ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន បញ្ចុះបញ្ចូល ចិន ឲ្យចូលរួមកិច្ចប្រជុំសន្តិភាពនៅ ស្វីស
អនុរដ្ឋមន្ត្រីការបរទេសទីមួយរបស់អ៊ុយក្រែនបានជំរុញឲ្យចិនបញ្ជូនគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូលស្ដីពីសន្តិភាពអ៊ុយក្រែនក្នុងប្រទេសស្វីស ខណៈប្រទេសរុស្ស៊ីមិនត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកិច្ចប្រជុំនេះនោះទេ ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី៦ ខែមិថុនានេះ ។

លោក Andriy Sybiha អនុរដ្ឋមន្ត្រីការបរទេសទីមួយដែលបានធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិនកាលពីថ្ងៃទី៥ ខែមិថុនា គឺមានបំណងដើម្បីបញ្ចុះបញ្ចូលប្រទេសចិនឲ្យចូលរួមកិច្ចប្រជុំរបស់ខ្លួនដែលគ្រោងទុកនៅថ្ងៃទី១៥ ដល់ថ្ងៃទី ១៦ ខែមិថុនាខាងមុខនេះ ។
បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងប៉េកាំងជាមួយនឹងអនុរដ្ឋមន្ត្រីការបរទេសចិនលោក Sun Weidong ហើយ, អនុរដ្ឋមន្ត្រីការបរទេសទីមួយលោក Andriy Sybiha បានជំរុញឲ្យចិនចូលរួមក្នុងកិច្ចប្រជុំនេះដែលវាអាចជាឱកាសដ៏ល្អមួយក្នុងការរួមចំណែកសម្រេចបាននូវសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែងនៅអ៊ុយក្រែន ។
រហូតមកដល់ពេលនេះ ប្រទេសជាង ១០០ ហើយបានទទួលយកការអញ្ជើញទៅកិច្ចប្រជុំកំពូលនេះ លើកលែងតែប្រទេសរុស្ស៊ីដែលមិនត្រូវបានអញ្ជើញដើម្បីពិភាក្សាអំពីការផ្តល់ផែនការសន្តិភាពដែលបានគូសបញ្ជាក់ដោយលោកប្រធានាធិបតី Volodymyr Zelensky ដើម្បីបញ្ចប់ភ្លើងសង្គ្រាមដែលអូសបន្លាយពេលមកដល់ឆ្នាំទី ៣ ទៅហើយ ។

ទោះបីជាចិនបានអះអាងថាខ្លួនប្រកាន់អព្យក្រឹតចំពោះសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែនក៏ដោយ តែចិនបានបដិសេដកិច្ចប្រជុំនេះកាលពីសប្ដាហ៍មុន ដោយសារសម្ព័ន្ធមិត្តដ៏ជិតស្និតរបស់ខ្លួនគឺរុស្ស៊ីមិនចូលរួមកិច្ចប្រជុំនេះនោះទេ ។ចំណែកបើងាកមករុស្ស៊ីវិញបានសើចចំអកថា ឥតប្រយោជន៍ ខណៈអ៊ុយក្រែនបានចោទក្រុងមូស្គូពីបទព្យាយាមរំខានដល់កិច្ចខិតខំប្រឹងប្រែងផ្តួចផ្ដើមបង្កើតកិច្ចប្រជុំនេះ ។
គួរបញ្ជាក់ថា ប្រទេសចិនបានប្រកាសភាពជាដៃគូឥតដែនកំណត់ជាមួយរុស្ស៊ី ប៉ុន្មានថ្ងៃមុនពេលទីក្រុងមូស្គូបានចាប់ផ្តើមសង្គ្រាមលុកលុយលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ ប៉ុន្តែបញ្ជាក់ថាខ្លួនជាប្រទេសអព្យាក្រឹតនៅក្នុងជម្លោះនេះ ។ ទោះបីជាយ៉ាងណា ប្រទេសលោកខាងលិចមួយចំនួន និងសហរដ្ឋអាមេរិកបានចោទប្រកាន់ចិនថាជួយដល់រុស្ស៊ីក្នុងការពង្រីកវិស័យឧស្សាហកម្មផ្នែកយោធាយ៉ាងច្រើន ដែលជាផ្នែកមួយជួយជំរុញការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន ៕

អត្ថបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


