ព័ត៌មានជាតិ
ប្រព័ន្ធលូបង្ហូរទឹកជាផ្នែកសំខាន់ ដែលអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ ដើម្បីបញ្ចៀសការជន់លិចនៅរដូវវស្សា
ប្រព័ន្ធលូបង្ហូរទឹក គឺជាផ្នែកដ៏សំខាន់ដែលអាជ្ញាធរនៅតាមថ្នាក់មូលដ្ឋានទាំងអស់ ត្រូវចាំបាច់គិតគូរយកចិត្តទុកដាក់ ដើម្បីបញ្ចៀសការជន់លិចនៅមុនរដូវវស្សាចូលមកដល់។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦នេះ អាជ្ញាធរ នៃរដ្ឋបាលខណ្ឌ៧មករា និងការិយាល័យសាធារណៈការ ដឹកនាំដោយលោកថេង សុថុល អភិបាលខណ្ឌ បានបញ្ចេញរថយន្តជាច្រើនគ្រឿង ចុះកាយ និងស្តារប្រព័ន្ធលូបង្ហូរទឹកមួយខ្សែនៅលើផ្លូវលេខ១៨២ ទល់មុខផ្សារអូរឬស្សី ស្ថិតក្នុងសង្កាត់បឹងព្រលឹត ដែលជាប្រព័ន្ធលូមេអាទិភាពសំខាន់មួយក្នុងមូលដ្ឋាន ដែលបានដើរតួនាទីសំខាន់បម្រើដល់ការបង្ហូរទឹកជាចាំបាច់។



លោកប៉ែន ធឿន ប្រធានការិយាល័យសាធារណៈការខណ្ឌ៧មករា បានឲ្យដឹងថា ៖ អាជ្ញាធរខណ្ឌ បានចាប់ផ្តើមអនុវត្តន៍ការកាយ និងស្តារប្រព័ន្ធលូអាទិភាពខាងលើនេះ មានលូមុខកាត់៨តឹក ប្រវែងជិត៦០០ម៉ែត្រ គិតចាប់ពីផ្លូវលេខ១៦១ ដល់ផ្លូវលេខ៩៣ ដែលមានពលរដ្ឋរស់នៅ និងកំពុងប្រើប្រាស់លើដងផ្លូវខាងលើប្រមាណ៦៨០គ្រួសារ។

ចំពោះកិច្ចការងារកាយ និងស្តារប្រព័ន្ធលូបង្ហូរទឹកនេះ អាជ្ញាធរទាំង១៤ខណ្ឌ នៅទូទាំងរាជធានីភ្នំពេញ ក៏បាននឹងកំពុងយកចិត្តទុកដាក់ផងដែរ ក្នុងការធានាឲ្យប្រព័ន្ធលូតូចធំក្នុងមូលដ្ឋានរបស់ខ្លួន អាចហូរទឹកបានដោយមិនមានការរាំងស្ទះ បង្កឡើងដោយឧបសគ្គណាមួយ ដូចជាកាកសំណល់ ឬសំរាមនានា ដើម្បីបញ្ចៀសការជន់លិច ក្នុងពេលដែលរដូវវស្សាកាន់តែកៀកគិតមកដល់៕



-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


