ព័ត៌មានជាតិ
មេអាវុធហត្ថផ្ទៃប្រទេស ឱ្យចុះធ្វើអធិការកិច្ច រកភាពមិនប្រក្រតីលើមេអាវុធហត្ថខេត្តក្រចេះ
មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្ដមសេនីយ៍ សៅ សុខា នៅថ្ងៃទី២៧ ខែវិច្ឆិកា បង្កើតក្រុមការងារចំពោះកិច្ចមួយដែលមានសមាសភាព៨រូប ដឹកនាំដោយមេបញ្ជាការរងអាវុធហត្ថលើផ្ទៃប្រទេស ចុះធ្វើអធិការកិច្ច និងត្រួតពិនិត្យនូវសកម្មភាពមិនប្រក្រតីនៃការប្រតិបត្តិតួនាទី-ភារកិច្ច របស់មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង។

តាមរយៈសេចក្តីសម្រេចរបស់មេបញ្ជាការអាវុធហត្ថលើផ្ទៃ ប្រទេស ផ្ដល់សិទ្ធិឱ្យក្រុមការងារចំពោះកិច្ចអាជួបពិភាក្សាជាមួយអាជ្ញាធរ ស្ថាប័ន និងអង្គភាពដែលមានការពាក់ព័ន្ធ, ចេញលិខិតអញ្ជើញនាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថ ព្រមទាំង អ្នកដែលមានការពាក់ព័ន្ធមកធ្វើការសាកសួរ-បំភ្លឺ ដើម្បីស្រាវជ្រាវរកឱ្យឃើញការពិតជាក់ស្តែង។ បូកសរុបលទ្ធផលការងារ ធ្វើរបាយការណ៍ជូនមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីពិនិត្យ-សម្រេច។

វិធានការរបស់មេអាវុធហត្ថលើផ្ទៃប្រទេស សៅ សុខា កើតឡើង បន្ទាប់ពីកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ប្រធានសមាគមយុវជនស្រឡាញ់ធម្មជាតិ តាន់ គីមសួរ ស្វែងរកអន្តរាគមន៍ឲ្យជួយបង្ក្រាបបទល្មើសព្រៃឈើពីមេបញ្ជាការអាវុធហត្ថខេត្តក្រចេះ ប៉ុន្តែមេអាវុធហត្ថខេត្តក្រចេះរូបមិនសហការ ប៉ុន្តែបញ្ជាឲ្យកូនចៅសួររកលិខិតបេសកកម្មពី លោក តាន់ គីមសួរ វិញ។

កាលថ្ងៃទី២៦ ខែវិច្ឆិកា ដដែល នាយឧត្ដមសេនីយ៍ សៅ សុខា ក៏បានណែនាំភ្លាមទៅកាន់មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ត្រូវចូលរួមសហការបង្ក្រាបបទល្មើសព្រៃឈើ។ បន្ទាប់មក កម្លាំងជំនាញព័ត៌មានសន្តិសុខ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏បានចុះទៅសហការ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើតំបន់នោះដែលលោក តាន់ គីមសួរ រាយការណ៍។

កាលពីចុងខែឧសភា ឆ្នាំ២០២៥ ប្រធានសមាគមយុវជនស្រឡាញ់ធម្មជាតិ តាន់ គីមសួរ ក៏ធ្លាប់បានប្ដឹងទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយឱ្យបើកការស៊ើបអង្កេតលើមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ និងឈានឆ្ពោះទៅចាត់វិធានការច្បាប់។ លោក តាន់ គីមសួរ ដាក់ពាក្យបណ្ដឹង ព្រោះសន្និដ្ឋានថា មេអាវុធហត្ថខេត្តក្រចេះ មានទំនាក់ទំំនងជាមួយឈ្មួញឈើដុះស្នឹមដ៏ល្បីឈ្មោះ ហើយថែមទាំងសហការគ្នាចរាចរផលអនុផលព្រៃឈើខុសច្បាប់៕
ដោយ៖ ង៉ិល ណារ៉ាត់


-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៧ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


