ព័ត៌មានជាតិ
មូលហេតុ នាំឲ្យរងការលិចលង់លំនៅឋានពលរដ្ឋ៤ភូមិ នៅសង្កាត់ចាក់អង្រែក្រោម
លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម បានឲ្យដឹងនៅថ្ងៃទី៤ ខែវិច្ឆិកានេះថា មកដល់ថ្ងៃនេះអាជ្ញាធរបានរកឃើញចំណុច ដែលត្រូវជីកដាក់លូបង្ហូរទឹកចេញពីទីតាំង ដែលរងការលិចលង់ដោយជំនន់ទឹកភ្លៀងកន្លងមក។

លោកចៅសង្កាត់ថា ទីតាំងដែលរកឃើញនឹងកំពុងជីកដាក់លូបង្ហូរទឹកនៅថ្ងៃនេះ គឺស្ថិតនៅផ្លូវចូលសាលាខណ្ឌមានជ័យ ក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យរាជធានីភ្នំពេញ។ លោកជា សុខៃ បញ្ជាក់ថា ការជីកដាក់លូបង្ហូរទឹកនាពេលនេះ គឺអាចរំដោះទឹកចេញពីភូមិចំនួន៤ ក្នុងចំណោមភូមិចំនួន៨។ ភូមិដែលរងការលិចលង់សព្វថ្ងៃនេះ គឺមានភូមិទួលរកា ភូមិព្រែកតាឡុង ភូមិព្រែកតាឡុង១ និងភូមិព្រែកតាឡុង២ ហើយកាលពីភ្លៀងធ្លាក់ជាប់ៗគ្នាកន្លងទៅ គឺអាជ្ញាធរបានខិតខំចុះស្រង់សំរាមតាមលូ ប៉ុន្តែក្រោយមកទើបចាប់ផ្តើមជីកប្រឡាយបង្ហូរទឹកនៅផ្លូវចូលសាលាខណ្ឌមានជ័យ។ ក្នុងនោះលោកចៅសង្កាត់ បានសំដែងការអរគុណដល់ក្រុមហ៊ុន អាយអិនជី ដែលដាក់គ្រឿងចក្រមកចុះកាយប្រឡាយដាក់លូ ហើយអាជ្ញាធរជាអ្នកបញ្ចេញកម្លាំងពលកម្ម។


គួររំលឹកថា បើសិនអាជ្ញាធរជីកដាក់លូបង្ហូរទឹកនេះ បានរួចរាល់ គឺភូមិទាំង៤ក្នុងសង្កាត់ចាក់អង្រែក្រោម លែងរងការលិចលង់ទៀតហើយ៕

អត្ថបទ៖ នរា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


