ្ងៃដាក់ពាក្យ) ៣) មានកាយសម្បទាគ្រប់គ្រាន់ និងមានសុខភាពល្អ តាមតម្រូវការដើម្បីបំពេញមុខងារ ៤) មានភក្ដីភាពចំពោះជាតិ មាតុភូមិ និងគ្មានជាប់ពិរុទ្ធ អំពីបទល្មើសផ្សេងៗ ៥) មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឡើងទៅ ឬលិខិតបញ្ជាក់ការសិក្សា ឬសមមូលសញ្ញាបត្រ ៦)មានកម្ពស់ចាប់ពី ១,៧០ម៉ែត្រចិតសិបឡើងទៅ ៧) បេក្ខជនត្រូវឆ្លងកាត់ការត្រួតពិនិត្យលក្ខណសម្បត្តិ និងធ្វើតេស្តប្រឡងសមត្ថភាព និង៨) បេក្ខជនត្រូវមានសុខភាព និងកាយសម្បទាល្អ(ឆ្លងកាត់ការត្រួតពិនិត្យឈាម កាយសម្បទា និង ទឹកមូត្រ)។

ពាក់ព័ន្ធនឹងការងារផ្សព្វផ្សារយជ្រើសរើសយោធិនថ្មីនេះ នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានអនុគណៈកម្មការជ្រើសរើសយោធិននៃកងរាជអាវុធហត្ថ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការងារជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ ជាមួយស្នងការ ស្នងការរង នាយ នាយរងការិយាល័យ នាយកមជ្ឈមណ្ឌលភ្នំជុំសែនរីករាយ មេបញ្ជាការកងរាជអាវុធហត្ថទាំង២៥ រាជធានី-ខេត្តផងដែរ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ